21015823_1364334320354377_4914115636251646839_o

រដ្ឋាភិបាល ហ៊ុន​ សែន បញ្ជាបិទវិទ្យាស្ថានប្រជាធិបតេយ្យ (NDI) របស់អាមេរិក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ បន្ទាប់ពីលោក ហ៊ុន សែន ចោទប្រកាន់ថា វិទ្យាស្ថានេះ ជួយគណបក្សប្រឆាំង CNRP ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល {តាមរយៈការបោះឆ្នោតពេលខាង}។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាល ហ៊ុន សែន ក៏បានព្រមានបិទកាសែត The Cambodia Daily របស់អាមេរិក ក្នុង​បទចោទ​ប្រកាន់រឿងមិនបង់ពន្ធដារ ១០ឆ្នាំមកនេះ។ ដូចគ្នានេះដែរ រដ្ឋាភិបាល បញ្ជាឲ្យផ្អាក ការផ្សាយបន្ត របស់វិទ្យុ VOA និង RFA តាមវិទ្យុក្នុងស្រុក កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញ។

ក្រុមអ្នកវិភាគ និងអ្នកសង្កេតការណ៍នយោបាយខ្មែរ មើលឃើញថា បក្សកាន់អំណាច CPP របស់ ហ៊ុន សែន បើកយុទ្ធនាការកំចាត់អង្គការ ស្ថាប័នប្រជាធិបតេយ្យ និង អង្គភាពសារព័ត៌មានខាងលើនេះ ក្នុងបំណងបំបិទសេរីភាព ទទួលព័ត៌មានរបស់ពលរដ្ឋ និង បង្កភាពអាប់អួរស្ថានភាពការបោះឆ្នោតជាតិ ឆ្នាំ២០១៨ {CPP បារម្ភខ្លាចចាញ់ការបោះឆ្នោត ដូច្នេះត្រូវរៀបចំអំពើទុច្ចរិតរបស់ខ្លួន}។ (អត្ថបទដោយ ម៉ែន ណាត /ថ្ងៃទី២៤ សីហា ២០១៧)


អត្ថបទដោយ ប៉ាង សុខឿន (ហេ្វសប៊ុក៖ ខ្មែរ សុវណ្ណភូមិ)៖ ព័ត៌មានបក្សកាន់អំណាច CPP ថាជាបែកធ្លាយព័ត៌មាន ពីខាងក្នុង NDI ធ្វើឲ្យរដ្ឋាភិបាល សម្រេចបិទទ្វារអង្គការនេះ ដោយចោទអង្គការនេះថា មានផែនការរួមគ្នា ជាមួយគណបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តាមពិតទៅ វាមិនមែនជាការបែកធ្លាយស្អីទេ តាមពិតវាផែនការនោះ គេហៅថា គំរោងការងារប្រចាំឆមាស ឬប្រចាំឆ្នាំរបស់អង្គការតែប៉ុណ្ណោះ គឺអង្គការណា ក៏ធ្វើបែបនេះដែរ ចំពោះការចោទនោះវិញគឺខុសស្រឡះ ពីព្រោះ ហ៊ុន សែន ឬរដ្ឋាភិបាលអាយ៉ងយួន ផ្តោតលើកម្មវិធីរៀបចំអប់រំបណ្តុះបណ្តាលមន្រ្តី ឬសកម្មជនបក្សប្រឆាំង និងបក្សតូចៗ ៣ ផ្សេងទៀត រួមទាំងបក្សប្រជាជន ចូលរួមផងដែរ ក្នុងវគ្គបណ្តុះបណ្តាល «អំពីភាពជាអ្នកដឹកនាំ ការរៀបចំផែនការដឹកនាំ ផែនការគ្រប់គ្រង ផែនការអភិវឌ្ឍន៍មូលដ្ឋាន» ។ល។ នេះបើតាមបទសម្ភាសន៍វិទ្យុអាស៊ីសេរី ជាមួយ ប្រធានអង្គការ NDI។ ហ៊ុន សែន បែរជាយកលេសនេះថា ជាផែនការក្បត់ ជាផែនការបដិវត្តិន៍ សម្រាប់ផ្តួលរំំរដ្ឋាភិបាលឯណាស្កុយទៅវិញ។

ក្រៅពីគំរោងបណ្តុះបណ្តាលទាំងនេះ វិទ្យាស្ថាន NDI ក៏មានរៀបចំវេទិកាជជែកពិភាក្សារតុមូល រវាងគណបក្សនយោបាយ មុនរាល់ការបោះឆ្នោត និង វេទិការាស្រ្ត និងអ្នកតំណាងរាស្រ្តផងដែរ។ កម្មវិធីបណ្តុះបណ្តាលអ្នកនយោបាយ សកម្មជនបក្សនយោបាយ និងមន្រ្តីរដ្ឋាភិបាល ឬបក្សប្រឆាំងនេះ មានតាំងឆ្នាំ ២០០០ មកម្ល៉េះ ហើយ{ខ្ញុំ} ខ្មែរ សុវណ្ណភូមិ ក៏ធ្លាប់បានចូលរួមដែរ លើវគ្គបណ្តុះបណ្តាល «យុវជន និងភាពជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយ»។

និយាយរួម ការបិទអង្គការនេះ គឺជាការខាតបង់សេដ្ឋកិច្ចខ្មែរ រាប់លានដុល្លាក្នុង ១ ឆ្នាំ ដែលអង្គការនេះ យកមកចំណាយ នៅលើទឹកដីខ្មែរ និងបង្កើនចំណេះដឹង ដល់ពលរដ្ឋខ្មែរ រួមទាំងការងារផង។ ផ្ទុយទៅវិញ ផែនការរបស់ ហ៊ុន សែន គឺចង់ទាញកម្ពុជា ទៅរកកុម្មុយនីស្ត ដូច យួន ឬកូរ៉េខាងជើងសុទ្ធសាធ ហើយជានយោបាយ មនោគមន៍វិជ្ជា យួន ឲ្យខ្មែរ ស្អប់អាមេរិក និងបន្តដឹងគុណបក្សប្រជាជន និង យួន តទៅទៀតតែប៉ុណ្ណោះ៕

King Father-PM Hun Sen-001

Advertisements