hunsen_krompreah_150105-2015-01-05-2015-01-09

សេចក្តីថ្លែងការណ៍៖ មិនទទួលស្គាល់សមាជិកសភាថ្មីទាំង ៥៥ រូប ដែលរឹបអូសអាសនៈស្របច្បាប់ ពីបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស! (ខ្លឹមសារសេចក្តីថ្លែងការណ៍)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះស្ថាប័នរដ្ឋសភាជាតិទាំងមូល ដែលក្លាយជាឧបករណ៍កំដរល្បែងនយោបាយ ប្រថាប់ត្រាឲ្យលោក ហ៊ុន សែន ដ៏ឆ្កួតលីលា ក្នុងការអនុវត្តច្បាប់ថ្មី ផ្តល់សុពលភាពសមាជិសភាថ្មី ៥៥ រូប ពីបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ នរោត្តម រណប្ញទ្ធិ, បក្សប្រជាជនកម្ពុជារបស់ ហ៊ុន សែន, បក្សសញ្ជាតិខ្មែរ និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលសមាជិកសភាថ្មីទាំងនេះ បានមកពីការលួចប្លន់អាសនៈរដ្ឋសភាស្របច្បាប់ របស់បក្សសង្គ្រោះជាតិ។ ទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្ស រំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ជាពិសេសរំលោភលើសេចក្តីទុកចិត្តរបស់ ពលរដ្ឋម្ចាស់ឆ្នោត។​

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសដាច់អហង្កា ចំពោះរដ្ឋសភាជាតិ និង មិនទទួលស្គាល់ដាច់ខាត សមាសភាពសមាជិកសភាថ្មីទាំង ៥៥ រូប ពីបក្សហ្វ៊ុនស៊ិនប៉ិច និងបក្សផ្សេងទៀត ដែលទើបរឹបអូស ឆក់ប្លន់ពី បក្សសង្គ្រោះជាតិ តាមសាលដីការបស់ តុលាការកំពូល ជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យើងសូមគាំទ្រជំហរសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អង្គការសប្រជាជាតិ សហភាពអន្តរសភា (IPU) និងសហគមន៍អន្តរជាតិនានាថ្មីៗនេះ បន្តដាក់សម្ពាធ និង ហ៊ុំព័ទ្ធសេដ្ឋកិច្ចពួកមន្រ្តីរដ្ឋាភិបាលខុសច្បាប់ ហ៊ុន សែន។ យើងសូមចាត់ទុកថា រដ្ឋាភិបាល ហ៊ុន សែន ជារដ្ឋាភិបាលខុសច្បាប់ យ៉ាងពិតប្រាកដ។

យើងពលរដ្ឋខ្មែរ​ មិនទទួលស្គាល់ រាល់កិច្ចសន្យា ឬកិច្ចព្រមព្រៀងទាំងឡាយណា រវាងរដ្ឋាភិបាលខុសច្បាប់ ហ៊ុន សែន ជាមួយបរទេស ជាមួយប្រទេសផ្តល់ប្រាក់កម្ចី ឬដៃគូវិនិយោគនានា ដែលធ្វើឡើងក្នុងកំឡុងពេលរដ្ឋាភិ​បាលនេះ ដឹកនាំខុសច្បាប់។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧

 

Advertisements