លោក ស៊ាន ប៉េងសែ បញ្ជាក់អំពីមាត្រដ្ឋានផែនទីកម្ពុជា និង មហិច្ឆតា របស់វៀតណាម មកលើកម្ពុជា

cfc-1a

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការព្រំដែនកម្ពុជា បញ្ជាក់អំពីមាត្រដ្ឋាន ផែនទីកម្ពុជា និង មហិច្ឆតារបស់វៀតណាម មកលើកម្ពុជា

សូមអានសេចក្តីថ្លែងការណ៍លំអិត៖ ភាសាខ្មែរភាសាអង់គ្លេស / ឯកសារភ្ជាប់ជាភាសាបារាំង

គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានចេញ សេចក្តីថ្លែងការណ៍ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ប្រតិកម្មប្រឆាំងជំទាស់នឹងជំហរ រដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ដែល ព្រមព្រៀង ជាមួយប្រទេសវៀតណាម អំពី «ការផ្ទេរខ្នាតផែនទី» ពីប្រព័ន្ធបោន ១/១០០ ពាន់ មកប្រព័ន្ធ យូធីអឹម ១/៥០.០០០។

សេចក្តីថ្លែងការណ៍ ពន្យល់ថា «ការផ្ទេរប្រព័ន្ធ និងមាត្រដ្ឋាន ពីមួយទៅថ្មីទៀត នៃផែនទី ភូមិសាស្រ្ត គឺជាវិធីបច្ចេកទេសបន្ទាប់បន្សំ ដែលគេអាចធ្វើបាននៅគ្រប់ពេលវេលាទាំងអស់ ដោយមានភាពលំអៀងខ្លះៗ ដែលគេអាចកែតម្រូវបាន ជាបន្ទាប់មកទៀត»។ «ប៉ុន្តែ តើ ផែនទីណាមួយ នៃប្រទេសកម្ពុជា ដែលគេនឹងដាក់ ឲ្យធ្វើការកែប្រែ ដែលគេបានគ្រោង ធ្វើនោះ?»។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា របស់រដ្ឋាភិបាល ហ៊ុន សែន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ បានបញ្ជាក់ថា «ផែនទីព្រំដែន បានបោះពុម្ព នៅប្រទេសវៀតណាម»។ ក្នុងផែនទីខ្លះ មានបោះត្រា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ ដោយ ប្រធានប្រតិភូគណៈកម្មការព្រំដែនខ្មែរ លោក ឌិត មន្ទីរ និង ប្រធានប្រតិភូវៀតណាម លោក លីវ វ៉ាន់ឡឺយ។

លោក ស៊ាន ប៉េងសែ បញ្ជាក់ថា ផែនទីប្រព័ន្ធបោនខ្នាត ១/១០០.០០០ ជាផែនទី ត្រូវបាន កំណត់ដោយ មាត្រា២ រដ្ឋធម្មនុញ្ញកម្ពុជា ហើយបានទទួលស្គាល់លើផ្ទៃអន្តរជាតិ រួចហើយ។ ផែនទីប្រព័ន្ធ យូធីអឹម ១/៥០.០០០ ជាផែនទី តាក់តែងដោយកងទ័ពអាមេរិកាំង ក្នុងសម័យ សង្គ្រាមវៀតណាម ទសវត្សទី៦០ ដែល «ប្រទេសកម្ពុជា ពុំដែលបានទទួលស្គាល់ផែនទី យូធីអឹម នេះឡើយ»។

ការបោះបង្គោលព្រំដែនសព្វថ្ងៃ រដ្ឋាភិបាលកម្ពុជា និង វៀតណាម ព្រមព្រៀងប្រើផែនទី បោន ១/១០០.០០០ ផង និងផែនទី យូធីអឹម ១/៥០.០០០ ផង។ ប៉ុន្តែលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា កាលពីថ្ងៃទី ០២ ខែកក្កដា និងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ បានសារភាពថា «ភាគីកម្ពុជា ទាមទារឲ្យប្រើផែនទី ១/១០០.០០០ តែភាគីវៀតណាម គេ មិនព្រម។ វៀតណាម ទាមទារឲ្យយើង ប្រើផែនទី យូធីអឹម ១/៥០.០០០»។ ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន បង្គោលព្រំដែនថ្មី បោះបានជាង ៨៣% រួចហើយ ដោយប្រើផែនទី យួធីអឹម ១/៥០ ពាន់។

លោក ស៊ាន ប៉េងសែ បន្ថែមថា បង្គោលព្រំដែនថ្មី ប្រើផែនទីប្របូកច្របល់ ពីខេត្ត មណ្ឌលគីរី មកដល់ខេត្តកំពត ពលរដ្ឋខ្មែរ បានបញ្ជាក់អះអាងថា «បង្គោលព្រំដែន បោះចូល ជ្រៅក្នុងដីខ្មែរ ចំនួន ១ គីឡូម៉ែត្រ ២គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ឬលើសពី ២០គីឡូម៉ែត្រផង ពីព្រំដែនរួម ដែល គេធ្លាប់បានស្គាល់នាពេលមុន»។

សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាមូលមូលដ្ឋានរឹងមាំ ដែល មានវត្តមាន ភាគីវៀតណាម និងលោក ហ៊ុន សែន បានទទួលស្គាល់ថា កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាណា ដែលធ្វើឡើងមុនឆ្នាំ១៩៩១ ត្រូវទុកជាមោឃភាព។ សេចក្តីនេះ បានរំលឹក ឡើងវិញ ក្នុងមាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញថា «សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល»

រដ្ឋធម្មនុញ្ញ មាត្រា ២. «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបាន ដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះ ឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩»។ (អត្ថបទដោយ ម៉ែន ណាត /២៥ ខែធ្នូ ២០១៦)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.