OmYintieng_aunpoanmonyroath2

សារបែកធ្លាយជាភាសាអង់គ្លេស ដែលជាសារឆ្លងឆ្លើយរបស់ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៃបក្សកាន់អំណាច CPP ជាមួយក្រុមហ៊ុនបរទេសមួយ ពីប្រទេសអ៊ីស្រាអែល ដែលត្រូវបានផ្សព្វផ្សាយ លើបណ្តាញសង្គមហ៊្វេសប៊ុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ។

អ៊ីម៉ែលឆ្លងឆ្លើយគ្នានោះ ធ្វើឡើងរវាង រវាងលោក Aron Shaviv ដែលជាម្ចាស់ក្រុមហ៊ុនប្រឹក្សាយោបល់ CEO មកពីប្រទេស អ៊ីស្រាអែល ឈ្មោះ Shaviv Strategy and Campaigns ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា (CPP) បានជជែកគ្នាអំពី {ផែនការធ្វើការស្ទង់មតិ និងការរៀបចំយុទ្ធសាស្ត្រ «ទុច្ចរឹត»ទប់ទល់នឹងគណបក្សប្រឆាំង ឬគណបក្សសង្គ្រោះជាតិ (CNRP)} ។

ក្នុងសារអ៊ីម៉េលនោះ មានទាំងឈ្មោះលោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ។ គួររំលឹកថា លោក ទេព នីថា កាន់កិច្ចការជាអគ្គលេខាធិការ គ.ជ.ប ប៉ុន្មានអាណត្តិមុន មិនដែលមានកេរ្តិ៍ល្អទេ ដោយសាតែលោក ត្រូវបានជាប់ចោទថា «ពាក់ព័ន្ធនឹងក្នុងរឿងលួចបន្លំសន្លឹកឆ្នោត ជួយគណបក្សកាន់អំណាច CPP របស់លោក»។

នៅក្នុងសារឆ្លងឆ្លើយអ៊ីម៉េលដដែល មានឈ្មោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ផងដែរ ជួយជ្រោមជ្រែងក្នុងកិច្ចការនេះ។ លោក ថាក់ស៊ីន ត្រូវបានបណ្តេញចេញអំពីអំណាច ដោយរដ្ឋប្រហារយោធាថៃ កាលពីឆ្នាំ២០០៦ និងជាប់ចោទពី បទពុករលួយរាប់រយលានដុល្លារផង។ លោក ថាក់ស៊ីន គឺជាមនុស្សជិតស្និទ្ធបំផុត ជាមួយនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន រហូតមកទល់សព្វថ្ងៃ។ (ដោយ នគរ) /១៨ កញ្ញា ២០១៧

ខាងក្រោមនេះ ជាសារអ៊ីម៉េល ភាសាអង់គ្លេស៖

១៨.៩.ក១១៨.៩.ក២១៨.៩.ក៣១៨.៩.ក៤១៨.៩.ក៥១៨.៩.ក៦១៨.៩.ក៧

 

.