26195540_1486958481425293_2500940309703833173_n

ប្រវត្តិរូបពិតរបស់ ឡេ ដឹកថូ (Lê Đức Thọ) ជាបីតា ៧ មករា ១៩៧៩ ដឹកនាំការឈ្លានពានកម្ពុជា

កាលណានិយាយពីបីតា ៧ មករា ១៩៧៩ នាពេលនេះ ហ៊ុន សែន តែងស្រែកជំទាលអួតថា ខ្លួនជាបីតា ៧ មករា រំដោះខ្មែរ ពីរបបខ្មែរក្រហម ដែលកើតចេញពីបក្សកុម្មុយនីសឥណ្ឌូចិន និងបក្សកុម្មុនីស្តកម្ពុជា ជាមួយគ្នា។ តាមពិតខ្លួន គ្រាន់តែជាផេះផង់ និង ជាកញ្ជះយួន ដើរយួរការបូបឲ្យ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តី ឆ្នាំ១៩៧៩-១៩៨១ សោះ។ សូម្បីតែលោក ប៉ែន សុវណ្ណ និងបក្ខពួក ក៏គ្មានអ្វីមករំដោះខ្មែរស្អីដែរ គឺមានតែក្តបីប៉ុណ្ណោះ ហើយអ្នកដឹកនាំពិតក្នុងរឿងនេះ ដែលពិភពលោកបានដឹងនោះ គឺ យួន ជាអ្នកឈ្លានពានខ្មែរ ដឹកនាំដោយ យួន ឈ្មោះ ឡេ ដឹកថូ ហើយយកខ្មែរ មកបាំងមុខក្នុងការឈ្លានពានរបស់ខ្លួន។

តើ ឡេ ដឹកថូ ជាអ្នកណា?
ឡេ ដឹកថូ កើតថ្ងៃទី ១០ តុលា ១៩១១ និងស្លាប់ថ្ងៃទី ១៣ តុលា ១៩៩០ ជាយួនហាណូយ កើតក្នុងខេត្ត ហាណាំ ស្រុកយួន។​ ឡេ ដឹកថូ គឺជាសមាជិកស្ថាបនិកនៃ គណបក្សកុម្មុយនីស្តឥណ្ឌូចិន ដោយជាអ្នកបានផ្តួចផ្តើមលើកដំបូង នៅឆ្នាំ១៩៣០ និងជាបក្ស ដែលបង្កើតឲ្យមាន បក្សកកុម្មុយនីស្តកម្ពុជា ឬបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ។

ឡេ ដឹកថូ ជាប់គុកចំនួនពីរដង ដោយអាណានិគមបារាំង ចាប់ដាក់គុកលើកទី១ នៅឆ្នាំ ១៩៣០-១៩៣៦ និង លើកទីពីរ នៅឆ្នាំ ១៩៣៦-១៩៤៤។ ពីឆ្នាំ១៩៤៨ ឡឺ ដឹកថូ ជាអគ្គលេខាធិការរងនៃ គណៈកម្មការបក្សកុម្មុយនីស្ត ប្រចាំវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយចាប់ពីដើមឆ្នាំ១៩៧០ មក ឡេ ដឹកថូ ដឹកនាំពួកយៀកកុង ប្រចាំនៅក្នុងទឹកដីកម្ពុជា ក្នុងតំបន់ខេត្តក្រចេះ និងកំពង់ចាម។ នៅឆ្នាំ១៩៧៨ ឡេ ដឹកថូ ត្រូវបានបក្សកុម្មុយនីស្តយួន តែងតាំងជាប្រធាន ឲ្យដឹកនាំកិច្ចការឈ្លានពានកម្ពុជា និងដឹកនាំរណសិរ្សរំដោះជាតិកម្ពុជា (បក្សប្រជាជនកម្ពុជា ) សព្វថ្ងៃ។

ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ ឡេ ដឹកថូ គឺជាមេដឹកនាំយួន គ្រប់គ្រងកម្ពុជា ជាសមាជិកអចិន្រ្តៃយ៍នៃ អគ្គលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនីស្ត និងក៏ជាទីប្រឹក្សានៃ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្ត ផងដែរ។

តួនាទី និងស្នាដៃធំៗរបស់ ឡេ ដឹកថូ នាពេលនោះ គឺជាអ្នកដឹកនាំ នៅកម្ពុជា តែងតាំងអាយ៉ង នៅកម្ពុជា កំចាត់ខ្មែរប្រឆាំង យួន យកទៅសម្លាប់ ឬយកទៅដាក់គុកនៅ យួន ហើយខ្ចីលុយពីសូវៀត យកមកចាយ និងធ្វើសង្រ្គាម សម្លាប់ខ្មែរបន្ត ព្រមទាំងទិញគ្រាប់មីនពីប្រទេស ចិន ពីសូវៀត មកបង្កប់ក្នុងដី ហើយនិងទិញអាវុធសម្លាប់ខ្មែរ ។ល។ និង។ល។ ជាពិសេសគឺរៀបចំ រដ្ឋាភិបាល គ្រប់គ្រងខ្មែរ ក្រោមការដឹកនាំរបស់ចារកិច្ច យួន គ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិដល់ថ្នាក់ភូមិ ដោយបានដឹកជញ្ជូន លួចប្លន់ទ្រព្យសម្បត្តិខ្មែរ ទៅស្រុក យួន ទាំងយប់ទាំងថ្ងៃ។

ជាមួយគ្នានេះ ឡេ ដឹកថូ រៀបចំកិច្ចព្រមព្រៀងនានា ឲ្យ ក្រុមអាយ៉ងរបស់ខ្លួន ចុះហត្ថលេខា ដូចជាកិច្ចព្រមព្រៀងមិត្តភាពខ្មែរវៀតណាម ឆ្នាំ១៩៧៩, សន្ធិសញ្ញាព្រំដែនទេកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២, សន្ធិសញ្ញាព្រំដែន ឆ្នាំ ១៩៨៣ និង ១៩៨៥ ដែលក្រោយមកគឺ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ តម្រូវឲ្យដាក់មោក្ខភាព កិច្ចព្រមព្រៀង និងសន្ធិសញ្ញាខាងលើ ពីព្រោះវាខុសច្បាប់ និងខុសពីឯកសារគតិយុត្តិអន្តរជាតិ។ ទោះយ៉ាងណាក្តីរបប ហ៊ុន សែន នៅតែរណប យួន និងមិនព្រមលុបចោលកិច្ចព្រមព្រៀង និងសន្ធិសញ្ញាខុសច្បាប់ទាំងនោះ។ ឯកសារខុសច្បាប់ទាំងនោះ ស្តីពីចំណងមិត្តភាពម៉ឺនៗឆ្នាំ ទទួលស្គាល់សកម្មភាព យួន ថាជាសកម្មភាពសង្គ្រោះខ្មែរ តែមិនឈ្លានពាន, ស្តីពីការកំណត់បន្ទាត់ព្រំដែនជាថ្មី, ការកាត់សមុទ្រខ្មែរ កាត់កោះខ្មែរឲ្យយួន និង ការទទួលយកយួនខុសច្បាប់ ការពារ យួន មករស់នៅកម្ពុជាជាដើម។ លើសពីនេះ នៅមានផែនការ «ក៥» សម្លាប់ខ្មែរ ដោយប្រយោលបន្ថែមទៀត។ល។ និង។ល។ ទាំងអស់នេះសុទ្ធតែជាផែនការរបស់យួន ឈ្មោះ ឡេ ដឹកថូ ជាអ្នករៀបចំឡើងទាំងអស់។

និយាយទៅ ឡេ ដឹកថូ នេះ បើនិយាយជាមួយជាតិសាសន៍យួន គឺជាវីរបុរសយួន តែបើនិយាយជាមួយត្រូល ហ៊ុន ឬបក្សប្រជាជន គឺជាបីតាបក្សប្រជាជន និងជាអ្នកមានគុណមហាមេឃ ដល់ត្រកូល ហ៊ុន និងពួកមេដឹកនាំបក្ស ស៊ីភីភី (CPP) ទាំងឡាយ។ ជារួមត្រកូល ហ៊ុន និងពួកមេដឹកនាំ ស៊ីភីភី បានធំធាត់ មានបាន មានអំណាច កាងពាល និងធ្វើអ្វីៗសព្វបែបយ៉ាងនាពេលនេះ គឺដោយសារយួន ឡេ ដឹកថូ នេះឯង។

(អត្ថបទដោយ ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ) /សម្រួលអត្ថបទដោយ ម៉ែន ណាត/ ០៤ មករា ២០១៧)

10670187_918366958259408_8520807832688678037_n