21271050_1565211970205202_6666649087607572126_n

ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្រកាសព័ត៌មាន ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីស្ថានភាពនយោបាយកម្ពុជា កំពុងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការក្តៅ រឹត្បិតសេរីភាពលំហរនយោបាយ ជាពិសេសសេ រីភាពរបស់ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មាន ដែលដើរតួនាទីយ៉ាងសំខាន់ នៅលើមាគ៌ាសង្គមលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

ដោយប្រើភាសាការទូត អូស្ត្រាលី សំដែងការព្រួយបារម្ភ ចំពោះការដែលរដ្ឋាភិបាល បញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្រ្តផង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ស្ថានទូតនេះ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «ការចាប់ខ្លួននេះ បង្ហាញនូវការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ មុនការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ»

សេចក្តីប្រកាសព័ត៌មានរបស់ ស្ថាបទូតអូស្ត្រាលី បន្ថែមថា «ក្នុងនាមជាមិត្តយូរអង្វែងរបស់កម្ពុជា អូស្ត្រាលី សូមជំរុញឲ្យកម្ពុជា អនុវត្តយ៉ាងពេញលេញ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចបានអះអាងក្នុង​ធម្មនុញ្ញ អាស៊ាន និង គោរពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសមាគម និង សេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី»។ (អត្ថបទដោយ ម៉ែន​ ណាត /០៥ កញ្ញា ២០១៧)

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងនៃ សេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតអូស្ត្រាលី៖21231953_ា21369564_សា

Advertisements