
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ប្រភព RFA Khmer, ឯកសារព្រំដែនលោក ស៊ាន ប៉េងសែ និងអត្ថបទខ្លីរបស់លោក ប៉ាង សុខឿន)
ទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ (ដើម)
ទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ (ចម្លង)
លោក ស៊ាន ប៉េងសែ អ្នកជំនាញការព្រំដែនខ្មែរ ជាអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ សម័យលន់-នល់ សព្វថ្ងៃជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានរិះគន់ធ្ងន់ធ្ងន់ៗ ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «កាលលោក ហ៊ុន សែន នៅជារដ្ឋមន្ត្រីការបរទេស ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានព្រមព្រៀងទទួលស្គាល់ថា កោះត្រល់ (ចម្ងាយ ១៥ គ.ម ពីខេត្តកំពត កម្ពុជា និង ៤៥ គ.ម ពីតំបន់ហាទៀង កម្ពុជាក្រោម វៀតណាម)និង ប្រជុំកោះក្រចកសេះ ជាទឹកដីវៀតណាម» ។ តាមឯកសារលោក ស៊ាន ប៉េងសែ បញ្ជាក់ថា កោះវ៉ៃ ឬ កោះពូឡូវ៉ៃ គឺជាកោះខ្មែរជានិច្ចកាល ពុំបានស្ថិតក្នុងការគ្រប់គ្រងរបស់ វៀតណាម ឡើយ តាំងពីដើមមក។ សូម្បីតែសម្តេចឪ នរោត្តម សីហនុ ក៏មិនដែលទទួលស្គាល់ថា ប្រជុំកោះត្រល់ និង ទឹកដីកម្ពុជា ជារបស់វៀតណាមម្តណាទេ។
លោក ស៊ាន ប៉េងសែ បានបន្ថែមថា ក្នុងរបបសាធារណរដ្ឋខ្មែរ លោកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង កសិកម្ម មិនបានប្រគល់ ឬបណ្ដោយឲ្យវៀតណាម ចូលកាន់កាប់ កោះវ៉ៃ នោះឡើយ។ ចំណែកនៅក្នុងរបបសង្គមរាស្ត្រនិយម ឬព្រះរាជាណាចក្រទី១ នៃសម្ដេច នរោត្តម សីហនុ ក៏កោះនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ កម្ពុជា។ លោក បន្តថា លើកលែងតែរវាងថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧៥ ដែល វៀតណាម បានរំលោភឈ្លានពានម្ដង គឺនៅពេលដែលកម្ពុជា ធ្លាក់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែសីហា ២០១២ ថ្លែងថា លោក ស៊ាន ប៉េងសែ អ្នកជំនាញផែនទីព្រំដែនខ្មែររូបនេះ មិនបានធ្វើអ្វី ដើម្បីទៅយក កោះវ៉ៃ ពីការគ្រប់គ្រងរបស់វៀតណាម ទេ។ លោក ហ៊ុន សែន បានជេរប្រមាថ លោក ស៊ាន ប៉េងសែ ថា «…អាមួយ រត់ទៅស្រុកបារាំង កាន់ផែនទីរត់កាលហ្អែងធ្វើរដ្ឋមន្ត្រីរបស់ លន់ ណុល… កោះវ៉ៃ អ្នកណាកាន់កាប់ ក្រែងវៀតណាមខាងត្បូង! ចុះម៉េចហ្អែងមិនទៅយក។ កោះវ៉ៃ អ្នកណាគ្រប់គ្រង គឺអាធីវគី ម៉េចក៏លោកឯង រដ្ឋមន្ត្រីជំនាន់នោះ មិនយក …»។
លោក ស៊ាន ប៉េងសែ បានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី ០៧ កក្កដា ឆ្នាំ១៩៨២ លោក ហ៊ុន សែន ដែលកាលនោះ គឺជារដ្ឋមន្ត្រីការបរទេសនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចុះហត្ថលេខា ដោយខុសច្បាប់ ជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម ង្វៀន កូថាច់ លើកិច្ចព្រមព្រៀង ស្ដីពីទឹកប្រវត្តិសាស្ត្រ។ នោះគឺ លោក ហ៊ុន សែន ទទួលស្គាល់ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ថា កោះត្រល់ និង ប្រជុំកោះក្រចកសេះ ឬ ពូឡូ ប៉ង់យ៉ង ជារបស់ វៀតណាម ព្រមទាំងបានអះអាងថា វៀតណាម បានទទួលស្គាល់វិញថា កោះវ៉ៃ ជារបស់ខ្មែរ។
កោះពូឡូវ៉ៃ គឺជាកោះធំមួយ ស្ថិតចម្ងាយ ១០០ គីឡូម៉ែត្រពី ខេត្តព្រះសីហនុ បច្ចុប្បន្នត្រូវគេស្គាល់ថា គឺជាមូលដ្ឋានកងទ័ពដ៏សំខាន់មួយ ក្នុងការការពារដែនសមុទ្រ កម្ពុជា។
លោក ប៉ាង សុខឿន ជាសិស្សរបស់លោក ស៊ាន ប៉េង សែន និងលោក ឌី ការេត នៃគណៈកម្មាធិការព្រំដែន ប្រទេសបារាំង បានសង្ខេបអត្ថន័យរឿងរ៉ាវ កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ចំនួន ៤ ចំណុច។
អត្ថន័យចំបងនៃ កិច្ចព្រមព្រៀងទឹកប្រវត្តិសាស្រ្ត ដែលចុះហត្ថេខា ដោយលោក ហ៊ុន សែន (រដ្ឋមន្រ្តីការបរទេសខ្មែរ) និងលោក ង្វៀង កូថាច់ (រដ្ឋមន្រ្តីការបរទេស វៀតណាម) នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៨២ គឺ៖
១). វៀតណាម តម្រូវវឲ្យខ្មែរទួទួលស្គាល់បន្ទាត់ព្រំដែនសមុទ្រ ខ្មែរ-យួន តាមបន្ទាត់ប្រេវីយេ (Brévié line) ជាខ្មែរបន្ទាត់រដ្ឋបាល រវាងកូសាំងស៊ីន និង កម្ពុជា ពីសម័យអាណានិគមបារាំង ប៉ុន្តែកាលនោះ បារាំង ទុកប្រជុំកោះត្រល់ ឲ្យកម្ពុជា ជាអ្នកគ្រប់គ្រង ព្រោះវាក្បែរដែនដីគោក ខាងខ្មែរ។
២). បើខ្មែរ ទទួលស្គាល់ខ្សែព្រំដែនសមុទ្រ តាមខ្សែបន្ទាត់ប្រេវីយេនេះ (Brévié) មានន័យថា ខ្មែរ យល់ព្រម កាត់កោះត្រល់ ឲ្យទៅ យួន ជាស្ថាពរ។ ត្រង់នេះមានន័យថា លោក ហ៊ុន សែន ទទួលស្គាល់ការកាត់ កោះត្រល់ ឲ្យទៅភាគី យួន។
៣). បង្កើតខ្សែបន្ទាត់ព្រំដែនសមុទ្រ ជាថ្មី ។
៤). ឈ្លានពាន យកសមុទ្រខ្មែរថែមទៀត ធ្វើជាអាជីវកម្មរួម ជាមួយ យួន ពោលគឺពលរដ្ឋនៃប្រទេសទាំងពីរ អាចរកស៊ីក្នុងដែនសមុទ្រប្រត្តិសាស្រ្ត គឺរកស៊ី ឬនេសាទ ក្នុងដែនសមុទ្រខ្មែរ បានដោយសេរី។







