(ដោយ CWCI Cambodia /06-11-2017)
នៅលើបណ្តាញសង្គម បានចែកចាយទូលំទូលាយ អំពីផែនការទុច្ចរឹតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំឲ្យក្រុមការងារបស់លោក អុកឡុកលើគណនេយ្យហ្វេសប៊ុក របស់អ្នកប្រឆាំងជាថ្មី ដូចដែលពួកគេ បានធើ្វការវាយប្រហារ (Hacked) រួចមកហើយ ក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពចែកចាយដំណឹងបែកធ្លាយនេះ បានផ្សាយនៅលើទំព័រហ្វេសប៊ុក របស់លោក ឆាំ ឆានី (Chham Chhany), លោក ម៉ែន ណាត (Nokor Koktlork) និងលោក ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ) រួចហើយបានចែកចាយបន្ត នៅលើគេហទំព័រមួយចំនួនផង កាលពីម្សិលមិញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ ខាងក្រោមនេះ ជាអត្ថបទពិស្តារ៖
#ដំណឹង៖ ក្រុមចោរ Hackers របស់ឪអាសីហា ដឹកនាំដោយឈ្មោះ ដួង តារា បានទទួលបញ្ជាពី ហ៊ុន សែន នឹងធ្វើការអុកឡុកហ្វេសប៊ុក នៅក្រោយពិធីបុណ្យអុំទូកចប់។
តាមដំណឹងពីភ្នំពេញមកថា ក្នុងចំណោមក្រុមចោរ Hackers ទាំងនេះ មានឈ្មោះ ដួង តារា អ្នកកាន់កាប់ Admin ទំពរហ្វេសប៊ុក ហ៊ុន សែន ក្នុងចំណោម ៦ នាក់ទៀត ហើយមានម្នាក់ទៀត ឈ្មោះ ពិសិដ្ឋ នៅស្រុកបារាំង ជាប៉ូលីសអាំងទែប៉ូល របស់បារាំង ត្រូវជាក្មួយប្រសារ ស ខេង។
គួររំលឹកថា ក្រុមចោរ Hackers របស់ ហ៊ុន សែន ធ្លាប់បានអុកឡុក ហ្វេសប៊ុកអ្នកប្រឆាំង និងថ្នាក់ដឹកនាំបក្សប្រឆាំងកន្លងមក ក្នុងអំឡុងពេល បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ២០១៧។
ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រុងប្រយ័ត្ន និង សូមបងប្អូនក្នុងបណ្តាញសង្គមជ្រាបថា ហ៊ុន សែន ប្រើមធ្យោបាយទុច្ចរឹតគ្រប់បែបយ៉ាង វាយប្រហារទៅលើអ្នកប្រឆាំង។ នេះ មិនរាប់បញ្ចូល ការបង្កើតច្បាប់តាមតែអំពើចិត្ត កំចាត់អ្នកប្រឆាំង ដូចយើងទិដ្ឋភាពអាប់អួរសង្គមសព្វថ្ងៃនេះស្រាប់ផង៕