32390b5c-a484-4fd7-a125-6b91d5a05a6b

លោក ប៉ាង សុខឿន និយាយថា «ខ្ញុំមិនមើលទៅលើការធ្វើសង្រ្គាមទេ ហើយខ្ញុំក៏មិនមើលរូបភាពកងទ័ព គេបញ្ជូនទៅធ្វើសង្គ្រាម ដូចបងប្អូនដែរ តែខ្ញុំមើលផែនការសង្រ្គាម ខ្ញុំមើលទីតាំងភូមិសាស្រ្តសង្រ្គាម ខ្ញុំមើលហេតុផលសង្រ្គាម ខ្ញុំមើលអ្នក (ឡាវ និង ហ៊ុន សែន)បញ្ជាសង្រ្គាម ខ្ញុំមើលអ្នកបង្កើតសង្រ្គាម ហើយជាពិសេស ខ្ញុំគិតចំពោះពលរដ្ឋខ្មែរ ជាទាហានដែលមិនគួរស្លាប់ ចំពោះសង្រ្គាម ដែលមិនគួរកើត។ ខ្ញុំមិនលើកទឹកចិត្តកងទ័ព ក្នុងសភាពនៃសង្រ្គាមបែបនេះទេ តែខ្ញុំអាណិតពួកគាត់ និងអាណិតជាតិ ដែលទៅធ្វើសង្រ្គាម ក្នុងរឿងគេរៀបចំពីខាងក្រោយ (វៀតណាម) សម្រាប់ប្រយោជន៍គេផ្ទាល់បែបនេះ»។

ឡាវ បានដកកងទ័ពទាំងស្រុង ពីតំបន់ជម្លោះ នៅព្រំដែន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាំងពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅជួបចរចាជាមួយនាយករដ្ឋមន្រ្តី ឡាវ នៅទីក្រុងវៀងចាន់ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ លោក ស្វាយ ញ៉ន មេបញ្ជាការកងទ័ពខ្មែរ ដែលឈរជើងនៅខេត្តស្ទឹងត្រែង។

ខាងក្រោមនេះ លោក ប៉ាង សុខឿន បានផ្តល់យោបល់ ក្នុងទំព័រហ្វេសប៊ុករបស់លោក (ខ្មែរ សុវណ្ណភូមិ) យ៉ាងដូច្នេះថា៖

ជាការពិតគេថា ឡាវ តែជាក់ស្តែងគឺ យួន ជាអ្នកត្រួត ឡាវ ។ បើនិយាយពីសម័យសង្គ្រាម យួន ជាមួយ អាមេរិក រហូតដល់ឆ្នាំ​២០០០ គឺទាហាន យួន បានដាក់នៅ ឡាវ ចំនួន ២០ កងពល ដែលក្នុង ១ កងពល មានចំនួន ២០០០០ នាក់ ដើម្បីត្រួត ឡាវ និងការពារ ឡាវ ។ កន្លងមកគេថា ឡាវ វាយជាមួយ ថៃ វាយជាមួយ ឡាវ សេរី ។ល។និង។ល។ តែធាតុពិតគឺ យួន វាយជាមួយ ថៃ ហើយ យួនវាយជាមួយ ឡាវសេរី (ពួកម៉ុង – Hmong) តែប៉ុណ្ណោះ។

ក្រោយពី​ឆ្នាំ២០០០ មក យួន បានកាត់បន្ថយកម្លាំងកងទ័ពរបស់ខ្លួន ជាច្រើនពីទឹកដី ឡាវ ដោយសារតែគ្រប់ស្ថាប័ន យួន បានដាក់មនុស្សរបស់ខ្លួន និងបានគ្រប់គ្រង ឡាវ រឹងមាំរួចហើយ និងជាពិសេសការជៀសឲ្យបាន ពីការចោទប្រកាន់របស់ អន្តរជាតិថា យួន កំពុងត្រួតត្រា ឡាវ។ តែរឿងនេះ យួន អាចបន្លំអន្តរជាតិបាន តែមិនអាចបន្លំភ្នែកពលរដ្ឋ ឡាវ បានទេ។ បងប្អូន ដែលស្គាល់ជនជាតិ ឡាវ អាចសួរពួកគេបាន លើសពីនេះ បងប្អូន អាចសួរពលរដ្ឋ យួន ក៏រឹតតែច្បាស់ថា កងទ័ព ឡាវ សព្វថ្ងៃគឺ យួន គ្រប់គ្រងឬអត់? តើក្នុងជួរកងទ័ព ឡាវ ភាគច្រើនជាទាហាន យួន ឬទាហានឡាវ? ចម្លើយបងប្អូននឹងដឹងច្បាស់ ១០០%។

ដោយឡែក បើនិយាយពី ដីនៅតំបន់ជម្លោះ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នោះវិញ គឺរឹតតែ​អត់សម​ថា នឹងត្រូវឈ្លោះទៅទៀត ព្រោះ ខ្មែរ ឡាវ និង យួន បានដាក់ខេត្តរួមគ្នា ជាតំបន់អភិវឌ្ឍន៍ត្រីកោណរួមទៅហើយ ក្រោមការរៀបចំរបស់ យួន ដោយរួមមាន ខាងប្រទេសកម្ពុជា បានដាក់ ៤ ខេត្ត (ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគរី), ខាង ឡាវ បានដាក់ ៤ ខេត្ត និង ខាង យួន បានដាក់ ៥ ខេត្ត។ ចំពោះ ខេត្តស្ទឹងត្រែង របស់កម្ពុជា និង ខេត្តអាតាភឺ របស់ ឡាវ គឺជាខេត្តក្នុងតំបន់អភិវឌ្ឍរួម ដែលតាមកិច្ចព្រមព្រៀង គឺដាច់ខាត គ្មានសង្រ្គាម វាជាតំបន់រួមគ្នា រកស៊ីជាមួយគ្នា បើកចំហរបន្ទាត់ព្រំដែន មិនគិតបន្ទាត់ព្រំដែន ដូចគ្រួសារតែមួយ ក្រោមរដ្ឋាបាលរួមគ្នា ។ល។និង។ល។ តាមផែនការ យួន។ ដូច្នេះ វាអត់សមថា ជាតំបន់ជម្លោះទៅរួច។

ម្យ៉ាងទៀត រឿងនេះ កើតឡើងដំបូងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយ ឡាវ បានឆ្លងអូរមកគ្រប់គ្រងក្នុងទឹកដីខ្មែរ តំបន់ព្រំដែន ស្រុកសៀមប៉ាង នៅខែកុម្ភៈ ឆ្នាំ២០១៧ ហើយក្រោយ ហ៊ុន សែន ក៏បានជួបមេដឹកនាំ យួន និងមេដឹកនាំ ឡាវ រាប់ភ្លេច ហើយដែរ ជាពិសេសកាលប្រជុំ គណៈកម្មការអភិវឌ្ឍន៍តំបន់ត្រីកោណរួម រៀបចំនៅខេត្តសៀមរាប កម្ពុជាកន្លងមក គឺគេមិនដែលឮ ហ៊ុន សែន និង មេដឹកនាំ ឡាវ និយាយរឿងជម្លោះព្រំដែន ទាល់តែសោះ។ និយាយរួម ស្ងាត់ឲ្យជ្រៀបតែម្តង ហើយសភាពការ ក៏ស្ងាត់ដែរ។ ស្រាប់តែមិនដឹងជាប្រកាច់យកស្អីទេ ពេលនេះ ខែនេះ ឆ្នាំនេះ បានជា ហ៊ុន សែន ចេញមកទទឹងទិសប្រកាសដាក់ ឱសានវាទឲ្យ ឡាវ តែម្តង និង បញ្ជូនទ័ព ទៅត្រៀមវាយ ឡាវ ឯណានោះឆ្កុយ។ តើសមទេបងប្អូន? – (អត្ថបទបន្ថែមដោយ ម៉ែន ណាត)

20729343_181407235734753_3816810355946918569_nCaptureដរេរេរត20620968_1774474522624719_374769543003322589_n20708271_1775490062523165_334097169392318214_n

Advertisements