លោក ម៉ែន ណាត សរសេរបញ្ជាក់បន្ថែម លើទំព័រហ្វេសប៊ុកថា ការព្រមព្រៀង របស់លោក ហ៊ុន សែន ជាមួយភាគីវៀតណាម ក្នុងផ្ទេរខ្នាតផែនទីព្រំដែន នឹងមិនយកភាពត្រឹមត្រូវ នៃបច្ចេកទេស «ផ្ទេរផែនទី» ទៅប្រើ ដើម្បីបោះបង្គោលព្រំដែននោះទេ។ ការផ្ទេរផែនទីបោន ខ្នាត 1/100.000 មកខ្នាត UTM 1/50.000 គឺចង់ តម្រូវតាមផែនទី UTM ដែលបោះបង្គោលបាន ៨៣% តាំងពីឆ្នាំ២០០៦ មកដល់ សព្វថ្ងៃនោះ ឲ្យវាស្រប ច្បាប់ ហើយដើម្បីឲ្យវាស្របច្បាប់ទៅបាន នោះរដ្ឋាភិបាល ត្រូវជម្រុញកែប្រែ មាត្រា២ រដ្ឋធម្មនុញ្ញ ផង។ នោះ គឺជាការរំលោភ រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។

យើងតែងពិគ្រោះយោបល់ញឹកញាប់ ជាមួួយក្រុមការងារ លោក ស៊ាន ប៉េងសែ នៃ គណៈកម្មាធិការ ព្រំដែនកម្ពុជា ប្រទេសបារាំង អំពីរឿងព្រំដែន និងរឿងផែនទីព្រំដែននេះ ដូច្នេះអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គឺមិនខុសពីការ«កាត់ក្បាលតម្រូវមួក»

លោក វ៉ា គឹមហុង ក៏ទទួលស្គាល់កាលពីថ្ងៃទី០២ ខែកក្កដា ២០១៥ ថាផែនទីបោះបង្គោលព្រំដែន សព្វថ្ងៃ ផលិតដោយប្រទេសវៀតណាម ហើយការបោះបង្គោល ក៏អនុលោមតាម ផែនទី UTM ខ្នាត 1/50.000 និងផែនទីអម សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែរ។ (អត្ថបទ ម៉ែន ណាត ថ្ងៃទី២៧ វិច្ឆិកា ២០១៦)
———————-

4b80f89e-8b1e-4c39-8b1f-a4c486651ea4_w640_r1_s_cx0_cy5_cw0

អ្នកឃ្លាំមើលព្រំដែន ជំទាស់ផែនការផ្ទេរផែនទី របស់រដ្ឋាភិបាល កម្ពុជា! 
(VOD: សូរ្យ ជ័យឧត្ដម | ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបង្ហាញជំហរជំទាស់ ទៅនឹងគម្រោងរដ្ឋាភិបាល កម្ពុជា ដែល គ្រោង ផ្ទេរផែនទី ខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០ ជាមួយរដ្ឋាភិបាល វៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ បានឲ្យដឹងថា លោក និង នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នា នៅក្នុងជំនួប នៅខេត្ត សៀមរាប ទៅលើ ការផ្ទេរផែនទី ខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០ វិញ។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើល កម្ពុជា ដែលមានមូលដ្ឋាន នៅប្រទេសន័រវេស៍ បានលើកឡើងថា ក្រុមប្រឹក្សាមួយនេះ នឹងធ្វើ សេចក្ដីថ្លែងការណ៍ ជំទាស់ ទៅនឹងការសម្រេចបែបនេះ របស់រដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក ម៉ែន ណាត ចោទថាជា «អំពើក្បត់ជាតិ»

លោក ម៉ែន ណាត លើកឡើងថា៖ «នៅក្នុងបំណងនៃការផ្ទេរផែនទីនេះ គឺគ្រាន់តែជាការ បន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រ ស្ដីពីព្រំដែនខ្មែរ តាំងពីអនុសញ្ញាបារាំង-កម្ពុជា- កូសាំងស៊ីន ឆ្នាំ១៨៧៣»

ក្រៅពីជំទាស់នឹងការសម្រេចបែបនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា «វាគឺជា ការរំលោភ បំពាន ទៅលើមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា»

មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា បូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា មិនអាច រំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០,០០០ ធ្វើនៅ ចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩៕