Captureសដឹថ

(ទីក្រុងប៉ារីស)៖ លោក សារិន ឆាក (១៩២២ – ១៩៧៩?) ជាបញ្ញាវន្តខ្មែរ ដ៏ឆ្នើមមួយរូប ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ លោកក៏ជាវីរៈបុរសខ្មែរមួយរូប ដែលយុវជនជំនាន់ក្រោយ ត្រូវតែចងចាំ។

សូមចុចត្រង់នេះ អានឯកសារព្រំដែន លោក សារិន ឆាក

ក្នុងការសិក្សា និងការស្រាវជ្រាវរបស់លោក លោក សារិន ឆាក បានសរសេរនិក្ខេបបទមួយ ជាភាសា​បារាំង មានចំណងជើង Les Frontières du Cambodge (ព្រំដែននៃប្រទេសកម្ពុជា) ដែលបានចេញផ្សាយក្នុងឆ្នាំ ១៩៦៦។ និក្ខេបបទនេះ មានបកប្រែជាភាសាខ្មែរ បោះពុម្ពផ្សាយជាសៀវភៅ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០៤។ និក្ខេបបទនេះ ជាមូលដ្ឋានប្រវត្តិសាស្ត្រ និងបច្ចេកទេស ដ៏សំខាន់បំផុត ដែលបង្ហាញថា ប្រទេសជិតខាង ប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីលេបត្របាក់ទឹកដីប្រទេសកម្ពុជា ឥតឈប់ឈរ។ និក្ខេបបទនេះ ធ្វើឲ្យលោក សារិន ឆាក ទទួលបានសញ្ញាបត្រ ជាបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យទីក្រុងប៉ារីស ប្រទេសបារាំង។

លោក សារិន ឆាក ជាអ្នកស្នេហាជាតិដ៏ពិតប្រាកដ ដែលបានដង្ហែតាមសម្តេចព្រះនរោត្តម សីហនុ គ្រប់កាលៈទេសៈ ទាំងក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ទាំងក្នុងសម័យខ្មែរក្រហម ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ លោកបានធ្វើជាឯកអគ្គរាជទូត និងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ។

នៅឆ្នាំ ១៩៧៥ ពួកខ្មែរក្រហម បានចាប់លោក សារិន ឆាក យកទៅឃុំឃាំងនៅមន្ទីរគុកបឹងត្របែក ពីព្រោះលោកជាបញ្ញាវន្តជាន់ខ្ពស់ ដែលអង្គការលើមិនទុកចិត្ត។ តែបន្ទាប់មក ពួកខ្មែរក្រហម បានឲ្យលោកទៅធ្វើការ នៅក្រសួងការបរទេសវិញ ពីព្រោះលោកមានជំនាញខ្ពស់ ខាងការកំណត់ព្រំដែនតាមផ្លូវច្បាប់ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បន្ទាប់ពីកងទ័ពវៀតណាម បានចូលមកលុកលុយប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៧៩ លោក សារិន ឆាក ត្រូវបានកងទ័ពយួនកុម្មុយនីស្ត ចាប់យកទៅឃុំឃាំង នៅប្រទេសវៀតណាម។ តាំងពីនោះមក លោក សារិន ឆាក ត្រូវបានបាត់ខ្លួនជារៀងរហូត។ ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្ត បានឲ្យដឹងថា ពួកយួនកុម្មុយនីស្តបានកម្ចាត់លោក សារិន ឆាក មិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញទេ ដោយសារតែខ្លាចលោក សារិន ឆាក ប្រើប្រាស់ចំណេះ និងជំនាញរបស់លោក ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា។

…………………………….
(អត្ថបទភាសាខ្មែរដោយ សហការី / Cambodia Symbol Of Change)
Advertisements