បែកធ្លាយ ហ៊ុន សែន ទិញ “Like” ហេ្វសប៊ុកជាង ១៣ ម៉ឺនដុល្លា និងជាង ៤៤ ម៉ឺនដុល្លាផ្សេងទៀត!

(April 11, 2017, អត្ថបទដោយ ម៉ែន ណាត)
នៅលើបណ្តាញសង្គមហ្វេសប៊ុក ចែកផ្សាយតៗគ្នា នូវរូបថត អ្នកប្រើគណនីហ្វេសប៊ុក ហ៊ុន សែន និងឯកសារទឹកប្រាក់ចំណាយ ដ៏សន្ធឹកសន្ធាប់ ដើម្បីទិញ “Like” ហ្វេសប៊ុក នៅលើទំព័ររបស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឈ្មោះ ដួង តារា (Duong Dara) ជាមន្រ្តីជាន់ខ្ពស់ ឋានៈជាអនុរដ្ឋលេខាធិការ ដែលជាអ្នកជួយ កិច្ចការផ្សាយ នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister)។

ទឹកប្រាក់ចំណាយ ១ ខែ ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែមីនា ២០១៦ មាន ១៣៧.៧៧៨,៦៨ ដុល្លារអាមេរិក (ដប់បីម៉ឺនប្រាំពីរពាន់ប្រាំពីរចិតសិបប្រាំបី ក្បៀស ហុកសិបប្រាំបី)។ ទឹកប្រាក់ចំណាយ ពីថ្ងៃទី០៧ ខែធ្នូ ២០១៥ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ មាន ៤៤៦.៦៣៦,៣៩ ដុល្លារអាមេរិក (សែសិបបួនម៉ឺនប្រាំមួយពាន់ប្រាំមួយរកសាមសិបប្រាំមួយ ក្បៀស សាមសិបប្រាំបួន)។

ថ្មីៗនេះកាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយថា ចំនួនពលរដ្ឋខ្មែរ ដែលចុច «ចូលចិត្ត ឬ  Like» មិនដល់ ៥០% ក្នុងចំណោមអ្នកចុល Like ជាង ៧ លាននាក់។ ពោលគឺភាគច្រើនជាជនបរទេស ដែលមិនចេះ ភាសាខ្មែរសោះ ជាអ្នកចុច Like លើទំព័រហ្វេសប៊ុក ហ៊ុន សែន។

ខាងក្រោមនេះ មានរូបថត និងឯកសារភ្ជាប់បន្ថែម៖