ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោស ចំពោះកិច្ចព្រមព្រៀង និងការធានាណាមួយ ដែលធ្វើឡើងដោយរបប ហ៊ុន សែន ជាមួយ វៀតណាម ដើម្បីទទួលស្គាល់ភាពស្របច្បាប់ ដល់ជនអន្តោប្រវេសន៍យួខុសច្បាប់ នៅកម្ពុជា។ ក្នុងរូបភាណាក៏ដោយ យើង នៅតែចាត់ទុកថា និគមនជន​វៀតណាម ឬយួន នៅកម្ពុជា នៅតែខុសច្បាប់ដដែល បើទោះជាពួកគេ បានបង្កើតកូនចៅរបស់ខ្លួន នៅក្នុងទឹកដីកម្ពុជា ហើយឃុបឃឹតជាមួយអាជ្ញាធរខ្មែរ ធ្វើឯកសារស្របច្បាប់ណាមួយក្តី «ជាឯកសារក្លែងបន្លំ»។ កូនចៅរបស់ពួកគេ ក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដូចឪពុកម្តាយរបស់ពួកគេដែរ។

ជនបរទេសស្របច្បាប់ មានន័យថា ជាជនបរទេសដែលកាន់ឯកសារស្របច្បាប់ ចូលមកធ្វើទេសចរ ឬចូលចូលស្នាក់អាស្រ័យប្រទេសមួយទៀត ក្នុងរយៈពេលកំណត់តាមច្បាប់ ស្របតាម ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤។ ជនបរទេសទាំងនោះ អាចចូលសញ្ជាតិកម្ពុជាបាន ដរាបណាជនបរទេសនោះ បានបំពេញលក្ខខណ្ឌ ស្របតាម ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ ព្រមទាំងត្រូវមាន ព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ និងធ្វើសច្ចាប្រណិធានពី តុលាការកំពូល ផង។ ករណីជនអន្តោប្រវេសន៍បរទេស ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាត់ិខ្មែរ ដោយគ្មានឯកសារព្រះរាជក្រឹត្យ និងឯកសារពីតុលាការកំពូល មកធ្វើការបញ្ជាក់ទេ នោះជនបរទេសទាំងនោះ គឺថានៅតែខុសច្បាប់ ដោយចាត់ទុកថា «ក្លែងឯកសារ»។ 

ចំពោះករណីជនអន្តោប្រវេស៍យួន នៅកម្ពុជា គឺពួកគេ ចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ និង​ឆ្នាំបន្តបន្ទាប់​​រហូតសព្វថ្ងៃ ដោយពួកគេ សំអាងលើ សន្ធិសញ្ញាមិត្តភាព និងសហប្រតិ​បត្តិការ រវាងកម្ពុជា និង​វៀតណាម ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៧៩ ដែលចុះហត្ថលេខាដោយលោក ហេង សំរិន និង សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦ (ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ​១៩៨៦)។ ឯកសារ​ទាំងនេះ គឺជាការលើកទឹកចិត្តឲ្យ យួន បន្តចូលមករស់នៅកម្ពុជា ដោយគ្មានចាំបាច់មានឯកសារស្របច្បាប់ទេ។ ដូច្នេះ ពួកគេ រស់នៅខុសច្បាប់ នៅកម្ពុជាសព្វថ្ងៃនេះ។

ករណីគ្មានឯកសារស្របច្បាប់ បានន័យថា យួន/វៀតណាម រស់នៅកម្ពុជា គឺខុសច្បាប់។ ហេតុនេះ​របប ហ៊ុន សែន មិនត្រូវទទួលយកលក្ខខណ្ឌណាៗទាំងអស់ ពីរដ្ឋាភិបាល​វៀតណាម ក្នុងការទទួលស្គាល់ភាពស្របច្បាប់ នូវជនអន្តោប្រវេសន៍យួនខុសច្បាប់ឡើយ។ របប ហ៊ុន សែន ត្រូវតែចាត់វិធានការបញ្ជូន យួន ខុសច្បាប់ ទៅប្រទេស​វៀតណាម​វិញ ដូចមានកំណត់ច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាបសញ្ជាតិ របស់កម្ពុជា។ 

ដោយលោក ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) / ១១ មករា ២០១៨

10670187_918366958259408_8520807832688678037_n

youn-002

កាសែត​វៀតណាម​ ថាលោក ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​ជាតិ​វៀតណាម

(VOD News / ដោយលោក ពេជ្រ ចំរុង /​​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨)
សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​ របស់​រដ្ឋាភិបាល​វៀតណាម VGP News បាន​ចុះ​ផ្សាយ​ថាលោក ហ៊ុន សែន បាន​សម្រេច​តាម​សំណើ​ វៀតណាម​ បែប​នេះ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​ថ្នាក់​តំបន់​ «មេគង្គ-ឡានឆាង» នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ព្រឹត្តិប័ត្រ​ព័ត៌មានវៀតណាម​មួយ​នេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់​ ដល់ពលរដ្ឋកម្ពុជា​ដើមកំណើត​វៀតណាម ដោយផ្អែកតាមច្បាប់​កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អ ​រវាងប្រទេសទាំងពីរ»។

អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ VOD ដឹងបន្ថែមថា រដ្ឋាភិបាលមានគោលនយោបាយធានាភាពស្របច្បាប់ ជូនជនបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែ លោកថា ចំពោះជនបរទេស ដែលបំពានច្បាប់ ឬចូលមកស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់នោះ គឺអាជ្ញាធរនឹងចាត់វិធានការ បញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ។ លោកថា៖ «យើងមានគោលនយោបាយការបរទេសត្រឹមត្រូវ ប្រទេសយើងដូចប្រទេសគេ ប្រជាជនវៀតណាម ដែលមករស់នៅក្នុងប្រទេសកម្ពុជា អ្នកណាដែលមករស់នៅដោយស្របច្បាប់ អាហ្នឹងយើងត្រូវទទួលខុសត្រូវ ប៉ុន្ដែ អ្នកដែលរត់មកនៅដោយខុសច្បាប់ អាហ្នឹងយើងចាត់វិធានការស្របទៅតាមគោលការច្បាប់ ច្បាប់អន្ដោប្រវេសន៍ យើងមានវិធានការចាប់ ហើយបញ្ជូនទៅវិញ។ តែអ្នកដែលនៅ​ស្របច្បាប់ ដូចថា មានវីសា ឬមួយចូលក្នុងនាមអ្នកទេសចរណ៍ យើងត្រូវថែរក្សា​សន្ដិសុខ សុវត្ថិភាពឲ្យគេ»។

កាលពីខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជាទៅមន្ដ្រីក្រោមឪវាទ ឲ្យធ្វើការ​ដក​ហូត​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី ដែលកាន់កាប់ដោយជន​បរទេស​ប្រហែល ៧ ​ម៉ឺន​នាក់ ដោយ​​ថា ឯកសារ​ទាំង​នោះ ត្រូវបានចេញ​ដោយ​ មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា។

ប៉ុន្ដែ អគ្គ​នាយក​​នៃ​ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បានឲ្យ​ VOD ដឹងកាលពីថ្ងៃទី០៩ មករាថា ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន រហូតដល់​ដើម​ខែ​មករា ឆ្នាំ២០១៨ ​នេះ អាជ្ញាធរ​ បាន​ដក​ហូត​ឯកសារ​ខុស​ប្រក្រតី​​បាន​ចំនួន ១៥ ​ភាគរយហើយ​ ដោយ​ក្នុង​​ភាគ​ច្រើន​​បំផុត ​ជា​ជន​អន្តោប្រវេសន៍​​វៀតណាម។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ​ សង្កេតឃើញថា ការអនុវត្តច្បាប់នៅវៀតណាម មានភាពតឹងតែងជាងការអនុវត្តច្បាប់ នៅប្រទេសកម្ពុជា។ លោក រិះគន់ថា កម្សោយនៃការអនុវត្តច្បាប់​អន្តោប្រវេសន៍ ធ្វើឲ្យរដ្ឋាភិបាលខ្លួនឯង ​បាត់បង់សំឡេងគាំទ្រ ពីប្រជាពលរដ្ឋ។

លោកថា៖ «បើសិនរដ្ឋាភិបាល មិនព្រមអនុវត្តឲ្យមានភាពតឹងរ៉ឹងទេ មិនមែនត្រឹមតែ គណបក្សប្រឆាំងទេ ប៉ុន្ដែ ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្របក្សប្រឆាំង អ្នកគាំទ្ររដ្ឋាភិបាល និងអ្នកនៅកណ្ដាល គេអត់មានពេញចិត្តនឹងវិធានការបែបលេងៗអញ្ចឹងទេ»។

បើតាមមន្ដ្រីនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសរស់នៅកម្ពុជា មានប្រមណ​​ជាង ​១៦ ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាម មានច្រើនជាងគេ​ ដល់​ទៅ​ជាង ៩៩ ភាគរយ ខណៈ​ដែល​ជន​ជាតិ​វៀតណាម កាន់កាប់ឯកសារខុសប្រក្រតី មានចំនួហ​ន​មាណជាង ៧ ម៉ឺន ៦ ពាន់នាក់ (៧៦៣៩៨ នាក់) ហើយ​ជន​ជាតិ​វៀតណាមជាង ១ ម៉ឺន ៤ ពាន់នាក់​ទៀត​ (១៤​២៤៦ ​នាក់) កំពុង​រស់​នៅ ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​៕

11831702_146588312344962_862678057026302388_n
15977406_1495930720479102_3570068507979995483_n
15977473_1495930777145763_7939283592804937296_n
15895264_1495930727145768_3258668684017370543_n
16105909_1495930787145762_2475262244099032753_n
Advertisements