koy-pisey

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ម្តងហើយម្តងទៀតថា យើងមិនដែលទទួលស្គាល់ការបោះបង្គោលព្រំដែន ខ្មែរ-យួន តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ និងផែនព្រំដែន ដែលអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នោះទេ ដោយហេតុថា សន្ធិសញ្ញាព្រំដែន និងផែនទីព្រំដែនទាំងនេះ វាផ្ទុយស្រឡះពីមាត្រា ២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ព្រមទាំងផ្ទុយពីខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១។

ប្រធានគណៈកម្មាធិការព្រំដែននៃរបប ហ៊ុន សែន គឺលោក វ៉ា គឹមហុង កាលពីថ្ងៃទី០២ កក្កដា ២០១៥ បានទទូលស្គាល់ហើយថា «ផែនទីដែលប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែនសព្វផ្ងៃ គឺបោះពុម្ពនៅ វៀតណាម»

ដូច្នេះ ការបោះបង្គោលព្រំដែនបច្ចុប្បន្ននេះ កម្ពុជា ត្រូវបាត់បង់ទឹកដីព្រំដែនរបស់ខ្លួនជាច្រើនពាន់គីឡូម៉ែនត្រក្រឡា ទៅខាងភាគី យួន។ ឯកសារព្រំដែនកម្ពុជារបស់លោក ស៊ាន ប៉េងសែ កម្ពុជា បាត់បង់ព្រំដែនគោលពីចន្លោះ ៤០០០ គីឡូម៉ែតក្រឡា ទៅ ៦០០០ គីឡូម៉ែត្រក្រឡា ដោយមិនរាប់បញ្ចូលព្រំដែនទឹក និង កោះត្រល់ផងទេ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង គណៈកម្មាធិការព្រំដែនខ្មែរប្រទេសបារាំង ធ្លាប់បានពិភាក្សាគ្នាញឹកញាប់ ហើយសម្រចថា «យើងសូមរក្សាសិទ្ធិទាមទារទឹកដីខ្មែរ ដែលបាត់បង់មកវិញ នៅពេលកម្ពុជា មានរដ្ឋាភិបាលថ្មី ដែលបម្រើជាតិ និងពលរដ្ឋពិតប្រាកដ»។ ការរក្សាសិទ្ធិនេះ ត្រូវធ្វើឡើងស្របតាម កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រមទាំងស្របតាមឯកសារច្បាប់អន្តរជាតិនានា ស្តីពីកម្ពុជា។

ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ក្រុងគ្រីសស្ទានសាន់ (ប្រទេសន័រវេស៍) ២៥ ធ្នូ ២០១៧


មន្ត្រី​ព្រំដែន​កម្ពុជា​ថា ​ការ​បោះ​បង្គោល​ព្រំដែន ​នៅ​ខេត្ត​ភាគ​ឦសាន ​​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៨

(VOD News, ដោយ លោក លី វេហា​​, ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧)
មន្ត្រី​ព្រំដែន​កម្ពុជា អះ​អាង​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​​ឦសាន នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ស្និទ្ធ​នឹង​​រដ្ឋាភិបាល​ ដែល​បាន​ដក​ស្រង់​សម្ដី​របស់​ មន្ត្រី​ព្រំដែន​កម្ពុជា​រូប​នេះ។

អនុ​ប្រធាន​គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា អ្នកស្រី​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ នៅ​ក្នុង​ខេត្ត​រតនគិរី ជាប់​ខេត្ត​កន់ទុំ និង​ខេត្ត​យ៉ាឡាយ​របស់​វៀតណាម។

មន្ត្រី​ព្រំដែន​កម្ពុជា​រូប​នេះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ការ​បោះ​បង្គោល​ព្រំដែន​ខេត្ត​រតនគិរី​ របស់​កម្ពុជា និង​ខេត្ត​កន់ទុំ និង​ខេត្ត​យ៉ាឡាយ​របស់​វៀតណាម គ្រោង​បញ្ចប់​នៅ​ត្រីមាស​ទី​១​ ឆ្នាំ​២០១៨​ ខាង​មុខ។

អ្នកស្រី​ថ្លែងថា​៖ «នៅ​ក្នុង​ខេត្ត​នេះ រហូត​មក​ដល់​ពេល​នេះ គឺ​ការ​បោះ​បង្គោល​ព្រំដែន​ធំ បាន​ចំនួន ៨២​ភាគរយ និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម បាន​ចំនួន ៥​ ភាគរយ។ នៅ​សល់ ៤៤​ ភាគរយ​ទៀត ភាគី​ទាំង​ពីរ នឹង​ខិត​ខំ​ឲ្យ​បញ្ចប់​នៅ​មុន​ត្រីមាស​ទី​១ ឆ្នាំ​២០១៨»។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​ថ្លែង​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ថាការ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម សម្រេច​បាន ៨៤ ភាគរយ​ហើយ នៅ​លើ​បន្ទាត់​ព្រំដែន​គោក​រួម​រវាង​ប្រទេស​ទាំង​ពីរ​សរុប ១២៧០​ គីឡូម៉ែត្រ៕

15241435_1124653207630781_7891435524013098906_n15698234_1161158043980297_3024858021722100154_n

11112772_902759513100132_4467690831066398197_n