CWCI ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ដដ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។

នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងពេលប្រជុំកំពូល APEC ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តដាណាង វៀតណាម។ ហើយថ្មីៗនេះ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែន នៃរដ្ឋាភិបាល ហ៊ុន សែន ឲ្យដឹងថាកម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនធំ នៅខេត្តព្រៃវែង ជាមួយខេត្តដុងថាប់ និង ខេត្តក្រចេះ ជាមួយខេត្តប៊ិញភឿក រួចរាល់ ១០០% ហើយ ហើយភាគីទាំងពីរ ត្រូវបន្តបោះបង្គោលព្រំដែនបន្ថែមមួយចំនួនទៀត ឲ្យបានចប់ នៅដំណាច់ឆ្នាំ២០១៧។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវរដ្ឋាភិបាល ហ៊ុន សែន ត្រូវបញ្ឈប់ការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ជាបន្ទាន់ ដោយរង់ចាំរហូតដល់ កម្ពុជា មានឯកភាពជាតិ និង មានប្រក្រតីភាពនយោបាយ ជាមុនសិន។

ការបោះបងព្រំដែន ដែលនាំឲ្យមានការមន្ទិលសង្ស័យ និង មិនប្រក្រតីកន្លងមក រដ្ឋាភិបាល រដ្ឋសភាជាតិ ត្រូវតែពិនិត្យ និងសើរើឡើងវិញ ដើម្បីធានានូវដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការបញ្ចៀសការរំលោភឈ្លានពាន ពីវៀតណាម។

គ្រីស្ទានសាន់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧

ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧

13177785_971082936321143_6718619017335857068_n

10670187_918366958259408_8520807832688678037_n

18275074_1651153984956774_254485478664091462_n

bien-gioi-viet-mien-chinhphu-vn