(អត្ថបទដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១១ តុលា ២០១៩)
————–
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ១៩៨៥ (ដើម) Download

លោក អ៊ុំ សំអាន អតីតអ្នកទោសមនសិការ និងជាតំណាងរាស្ត្រ បានរំលឹក​ឡើង​វិញ អំពីការបោះបង្គោលព្រំដែន រវាងរបបលោក ហ៊ុន សែន ជាមួយវៀតណាមថា «លោក ហ៊ុន សែន បាន​សុីញ៉េសន្ធិសញ្ញាព្រំដែនគោក ឆ្នាំ ១៩៨៥ ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្រ្តីការបរទេស​វៀតណាម ជាការកាត់ដីខ្មែរ ឲ្យទៅវៀតណាម»។ លោក សំអាន បន្តថា «កាលនោះលោក ហ៊ុន សែន ជារដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលខុសច្បាប់ ដែលលើកបន្តុបដោយវៀតណាម (សម័យវៀតណាម ត្រួតត្រាកម្ពុជា)»

លោក អ៊ុំ សំអាន លើកឡើងដែរថា «សន្ធិសញ្ព្រំដែនញាបំពេញបន្ថែម ឆ្នាំ ២០០៥ គឺយកតាមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ នេះ។ សន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ត្រូវបានទុកជាមោឃៈភាព​រួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ទាក់ទងនឹងបូរណភាពដែនដី និងផ្ទុយពីមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា»

គួរបណ្ជាក់ថារបបក្រុងភ្នំពេញ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ បានជិះយន្តហោះទៅទីក្រុងហាណូយ ចុះហត្ថលេខាទទួលស្គាល់ លទ្ធផលនៃការ​បោះ​បង្គោល​ព្រំដែន​ ជាមួយវៀតណាម ៨៤% តាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែន ឆ្នាំ ១៩៨៥។

ក្នុងអត្ថបទបនេះ យើងភ្ជាប់មកជាមួយនូវបញ្ជីស្ថិតិ ផែនទីបោន (Bonne) ខ្នាត 1/100.000 ចំនួន ២៦ ផ្ទាំង និង ផែនទីយូធីអឹម (UTM) ខ្នាត 1/50.000 ចំនួន ៤០ ផ្ទាំង។ ផែនទី​ទាំងនេះ បានភ្ជាប់នឹង សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥ ជាសម័យវៀតណាមត្រួតត្រាកម្ពុជា ហើយជាផែនទីដែលរបបលោក ហ៊ុន សែន និង​វៀតណាម ប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនសព្វថ្ងៃ។

ក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅប្រទេសបារាំង, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងអ្នកធ្វើកិច្ចការព្រំដែន បានពិនិត្យឯកសារពាក់ព័ន្ធនានា ជុំវិញការបោះបង្គោលព្រំដែន រវាងកម្ពុជា វៀតណាម បច្ចុប្បន្នថា មានភាពមិនប្រក្រតីជាច្រើនអន្លើ ហើយជាឯកសារភ្ជាប់នឹងសន្ធិសញ្ញាមិនស្របច្បាប់ ឆ្នាំ១៩៨៥។

ផែនទីបោន (Bonne) និងផែនទី យូធីអឹម (UTM) សម្រាប់​ការបោះបង្គោលព្រំដែនសព្វថ្ងៃ គឺភាគី​វៀតណាម ជាអ្នករៀបចំឲ្យមកភាគីកម្ពុជា ដែលចុះហត្ថលេខាលោក ឌិត មន្ទីរ ប្រធានប្រតិភូកម្ពុជា និងលោក លី វ៉ាន់ឡឺយ ប្រធានប្រតិភូវៀតណាម នៅថ្ងៃទី ២៧ ធ្នូ ១៩៨៥ ជាថ្ងៃតែមួយក្នុងពេលលោក ហ៊ុន សែន សែន ចុះហត្ថលេខាសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ដែរ។ ក្នុងចំណោមផែនទីទាំងនេះ មានខ្លះ មានបោះ​ត្រា របស់វៀតណាម។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល ហ៊ុន សែន ធ្លាប់​បានថ្លែងសារភាព កាលពីថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៥ ថា «ផែនទីបោះព្រំដែន បោះពុម្ពនៅ​វៀតណាម»។

ក្រុមអ្នកធ្វើកិច្ចការព្រំដែន បានលើកឡើងជាហូរហែរថា ផែនទីកម្ពុជា ដែល​តម្កល់​នៅអង្គការសហប្រជាជាតិ (អ.ស.ប) និង​តម្កល់នៅប្រទេសបារាំង មិនត្រូវបានយក​មកប្រើ ដូចកាងអះអាងរបស់រដ្ឋាភិបាល ហ៊ុន សែន ទេ។

ផែនទី យូធីអឹម (UTM) ជាផែនទីរបស់ទាហានអាមេរិកាំង ក្នុងសម័យសង្គ្រាមវៀតណាម បានផ្ទុយស្រឡះពីមាត្រា២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣។ រដ្ឋធម្មនុញ្ញ តម្រូវឲ្យប្រើប្រាស់ ផែន​ទី​​បោន ខ្នាត 1/100.000 ជាផែនទីបន្សល់ពីអាណានិគមបាំង។

សម័យអាណានិគមបារាំង កម្ពុជា និងដែនកូសាំងស៊ីន បានបោះបង្គោល​ព្រំដែន ចំនួន ១២៤ បង្គោល ដែលជាបង្គោលព្រំដែន​រដ្ឋបាល តាម​អនុសញ្ញា​បារាំង កូសាំងស៊ីន និងកម្ពុជា ឆ្នាំ ១៨៧៣។ បង្គោលព្រំដែនទាំងនេះ បានក្លាយ​ជា​បង្គោលព្រំដែន រវាងកម្ពុជា និង​វៀតណាម នៅពេលបារាំង បានយល់ព្រមប្រគល់ឯករាជ្យ ឲ្យកម្ពុជា វៀតណាម និង ឡាវ ស្របតាមសន្និសីទ​ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ ១៩៥៤។ ហើយផែនទីព្រំដែន របស់ប្រទេសនីមួយៗ នៅក្រោមអាណានិគមបារាំង ក៏ត្រូវបានទទួលស្គាល់បន្តបន្ទាប់ ជាអន្តរជាតិតាំងពីពេលនោះមកដែរ។ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ សរសេរថា «បូរណភាព​​ទឹកដី​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​​រំលោភ​​បាន​​ដាច់​ខាត​​ ក្នុង​​ព្រំដែន​​របស់​ខ្លួន​ ​ដែល​មាន​​កំណត់​​ ក្នុង​​ផែន​ទី​ខ្នាត​ ១/១០០.០០០​ ធ្វើ​​នៅ​​ចន្លោះ​ ​ឆ្នាំ ​១៩៣៣​-១៩៥៣ ហើយ​​ដែល​ត្រូវ​បាន​​ទទួល​ស្គាល់​​ជា​អន្តរ​ជាតិ ​នៅ​​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩»

ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន (ដើម) Download ឬ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ១៩៨៥ សូមទាញ​យកច្បាប់ចម្លង Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ដែលចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យវៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃនេះ។ (សូមទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

—————–