ស្ថាប័នអង្គការអន្តរជាតិធំៗមួយចំនួនព្រមានថា ការរិតត្បិតសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស នៅកម្ពុជា នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៃការបោះឆ្នោតជាតិខាងមុខ។ អង្គការ NDI ត្រូវបណ្តេញចេញពីកម្ពុជា និងបណ្តាញផ្សព្វផ្សាយព័ត៌មានយជាង ១០ ទៀត ត្រូវបានរដ្ឋាភិបាល បញ្ជាឲ្យផ្អាកការផ្សាយហើយដែរ។
(VOA, 26-8-2017, ដោយ សឹង សុផាត)
ភ្នំពេញ — ស្ថាប័ន និងអង្គការអន្តរជាតិមួយចំនួន ដែលការពារសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស នៅជុំវិញពិភពលោក បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យស្ថានភាពសេរីភាពព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យ ត្រឡប់ទៅរកភាពដើមវិញ នៅក្រោយពីមានការបង្ក្រាបភ្លាមៗ និងជាបន្តបន្ទាប់គ្នា ក្នុងទ្រង់ទ្រាយមិនមានពីមុន ចំពោះស្ថាប័នផ្សាយព័ត៌មានឯករាជ្យមួយចំនួន និងអង្គការបរទេស ដែលជួយជំរុញលទ្ធិប្រជាធិបេតយ្យ នៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្ថិតនៅក្នុងចំណោមអង្គការអន្តរជាតិ ចុងក្រោយបំផុត ដែលបានប្រឆាំងនឹងការបង្ក្រាបជាទ្រង់ទ្រាយធំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ដែលបានចេញផ្សាយ នៅថ្ងៃសុក្រ{ម្សិលមិញ}នេះ អង្គការ Human Rights Watch បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវអ្វីដែលខ្លួនហៅថាជា «កិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ» ដើម្បីបំបិទសំឡេងអ្នកឯករាជ្យ នៅមុនការបោះឆ្នោត នៅឆ្នាំក្រោយ។
លោក Phil Robertson អនុប្រធានអង្គការ Human Rights Watch ប្រចាំទ្វីបអាស៊ីថ្លែងនៅក្នុងខ្លឹមសារដើមថា៖ «ការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទបណ្តាញព័ត៌មានឯករាជ្យ និងអង្គការគាំទ្រប្រជាធិបតេយ្យដែលត្រូវគេគោរព បង្ហាញថាលោក ហ៊ុន សែន កំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរិះគន់នានា ដល់ការគ្រប់គ្រងអំណាចរបស់លោក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានហៅកាសែត The Cambodia Daily ថា ជា «មេចោរ» ដោយបានប្រកាសពីការអាចបិទកាសែតឯករាជ្យប្រចាំថ្ងៃ ជាភាសាអង់គ្លេសមួយ នេះនៅថ្ងៃទី ៤ ខែកញ្ញា ខាងមុខ ដោយសារកាសែតនេះ មិនបង់ប្រាក់ជាង ៦ លានដុល្លារ លោក អះអាងថាជាពន្ធជំពាក់រដ្ឋ។ កាសែត Cambodia Daily បានបដិសេធការអះអាងនេះ។ នៅថ្ងៃពុធបន្ទាប់មក ក្រសួងព័ត៌មានបានប្រកាសបិទការផ្សាយវិទ្យុ ក្នុងស្រុកមួយចំនួន ដែលផ្សាយបន្តកម្មវិធីផ្សាយរបស់ វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ហើយដែលវិទ្យុទាំងពីរនេះ ក៏ត្រូវបានចោទប្រកាន់ ពីរឿងមិនប្រក្រតីទាក់ទិននឹងពន្ធដារ។
រដ្ឋាភិបាលកម្ពុជា នៅក្នុងសប្តាហ៍នេះ ក៏បានប្រកាសពីការបិទការិយាល័យ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI នៅរាជធានីភ្នំពេញ និងបណ្តេញចេញបុគ្គលិកបរទេស របស់អង្គការនេះ។ ទាំងអង្គការ NDI និងកាសែត Cambodia Daily បានដំណើរការនៅក្នុងប្រទេសកម្ពុជា អស់ជាង ២០ ឆ្នាំមកហើយ។ វិធានការទាំងនេះ កើតមានឡើងនៅក្រោយការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ដែលអ្នកសង្កេតការណ៍ជាច្រើន មើលឃើញថា ជាទូទៅមានលក្ខណៈសេរី និងយុត្តិធម៌ បើទោះបីដំណើរការ នៃការចុះឈ្មោះបោះឆ្នោត មិនរលូនក៏ដោយ។
គណៈកម្មការដើម្បីការពារអ្នកកាសែត (CPJ) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយបានអំពាវនាវដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលុបចោលវិញការគំរាមកំហែងរបស់លោក ចំពោះកាសែត Cambodia Daily ហើយដែលអ្នកយកព័ត៌មាននៃ កាសែតនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហៅនៅក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីខែ ឧសភាថា «បម្រើឲ្យបរទេស»។
លោក Shawn Crispin អ្នកតំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ គណៈកម្មការដើម្បីការពារអ្នកកាសែត (CPJ) ថ្លែងនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «អាជ្ញាធរកម្ពុជា គួរបញ្ឈប់ការគំរាមកំហែង បិទកាសែត The Cambodia Daily ចំពោះការចោទថា បានគេចពន្ធ និងគួរអនុញ្ញាតឲ្យកាសែតនេះ បន្តបោះពុម្ពផ្សាយ ដោយមិនបារម្ភអំពីផ្ចាញ់តប។ រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រើប្រាស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបំបិទមាត់កាសែតឯករាជ្យល្បីឈ្មោះបំផុតមួយរបស់កម្ពុជា។ ការគំរាមបិទដោយបង្ខំ ជាគ្រោះថ្នាក់យ៉ាងជាក់ស្តែង ចំពោះសេរីភាពព័ត៌មាន»។
កាសែតនេះ ចាប់ផ្តើមបោះពុម្ពផ្សាយដំបូង នៅឆ្នាំ១៩៩៣ ហើយត្រូវបានគេមើលឃើញថា ស្ថាប័នព័ត៌មានមួយ ក្នុងចំណោមស្ថាប័នព័ត៌មាន ក្នុងស្រុកតិចតួចប៉ុណ្ណោះ ដែលយកព័ត៌មាន ដែលមានលក្ខណៈរិះគន់ដល់រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់។
ស្រដៀងគ្នានោះដែរ ការបិទស្ថានីយវិទ្យុ ឬក៏ដកហូតអាជ្ញាប័ណ្ណនៃស្ថានីយវិទ្យុ FM ក្នុងស្រុក ដែលភាគច្រើន ជាសាជីវកម្មខ្នាតតូចឯករាជ្យ ជាក់ស្តែងបានរារាំងការផ្សាយកម្មវិធីព័ត៌មាន ជាភាសាខ្មែររបស់ វិទ្យុសំឡេងសហរដ្ឋអាមេរិក និង វិទ្យុអាស៊ីសេរី ដែលវិទ្យុទាំងពីរមានទីស្នាក់ការ នៅរដ្ឋធានីវ៉ាស៊ីនតោន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធកន្លងទៅនេះ លោក John F. Lansing នាយកប្រតិបត្តិនៃ គណៈគ្រប់គ្រងនៃក្រុមប្រឹក្សាផ្សព្វផ្សាយ (BBG) ដែលជាទីភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយរបស់វិទ្យុទាំងពីរនេះ បានលើកឡើងថា ការចាត់វិធានការជាលក្ខណៈប្រព័ន្ធ«លើស្ថានីយវិទ្យុ FM ក្នុងស្រុកសំខាន់ៗ» នៅក្នុងសប្តាហ៍នេះ នឹងប៉ះពាល់ដល់«មធ្យោបាយដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងឯករាជ្យ អំពីប្រទេសកម្ពុជា និងអំពីពិភពលោក»។
លោកបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ចោលសេចក្តីសម្រេចចិត្ត ក្នុងការបិទមាត់ប្រភពព័ត៌មានឯករាជ្យ ហើយអនុញ្ញាតឲ្យស្ថានីយវិទ្យុទាំងអស់ដែលប្រឈមការបិទនេះ អាចដំណើរការងារធម្មតារបស់ខ្លួនឡើងវិញជាបន្ទាន់»។
ការចាត់វិធានការដោយភ្លាមៗ ហើយដែលសំដៅលើស្ថាប័នព័ត៌មានឯករាជ្យមួយចំនួនតូចនេះ ក៏ត្រូវបានធ្វើឡើងស្របពេល ដែលរដ្ឋាភិបាលកម្ពុជា បានបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានការិយាល័យ នៅទីក្រុងភ្នំពេញ ហើយដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ២៥ ឆ្នាំមកហើយនេះ។
ឆ្លើយតបភ្លាមៗនឹងការបិទនេះ លោក Kenneth Wollack ប្រធានវិទ្យាស្ថាន NDI បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធកន្លងទៅនេះថា លោក «ភ្ញាក់ផ្អើល និងសោកស្តាយ» ចំពោះការបិទវិទ្យាស្ថាននេះ។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល២៥ឆ្នាំនៅប្រទេសកម្ពុជា វិទ្យាស្ថាន NDI បានធ្វើការជាមួយនឹងគណបក្សនយោបាយធំៗ រួមទាំងគណបក្សកាន់អំណាចផងដែរ។ យើងធ្វើការងាររបស់យើងដោយតម្លាភាព និងក្នុងគោលបំណងគោរពតាមច្បាប់ទាំងឡាយ។ យើងពិតជាសង្ឃឹមយ៉ាងមោះមុតថា រដ្ឋាភិបាលកម្ពុជានឹងពិនិត្យឡើងវិញ លើសេចក្តីសម្រេចរបស់ខ្លួន»។
ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឲ្យដឹងថា ការបិទវិទ្យាស្ថាន NDI គឺធ្វើឡើងដោយមិនត្រឹមត្រូវ តាមដំណើរការផ្លូវច្បាប់ ហើយសិទ្ធិរបស់ស្ថាប័នសារព័ត៌មាន និងក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវបានបំពាន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ អំពាវនាវឲ្យកម្ពុជាគោរពតាមដំណើរការផ្លូវច្បាប់ និងដំណើរការលទិ្ធប្រជាធិបតេយ្យទូលំទូលាយ។
លោកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅទីក្រុងហ្សឺណេវ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រថា៖ «មុននឹងការបោះឆ្នោតថ្នាក់ជាតិមកដល់ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ និងសេរីភាពនៃសារព័ត៌មាន»។
សមាជិកសភាអាមេរិកមួយចំនួន បានបញ្ចេញមតិរិះគន់របស់ខ្លួន លើការចាត់វិធានការនាពេលថ្មីៗនេះ ក្នុងនោះលោក John McCain សមាជិកព្រឹទ្ធសភាអាមេរិក លោក Alan Lowenthal និងលោក Steve Chabot សមាជិករដ្ឋសភាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា រិះគន់នឹងការចាត់វិធានការនេះ។ ការរិះគន់របស់សមាជិកសភាទាំងនេះ បានធ្វើឡើង ក្រោយពេលដែលក្រសួងការបរទេសអាមេរិកបានរិះគន់លើការចាត់វិធានការនេះកាលពីថ្ងៃពុធ ហើយបានបង្ហាញជំហររបស់ខ្លួនក្នុងការដោះស្រាយបញ្ហានេះ«ដោយសម្ងាត់»។
នៅក្នុងសន្និសីទព័ត៌មានមួយដែលនៅតុធ្វើការរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញ៉ារិទ្ធិ បានបកស្រាយថា ការបង្ក្រាបយ៉ាងទូលំទូលាយ នៅក្នុងសប្តាហ៍នេះ មិនមែនជាការបិទដំណើរការរបស់ វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ទេ។
«រដ្ឋាភិបាលអត់បានបិទទេ អាស៊ីសេរី និង VOA ពីព្រោះសព្វថ្ងៃនេះ អាស៊ីសេរី និង VOA នៅតែផ្សាយនៅក្នុងវិទ្យុដែលបានសុំច្បាប់ក្រសួងរួចហើយ។ ទី២ នៅលើមេឃ (AM) អាស៊ីសេរី ស្តាប់កន្លែងណាក៏ឭដែរ។ ក្រសួងអត់មាន jam ទេ។ Free Asia គឺ shortwave អីចឹងមិនមាននរណាបិទទេ។ អីចឹងសូមមេត្តាកុំក្រឡាស់ពាក្យហ្នឹង។ ក្រសួងអត់មានបិទវិទ្យុទាំងអស់នោះទេ នៅដំណើរការធម្មតា។ ក្រសួងមានវិធានការតែអ្នកដែលរំលោភកិច្ចសន្យាបើកស្ថានីយជាមួយក្រសួងព័ត៌មានតែប៉ុណ្ណឹង»។
កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាប្រភពព័ត៌មានឯករាជ្យមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់ទទួលរងផលប៉ះពាល់ ពីការបង្ក្រាបខាងពន្ធនេះទេ បានរាយការណ៍ កាលពីថ្ងៃសុក្រថា នៅត្រឹមចុងសប្តាហ៍ មានវិទ្យុសរុបចំនួន ១៥ នៅទូទាំងប្រទេស ត្រូវទទួលរងផលប៉ះពាល់ ពីការបង្ក្រាបនេះ។ កាសែតនេះក៏បានរាយការណ៍ថា កម្មវិធីវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ក៏ត្រូវបញ្ឈប់ការផ្សាយតាមស្ថានីយវិទ្យុដែលខ្លួនជួលម៉ោង ដោយកាសែតនេះ បានដកស្រង់សម្តីរបស់ប្រធានវិទ្យុ VOD គឺលោក ប៉ា ងួនទៀង។
គេមិនប្រាកដថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិនឹងមានជំហានបន្ទាប់យ៉ាងណានោះទេ។ ប៉ុន្តែអ្នករិះគន់បានព្រមានថា ការមិនអាចងាកទៅស្ថានភាពធម្មតា ដូចមុនការបង្ក្រាបនេះ នឹងប៉ះពាល់ដល់ការយល់ឃើញអំពីការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ។
នៅក្នុងសេចក្តីប្រកាសដដែលរបស់អង្គការ Human Rights Watch លោក Phil Robertson អនុប្រធានប្រចាំទ្វីបអាស៊ីនៃអង្គការព្រមានថា៖ «អ្នកការទូតនិងប្រទេសអ្នកផ្តល់ជំនួយគួរឲ្យ លោក ហ៊ុន សែន ដឹងថា ប្រសិនបើលោកមិនធ្វើឲ្យត្រឡប់ទៅរកស្ថានភាពដើមវិញទេ ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនឹងមិនត្រូវចាត់ទុកជាការបានទេ»។
នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA កាលពីថ្ងៃសុក្រនេះ សមាជិកសភាអាមេរិក Alan Lowenthal បានយល់ស្របថាការឆ្នោតឆ្នោតជាតិ នៅពេលខាងមុខ នឹងរងផលប៉ះពាល់ ប្រសិនបើកម្ពុជាមិនផ្លាស់ប្តូរនិន្នាការ នៃការបង្ក្រាបនេះទេ។ លោកបានអំពាវនាវដល់ សហគមន៍អន្តរជាតិ ឲ្យចាត់វិធានការខ្លាំងជាងមុន ហើយឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក គិតគូរអំពីជំហានបន្ទាប់។
លោក Alan Lowenthal ថ្លែងថា៖ «ខ្ញុំគិតថា យើងត្រូវចាប់ផ្តើមគិតគូរអំពីរឿងនេះនិងចាប់ផ្តើមដាក់សម្ពាធសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា»៕
To save Cambodia as one nation, USA and European countries should put pressure on communist countries such as youn Hanoi so called Vietnam , China, or may be North Korea too by not bringing the businesses into those countries. or until the agreement has been settled. Why ? Because those countries very greatly have influences on Cambodia. Those countries have tried to hold Cambodia as their hostages to be in the bloc communist and used Cambodia as battle field . The war has started during the 60’s so called Vietnam war , China very deeply involved in that war . In 1975 the vietcong north Vietnam disguised as khmer rouge took over the whole country and chased the people to countryside which caused the killing field of 3 millions khmer lives ( China and Vietnam involved in this killing). The world got fooled that khmer killed khmer . Very seriously, in 1979 the Hanoi twisted the situation of killing into openly invading Cambodia . The evil aggressor youn Hanoi so called Vietnam has robbed and has stolen everything in Cambodia shipped to Vietnam day and night for months and months and installed the puppet government. Cambodia has lost and has suffered two different times, from 1975-1979 and from 1979 until to day 2017 may be has never never ended. In 1989 the UN forced the evil Vietnam to withdraw the troops from Cambodia , it did not work at all because they left in uniform of troop during the day and they came back at night as civilians with weapons but no one paid attention in that matter. Now Cambodia ends up with 5 to 6 millions illegal invaders youn Hanoi and some of them work in high position in the puppet government , very scary in the military units. Hun Sen is very fragile , not a strong man at all but he has been backed by China and the Hanoi so called Vietnam . In 1993 the UN came back to Cambodia , according to the Paris Peace Agreement October 23rd 1991 , spent billions of dollars to establish the electoral government . Unfortunately , the UN left Cambodia before the tasks were done, leaving the great opportunity for the thug Hanoi and its puppet turned the situation around and grabbed the full power in their hands since then. What does the khmer people get ? Only the suffering and loss. I would like to beg to the world especially to the UN, please come back and finish the job that left behind during the 1990’s and reevaluate the ” Paris Peace Agreement the October 23rd 1991″ . And I would like to ask the ICC to speed up the cases of Hun Sen government and his entourages , bring them to justice to face the crimes they have committed. Khmer people hates dictator communist regime .