កម្ពុជា ៤ ខេត្តត្រូវបានដាក់ជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន (១៩៩៥-បច្ចុប្បន្ន)

ទឹកដីខ្មែរ ៤ ខេត្ត គឺខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និង ក្រចេះ ត្រូវបានដាក់ជា តំបន់អភិវឌ្ឍត្រីកោណ ឥណ្ឌូចិន (Indo-China Development Triangle (founded in 1995)។ វៀតណាម ជាអ្នកទទួលបន្ទុក ខាងរៀបចំមេប្លង់ (Master Plan) ឥណទាន បច្ចេកទេស និង ចាត់ចែងកិច្ចការទាំងអស់ក្នុង Indochina Development Triangle ហ្នឹង។
ក្រោយមក តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន ក៏ប្រែឈ្មោះត្រឡប់ត្រឡិន រហូតមកដល់ឈ្មោះ តំបន់ អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV)។ គេបំបាត់ឈ្មោះ «ឥណ្ឌូចិន» ចោល ប្រហែល ដើម្បីកុំឲ្យចេញមុខពេក ព្រោះវៀតណាម ធ្វើជាបងធំ ធ្លាប់បានរៀបចំបង្កើតផែនការ «សហព័ន្ធ ឥណ្ឌូចិន» ចាប់តាំងពីភាគពាក់កណ្ដាល នៃទសវត្សឆ្នាំ ១៩៣០ មកម្លេះ។
ដូច្នេះ រឿងឈូសឆាយដីធ្លី កាប់ឆ្ការព្រៃឈើ គឺជាកិច្ចការបងធំ វៀតណាម ត្រូវធ្វើ ព្រោះខេត្តរតនគីរី ជាឧទាហរណ៍ បានបញ្ចូលជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បាត់ទៅហើយ។
រដ្ឋាភិបាលនៃប្រទេសទាំង ៣ បានព្រមព្រៀងគ្នាថា ពលរដ្ឋប្រទេសទាំង ៣ ក្នុងបំបន់នេះ អាចចេញចូល ដោយមិនចាំបាច់ឆែកឆេរ លើលិខិតឆ្លងដែនអីទៀតទេ។ ទំនិញ ផលិតផល ធនធាននានា ដឹកជញ្ជូន មិនចាំបាច់មានលិខិតអនុញ្ញាតអីដែរ។
គប្បីរំលឹកឡើងវិញ ដើម្បីកុំឲ្យឆាប់ភ្លេចពេកថា កម្ពុជា គឺជាលេខីលើ សន្ធិសញ្ញាសន្ដិភាព មិត្តភាព និង សហប្រតិបត្តិការរវាង កម្ពុជា និង វៀតណាម ចុះហត្ថលេខាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩។ ការអនុវត្ត តាមសន្ធិសញ្ញានេះ កម្ពុជា និង វៀតណាម ជាសម្ព័ន្ធមិត្តគ្រប់ផ្នែក ទាំងអស់។ ជាប្រវត្តិសាស្រ្ដ កម្ពុជា និង វៀតណាម ជាអ្នកធ្លាប់បានតស៊ូ ជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៣០ មក ដើម្បីបង្កើត សហព័ន្ធឥណ្ឌូចិន ដែលនៅក្នុងអំឡុងទសវត្សឆ្នាំ ១៩៧០ កែប្រែឈ្មោះជា មិត្តភាពពិសេស(?)។
បញ្ជាក់៖ គ្មានពលរដ្ឋកម្ពុជាណា ចេញចូលក្នុង តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បានទេ រហូតមកដល់ សព្វថ្ងៃ។ ក្នុងតំបន់នោះ ត្រូវបានវៀតណាម បញ្ជូនពលរដ្ឋរបស់ខ្លួន មករស់នៅ ដោយគ្មានអភិវឌ្ឍ អ្វីទាំងអស់ ពោលគឺមានតែកាប់បំផ្លាញព្រៃឈើខ្មែរ ប្រមូលធនធាន និង រុករករ៉ែជាដើម។ (សម្រួលអត្ថបទដោយ ម៉ែន ណាត) / ២២ វិច្ឆិកា ២០១៦

Advertisements