សហភាពអឺរ៉ុបថា ប្រទេសកម្ពុជា ឃុបឃិតជាមួយរ បបក្រុងព្យុងយ៉ាង (Pyongyang) របស់ គឹម ជុនអ៊ុន (Kim Jong-un) នៃប្រទេសកូរ៉េខាងជើង ដើម្បីបញ្ចៀសរាល់ការទណ្ឌកម្មចុងក្រោយ ពីសហភាពអឺរ៉ុប។
ការប្រកាសរបស់សហភាពអឺរ៉ុប ថ្ងៃទី ១៧ តុលា ២០១៧ កើតមានឡើងស្របពេល ដែលរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសនានា ក្នុងសហភាពអឺរ៉ុប កំពុងជួបប្រជុំគ្នា នៅទីក្រុងឡុចហ្សំបួរ (Luxembourg) នៃប្រទេសប៊ែលហ្សិក (Belgium)។
ស្របពេលដែសហភាពអឺរ៉ុប ប្រកាសនៅពេលនេះ រដ្ឋមន្ត្រីក្រសួងកាពារជាតិ ទៀ បាញ់ ក៏បាននិយាយយ៉ាងហំហានថា កម្ពុជា មិនខ្លាចអាមេរិក និងអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេ តែការអះអាងរបស់ ទា បាញ់ នេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចឆ្ងល់ថា ហេតុអីបានជាកម្ពុជាមិនខ្លាចទណ្ឌកម្មសេដ្ឋកិច្ចរបស់ អាមេរិក និង អឺរ៉ុប បើការនាំចេញរបស់កម្ពុជាពឹងផ្អែកលើទីផ្សារអាមេរិក និងអឺរ៉ុបជាង ៩០% ហើយនោះ?
ចម្ងល់របស់អ្នកជំនាញសេដ្ឋកិច្ច ត្រូវបានបកស្រាយដោយគ្មានការគ្រោងទុកពី សហភាពអឺរ៉ុប ដែលថា «កម្ពុជា ឃុបឃិតគ្នាជាមួយ កូរ៉េខាងជើង ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច» ។
សេចក្តីប្រកាសរបស់សហភាពអឺរ៉ុប នាពេលនេះ ក៏បានបញ្ជាក់ច្បាស់ផងដែរពីរឿង នាវាមួយគ្រឿងឈ្មោះ Jie Shun របស់កូរ៉េខាងជើង ដែលមានកាពីទែននាវា ជាជនជាតិកូរ៉េខាងជើង ដោយដោតទង់ជាតិប្រទេសកម្ពុជា ធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីក ស៊ុយអេ ហើយត្រូវបានអាជ្ញាធរគយ អេហ្ស៊ីប ចាប់ឃាត់ទុកនៅឯដែនទឹក ប្រទេសអេហ្ស៊ីប កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីមានសារសម្ងាត់មួយបញ្ជូនពីទីក្រុង Washington ទៅកាន់ទីក្រុងគែរ (Cairo) នៃប្រទេសអេហ្ស៊ីប ដែលពត៌មាននេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នាវាអាថ៌កំបាំង ដែលត្រូវបានអាជ្ញាធរប្រទេសអេហ្ស៊ីប ចាប់ឃាត់ទុកនោះ គឺជានាវាដឹកអាវុធ ដោយមានប្រភេទគ្រាប់រ៉ុក្កែតជាង ៣០០០០ គ្រាប់ សម្រាប់លក់ឲ្យអ្នកទិញនៅក្នុងប្រទេស អេហ្ស៊ីប តែម្តង ។
បន្ទាប់ពីបែកធ្លាយពត៌មាននៃ ការចាប់នាវាកូរ៉េខាងជើង ដោតទង់ជាតិខ្មែរ ក្នុងប្រទេសអេហ្សីប ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលខ្មែរ មិនហ៊ានប្តឹង កូរ៉េខាងជើងទេ គឺបានត្រឹមតែបដិសេធន៍ថា កូរ៉េខាងជើង ប្រើទង់ជាតិខ្មែរខុសច្បាប់ ដើម្បីបង្វែងដានប៉ុណ្ណោះ ព្រោះកូរ៉េខាងជើង ប្រើទង់ជាតិខ្មែរនេះ មានជាប់ពាក់ពន្ធ័ជាមួយ មុខរបរទុច្ចរិតគ្រួសារត្រកូល ហ៊ុន។
ប្រភពបន្តថា ហ៊ុន ម៉ាណែត និងជនជាតិប៉ាគីស្ថាន Joseph Matthews ជាអ្នករកស៊ីលក់អាវុធ និងគ្រឿងញៀនឆ្លងដែន ជាមួយកូរ៉េខាងជើង ដោយប្រើទង់ជាតិខ្មែរ ក្នុងការដឹកជញ្ជូន។ ពួកគេ ក៏ធ្លាប់ដឹកគ្រឿងញៀនរាប់តោន តាមនាវាកូរ៉េ នេះ ទៅចិនដែរ ហើយការចាប់នាវាកូរ៉េខាងជើង ដោតទង់ជាតិខ្មែរនេះក៏ជារបៀបវារៈមួយ ដែល ហ៊ុន សែន ចង់ដាក់ជាកញ្ចប់ចចារ ដោះដូរជាមួយអាមេរិក ដែរ តែត្រូវអាមេរិក បដិសេធន៍ ចឹងហើយបានជា ហ៊ុន សែន ខឹង និងបង្ករឿងជាមួយ អាមេរិក រហូតសព្វថ្ងៃ ។
ទំនាក់ទំនងរវាង ហ៊ុន ម៉ាណែត ជាមួយជនជាតិប៉ាគីស្ថាន ចូសេហ្វ ម៉ាត់ស៊ូ Joseph Matthews ដែលឈានដល់ការរកស៊ីជួញដូរគ្រឿងញៀន និងអាវុធឆ្លងដែននេះ គឺចាប់ផ្តើមពី Joseph Matthews ផ្ញើសារទៅកាន់ ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៦ ដើម្បីសុំសញ្ជាតិខ្មែរ តាមរយៈការដោះដូរគម្រោងមួយ ដែលមានឈ្មោះថា Psychological Tactics: Fear Factor ឬជាភាសាខ្មែរហៅថា យុទ្ធវិធីបែបចិត្តសាស្ត្រ សម្រាប់ការបំភិតបំភ័យ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្របោះឆ្នោត ហើយនៅថ្ងៃទី ១៦ ខែធ្នូ ចូសេហ្វ ម៉ាស៊ូ បានសរសេរមកកាន់ ហ៊ុន ម៉ាណែត ម្ដងទៀត ដោយបង្ហាញពីសេចក្ដីត្រេកអរ ដែលបុរសរូបនេះទទួលសញ្ជាតិខ្មែរ ដូចបំណង ហើយប្ដេជ្ញាបម្រើគ្រួសារត្រកូល “ហ៊ុន” តាមជំនាញ និង សមត្ថភាព៕