10670187_918366958259408_8520807832688678037_n

របប ហ៊ុន សែន បានបាត់បង់ភាពស្របច្បាប់ “ខុសច្បាប់” ចាប់តាំងពី តុលាការកំពូល ប្រកាសរំលាយគណបក្សង្គ្រោជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ វេលាម៉ោង ៥ និង ០៥ នាទីល្ងាច ពីព្រោះជារបប រំលោភរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១។ ហើយរដ្ឋាភិបាលខុសច្បាប់នេះ យកអាសនៈរបស់គណបក្សសងញក្រោះជាតិ មានសមាជិកសភា ៥៥ រូប និង ឃុំសង្កាត់ជាង ៥០០០ រូប ទៅបែងចែកឲ្យគណបក្សផ្សេងៗ ដែលពលរដ្ឋ មិនបានបោះឆ្នោតគាំទ្រ។

យើងពលរដ្ឋខ្មែរ នឹងមិនទទួលស្គាល់ រាល់កិច្ចសន្យា ឬកិច្ចព្រមព្រៀងទាំងឡាយណា រវាងរបប ហ៊ុន សែន ជាមួយបរទេស ជាមួយប្រទេសផ្តល់ប្រាក់កម្ចី ឬដៃគូូវិនិយោគនានា ដែលធ្វើឡើង ក្នុងកំឡុងពេលរបប ហ៊ុន សែន ដឹកនាំខុសច្បាប់នេះ។

សូមជនរួមជាតិ រក្សាស្មារតី និងជំហរម៉ឺងម៉ាត់ដូចខាងលើ រហូតដល់ កម្ពុជាមានរដ្ឋាភិបាលស្របច្បាប់ថ្មី ដែលមានឯកភាពជាតិ និងគិតគូរប្រយោជន៍ជាតិជាធំ។

ដូច្នេះរបប ហ៊ុន សែន និងដៃគូម្ចាស់បំណុលខុសច្បាប់ ក្នុងរបបដឹកនាំរបស់ខ្លួន ត្រូវស្វែងយល់ឡើងវិញ អំពីជំហររបស់យើង ជាពលរដ្ឋខ្មែរម្ចាស់ប្រទេសកម្ពុជា៕

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

ដោយគោរពខ្ពង់ខ្ពស់! 
ដោយ ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
………………

 

KHM_Kem Ssokha Vs HunSen

737C7867-6721-4585-BDD3-0FAD3C0215D4_w650_r1_s