Capturecvdfdfgfr

ម៉ែន ណាត នៅថ្ងៃទី ៣១ តុលា ២០១៧ សូមឆ្លើយតមថា «ហ៊ុន ម៉ាណែត បបួល ម៉ែន ណាត ភ្លាល់ហើយពេលនេះ! ប៉ុន្តែយើង សូមបញ្ជាក់ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់យកឈ្នះចាញ់គ្នាទេ។ មុនពេលអាមេរិក និងសម្ព័ន្ធមិត្ត សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គេទុកពេលឲ្យឳពុករបស់ ម៉ាណែត ពិចារណាឡើងវិញ ជុំវិញស្ថានការដ៏អាក្រក់ នៅកម្ពុជាបច្ចុប្បន្ន»។ 

លោក ប៉ាង​ សុខឿន (សុវណ្ណភូមិ ខ្មែរ) ផ្តល់យោបល់ថា «ហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា។
១. ត្រូវយល់ថា ការភ្នាល់នេះ គឺជារឿងមិនអាចកើតឡើង ព្រោះ ហ៊ុន ម៉ាណែត ដឹងថា លោក ម៉ែន ណាត មិនអាចធ្វើបាន។
២. ការរក ឬស្នើសុំឯកសារណាមួយពីស្ថានទូត ទាក់ទងនឹងធនាគារប្រទេសណាមួយ ឬអន្តរជាតិណាមួយ អាចធ្វើទៅបាន លុះត្រាតែរដ្ឋាភិបាល ជាអ្នកធ្វើ។ មានបណ្តឹង មានបញ្ហាច្បាស់លាស់ ដែលអាចជាការគំរាម ជាការបង្កហានិភ័យឬរំលោភច្បាប់អ្វីមួយ ទើបអាចធ្វើទៅបាន។ ពោលមិនមែនអ្នកណា ក៏អាចសរសេរទៅស្នើសុំបាននោះទេ។ បើអ្នកណាៗ ក៏អាចសរសេរទៅស្នើសុំមើលបាន តើមុខរបរកស៊ីរបស់គេទៅជាយ៉ាងណា? តើច្បាប់ប្រទេសគេ ការពារអ្នករកស៊ីមានន័យស្អី? តើទំនុកចិត្តអតិថិជនឲ្យជឿស្អី? និយាយរួម មិនបាច់ដល់បារាំងទេ …ត្រឹមស្រុកខ្មែរ ខ្មែរដូចគ្នា តើយើងអាចសុំមើលកុងធនាគារនណាម្នាក់បានទេ? គ្មានផ្លូវទេ។ ដូច្នេះ កុំនិយាយទាំងងងើលបែបនេះ ម៉ាណែត។ តែចង់ប្រាប់វិញថា ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល មានអ្នកដឹកនាំថ្មី យើងនឹងយកឯកសារទាំងនោះ មកឲ្យមើលជាក់ជាមិនខានឡើយ ហើយពេលនោះ កុំភ្លេចរឿងភ្នាល់នេះឲ្យសោះ ម៉ាណែត!»។

#សូមអានអត្ថបទរបស់ ហ៊ុន ម៉ាណែត ទាំងស្រុងខាងក្រោម៖
——————————
Hun Manet៖ ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញពត៌មាននានា បាន​បង្ហោះព័ត៌មានមួយដែលចោទថា ខ្ញុំមានលាក់លុយ ២០០ លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅ​ប្រទេសបារាំង និងបានកំពុងដេញថ្លៃ ទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់​ចោទថា​ ខ្ញុំ ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។

នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់ បានប្រឌិតឡេីងក្នុងចេតនា​មួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ។ ក្នុងនាមជាកូនប្រុស ខ្ញុំមិន​ចង់​និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តង ជាមួយលោក ម៉ែន ណាត ដែលបានចោទថាខ្ញុំមាន​លុយ​រាប់លានដុល្លា ទុកនៅធនាគារបារាំង ហេីយនិងកំពុងចូលរួមដេញថ្លៃអគារក្នុងតម្លៃរាប់លានអឺរ៉ូនោះ។ 

ការភ្នាល់នោះគឺ៖ ខ្ញុំផ្តល់រយៈពេល ២ សប្តាហ៏អោយលោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ ២០០ លានដុល្លានៅធនាគារ BNP នៅបារាំង។ ២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។

ឯកសារទាំងនោះ យើងអាចស្នើសុំអោយស្ថានទូតបារាំង នៅកម្ពុជា ឬស្ថានទូតកម្ពុជា នៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិត ឬមិនពិត។

បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា ខ្ញុំពិតជាមានប្រាក់ និងកំពុងដេញថ្លៃអគារដូចដែលលោក ចោទប្រកាន់មែន ខ្ញុំហ៊ាន៖
១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថា មាននោះអោយទៅលោក
២) ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថា ខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។

ប៉ុន្តែបើលោក ម៉ែន ណាត មិនហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដ ដើម្បីបញ្ជាក់តាមការចោទ​របស់​លោកទេ ខ្ញុំសុំអោយលោក ម៉ែន ណាត៖
១) ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២) ធ្វើកិច្ចសន្យាជាសាធារណៈថា លោកនឹងឈប់ប្រឡូកក្នុងនយោបាយ តាមគ្រប់រូបភាព អស់មួយជីវិត។

ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំង ចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ។
ខ្ញុំសង្ឃឹមថា លោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាន នោះហ៊ានភ្នាល់ជាមួយខ្ញុំដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះគឺលោក បានអួតថា មានភស្តុតាងអស់ហើយ សម្រាប់យកឈ្នះ ក្នុងការភ្នាល់គ្នានេះ។

ប្រជាពលរដ្ឋជាច្រើន ក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោក ហ៊ានទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនសរសេរឬទេ? ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន  ទទួលខុសត្រូវ ចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិនហ៊ានទទួលខុសត្រូវនោះទេ។ ខ្ញុំនឹងរង់ចាំចម្លើយលោក ហើយបើលោក មានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញមក។ ឯកសារទាំងនោះ យើងអាចស្នើសុំអោយស្ថានទូតបារាំង នៅកម្ពុជា ឬស្ថានទូតកម្ពុជា នៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន។

23004602_1866147586790745_29694742389044674_ocdmannat

13147324_966225280140242_5821107342263481190_o