12a ប៉េងសែ

លិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ស៊ាន ប៉ែងសែ

ក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ (សហគមន៍ខ្មែរ) នៅប្រទេស​ន័រវេស៍ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសមាជិកសមាជិកានៃ គណ:កម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង បន្ទាប់ពីបានទទួលដំណឹងថា លោក ស៊ាន ប៉េងសែ ជាស្ថានិក និងជាប្រធានគណ:កម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ម៉ោង ៤ ហៀបភ្លឺ ដោយរោគាពាធ នៅមន្ទីពេទ្យ ទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d’Orgemont, 77100 Meaux, France) ក្នុងជន្មាយុ ៨២ ឆ្នំា។ (សូមចុចអានលិខិត)!

មរណភាពរបស់ លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តូចផ្តើមគំនិតតវ៉ារឿងប្រជុំ កោះត្រល់ ពីប្រទេសវៀតណាម នៅលើមូលដ្ឋានច្បាប់ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា បើទោះបីជារបបដឹកនាំរបស់លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំ កោះត្រល់ ទៅប្រទេសជិតខាងក្តី។

វីរភាព និងកិច្ចប្រឹងប្រែងរបស់លោក ព្រមទាំងសមាជិកនៃ គណៈកម្មាធិការព្រំដែនកម្ពុជា បានផ្តល់ឯកសារស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់យុវជនខ្មែរ ពលរដ្ឋខ្មែរ ឲ្យចេះចូលរួមការពារបូរណភាពទឹកដីខ្មែរ និងឲ្យចេះស្រឡាញ់ប្រទេសជាតិ។

ជាទីបញ្ចប់ យើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណខន្ធ លោក ស៊ាន ប៉េងសែ ឲ្យបានដល់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅទីក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨

ប្រធាន (ហត្ថលេខា)
ម៉ែន ណាត
Advertisements