Capturecvdfdfgfr

ខ្ញុំ ម៉ែន ណាត មានលក្ខខណ្ឌ ៣ សម្រាប់ភ្នាល់ តាមសំណើរបស់ ហ៊ុន ម៉ាណែត!
……………………….
ហ៊ុន ម៉ាណែត ប្អូនប្រុស! ពួកយើងអាចភ្នាល់គ្នាក៏បានដែរ ខ្ញុំយល់ព្រមនូវលក្ខណ្ឌរបស់ ម៉ាណែត។ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌ ៣ សម្រាប់ ម៉ាណែត ដោយទុកពេល ៤ សប្តាហ៍ គឺ៖

១). ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាមទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣-១៩៩៤។

២). ត្រូវដកបង្គោលព្រំដែនថ្មី ទាំងអស់ បោះចោល ពីព្រោះវាបោះចូលក្នុងទឹកដីខ្មែរ តាមសន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ រួមទាំងត្រូវដកបង្គោលព្រំដែន នៅក្នុងស្រុកភូមិកំណើតរបស់លោកតា ហេង សំរិន នៅត្បូងឃ្មុំផង។

៣). ត្រូវចាប់ផ្តើមប្តឹងប្តល់ ទៅតុលាការអន្តរជាតិ ទាមទារយក កោះត្រល់ និង កោះក្រចកសេះ មកឲ្យខ្មែរវិញ។ រឿងនេះគឺ ឪពុករបស់ ម៉ាណែត ជាអ្នកចុះសន្ធិសញ្ញាព្រំដែនទឹក ជាមួយ វៀតណាម ខែកក្កដា ឆ្នាំ១៩៨២។

លក្ខខណ្ឌទាំង ៣ ខាងលើ ខ្ញុំសង្ឃឹមថា ម៉ាណែត អាចភិក្សាបាន និងអាចធ្វើទៅបាន ពីព្រោះឪពុករបស់ ម៉ាណែត គឺជាមេដឹកនាំជាង ៣០ ឆ្នាំហើយ ហើយមានទំនាក់ទំនងល្អ ជាមួយ វៀតណាម ស្រាប់ផង។ បើ ម៉ាណែត មិនអាចធ្វើកិច្ចការនេះបានទេ គឺថារឿងភ្នាល់គ្នានេះ ត្រូវរងចាំដល់ កម្ពុជា មានអ្នកដឹកនាំល្អ ជាមុនសិន។ ដល់ពេលនោះ ខ្ញុំនឹងយកឯកសារពាក់ព័ន្ធរឿងលុយកាក់ របស់ក្រុមគ្រួសារ ម៉ាណែត ដែលផ្ញើនៅក្រៅប្រទេសទាំងអស់ជូន ម៉ាណែត ជាទីពេញចិត្តតែម្តង។

ហើយរឿងរ៉ាងវ៉ាវព្រំដែន និង ប្រជុំកោះត្រល់ ក៏ពួកយើងខ្ញុំ ប្តឹងប្តល់ទៅស្ថាប័នអន្តរជាតិ ទាមទារមកវិញ បើសិន ម៉ាណែត មិនអាច ឬមិនហ៊ានទាមទារមកវិញនោះ។

ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូន ម៉ាណែត ផងដែរថា «ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ដែលផ្ញើនៅក្រៅប្រទេសហើយ។ គេមិនល្ងង់ទេ។ ហេតុនេះ ម៉ាណែត និងអ្នកគាំទ្របក្សកាន់អំណាចរបស់ ឪពុក ម៉ាណែត ធ្វើការស្វែងយល់ និង ធ្វើឲ្យប្រក្រភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងធានាការបោះឆ្នោត ឆ្នាំក្រោយ ឲ្យមានសេរី និងយុត្តិធម៌ ជូនពលរដ្ឋ វាគឺជាការប្រពៃសម្រាប់ជាតិយើង ហើយយើងជាអ្នកជំនាន់ថ្មី ច្បាស់ជានឹងបន្តដំណើរកិច្ចការជាតិ និងពលរដ្ឋ ពីចាស់ទុំរបស់យើង»។

សូមស្តាប់ និងទស្សនាវីដេអូ៖