ម៉ែន ណាត ផ្តល់យោបល់ទៅ ហ៊ុន ម៉ាណែត គួរកុំបន្តកេរ​តំណែល​​បែបផ្តាច់ការ​របស់ ហ៊ុន សែន ជាការដោះស្រាយបញ្ហាជាតិ និងពលរដ្ឋរួមគ្នា

ម៉ែន ណាត ពីអាស៊ីសេរី
ខណៈពេលលោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពជើងគោករបស់លោក ឱ្យ​ការពារ​របប​ ហ៊ុន សែន ជាមរតកផ្តាច់ការរបស់ឪពុកលោក​ ដើម្បីប្រឆាំង​នឹង​ក្រុម​អ្នក​មាន​ទស្សនៈ​ផ្ទុយ ភ្លាមនោះក៏មានប្រតិកម្មជាច្រើនតបទៅលោក ហ៊ុន ម៉ាណែត វិញ។ ក្នុងនោះមានលោក ម៉ែន ណាត បានប្រាប់ទៅវិទ្យុអាស៊ីសេរី RFA ឲ្យលោក ហ៊ុន ម៉ាណែត គួរកុំដើរតាមរបៀបដឹកនាំរបស់ឪពុកលោក ដែលជាការដោះស្រាយបញ្ហាជាតិ និងពលរដ្ឋរួមគ្នា។

លោក ម៉ែន ណាត ថ្លែងថា «យើងជាខ្មែរ យើងមាន​វប្បធម៌​ខ្មែរដូចគ្នា យើង​គោរពពុទ្ធសាសនាដូច​គ្នា យើង​អត់​ពិបាក​ទេ ហើយយើង​ធ្វើការ​កែតម្រូវ​ទៅ កុំ​ស្តីបន្ទោសពួក​អ្នក​ប្រឆាំង។ គេ​ប្រឆាំង​យើង​ដោយសារ​​ឃើញ​យើង​ដឹក​នាំ​មិន​ល្អ ហើយ​គេ​ប្រឆាំង​ហ្នឹង គឺ​ជា​ការ​ផ្តល់យោបល់ (ដូច្នេះយើង​កែទម្រង់​ទៅ។ ហើយ​អ្វី​ដែល​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ ឬ​សហរដ្ឋ​អាមេរិក​ គេ​ផ្តល់​យោបល់​ឱ្យ​យើង ត្រូវ​តែ​ស្តារ​​លិទ្ធិប្រជាធិបតេយ្យឡើង​វិញ យើង​នាំគ្នា​ស្តារ​ទៅ។ យើង​ទៅព្រមាន​គេ​ធ្វើស្អីកាល​ណា​យើង​ព្រមាន​កាន់តែខ្លាំង វាធ្វើ​ឱ្យ​គេ​ប្រឆាំង​កាន់តែខ្លាំង។ ដូច្នេះ (ហ៊ុនម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែ​ពិចារណាឡើងវិញដែរ។ ករណី​កម្ពុជា​ហ្នឹង យើង​ត្រូវ​តែ​ដោះស្រាយដោយ​ខ្លួន​ឯង»


លោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឱ្យ​ការពារ​របប​ឪពុក​លោក​ ប្រឆាំង​នឹង​ក្រុម​អ្នក​មាន​ទស្សនៈ​ផ្ទុយ

(RFA Khmer, 21-11-2018)
កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺលោក​ ហ៊ុន ម៉ាណែត ប្រាប់​កង​ទ័ពឱ្យ​ការពាររបបដឹក​នាំ​របស់​ឪពុក​លោក និង​ប្រឆាំង​តប​តចំពោះ​​សកម្មភាព​របស់​ក្រុម​អ្នក​ប្រឆាំង​នៅក្រៅ​ប្រទេស។ អ្នក​ឃ្លាំមើល​សង្គម​យល់ថា លោក​ ហ៊ុន ម៉ាណែត​ កំពុង​បង្ហាញ​ពី​ចរឹត​កាងកាច​​ដូច​ឪពុក​របស់​លោក​ដែរ ដែល​នេះ​មិន​មែន​ជា​បច្ច័យ​ល្អ​សម្រាប់​ជីវិត​នយោបាយ​របស់​លោក​ទៅ​ថ្ងៃអនាគត​ឡើយ​។

អគ្គមេបញ្ជាការរង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងទ័ពជើង​គោក លោក ហ៊ុន ម៉ាណែត ហៅ​ក្រុម​អ្នក​ប្រឆាំង​នៅក្រៅ​ប្រទេស​ ថា​ជា​ក្រុម​ជន​អគតិ ជន​ក្បត់​ជាតិ​ និង​ជា​ក្រុម​វង្វេង​ជាតិ​បម្រើ​បរទេស​។ លោក​បាន​ណែនាំកង​ទ័ពឱ្យ​ប្រឆាំង​​​ដាច់​ខាត ​រាល់​អំពើ​រំលោភ​​បំពាន​ច្បាប់ ​ដែល​ក្រុម​នេះ​បង្កឡើង និងមិន​ត្រូវ​ទុក​ឱ្យ​ក្រុម​នេះ​បន្ត​បំផ្លាញជាតិ​តទៅ​ទៀត​ឡើយ។

លោក​ ហ៊ុន ម៉ាណែត បាន​ប្រាប់ទៅ​​នាយទាហាន​ នាយទាហាន​រង និង​ពលទាហាននៅក្នុង​ពិធីបិទវគ្គ​យោធា មួយកាលពីថ្ងៃទី ១៩ វិច្ឆិកា​ថា យោធាត្រូវស្វែង​​​យល់​ពីការ​រីកចម្រើន​របស់​ជាតិ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់តាម​ការ​​ដឹកនាំ​របស់​ឪពុកលោក​​ ព្រម​ទាំងត្រូវ​ការពារ​របបថ្មី​ដែលកើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ នោះ​ផងដែរ​។ ជាពិសេស​ លោកបាន​ប្រាប់​ទៅកង​ទ័ព​ថា ទោះក្នុង​តម្លៃ​ណាក៏​ដោយ​ គឺត្រូវការ​ពារ​​​នូវអ្វី​ដែល​ឪពុករបស់​លោក​ គឺលោក ហ៊ុន សែន ហៅ​ថាជា ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍនោះ ឱ្យ​បាន​ជា​ដាច់​ខាត ដោយ​មិនត្រូវ​ឱ្យជន​ណាម្នាក់​មក​បំផ្លាញសមិទ្ធិផល​​ទាំងនេះ​ឡើយ​។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ថ្លែង​ថាលោក​ ហ៊ុន ម៉ាណែត ជា​បញ្ញវន្ត​បញ្ចប់​ការ​សិក្សា​ពី​សាលាយោធាជាន់ខ្ពស់​របស់​អាមេរិក និង​​មាន​ការ​រំពឹង​ទុក​ច្រើនថា ជា​អ្នក​អាច​​​ជួយ​កែ​ទម្រង់របៀប​ដឹក​នាំរបស់ឪពុកលោក​បាន។ ក៏​ប៉ុន្តែ​បន្តិច​ម្តងៗ លោក​ ហ៊ុន ម៉ាណែត បែរ​ជា​បាន​​បង្ហាញ​ថា លោក​មាន​ចរឹតកោងកាច និង​សាហាវ​ឃោរឃៅ​ មិន​ខុស​ពី​​ពួក​ខ្មែរ​ក្រហម​ និង​ឪពុករបស់​លោក​ឡើយ​។

លោក ម៉ែន ណាត ​ថាលោក ហ៊ុន ម៉ាណែត កំពុង​តែ​សម្លាប់​ជីវិត​នយោបាយ​របស់ខ្លួន ​នៅ​ថ្ងៃអនាគត នៅ​ពេល​លោក​បង្ហាញ​ថា អ្នក​មាន​ទស្សនៈខុស​ពី​របប​ដឹកនាំបច្ចុប្បន្ន​ គឺ​ជា​ក្រុម​ក្បត់​ជាតិ និង​បម្រើ​បរទេស​បែប​នេះ។ ម្យ៉ាងវិញ​ទៀត ការ​ថ្លែង​បែប​នេះ ក៏​រំលោភ​លើ​អព្យា​ក្រឹត្យ​ភាព​របស់​កងទ័ព រដ្ឋធម្មនុញ្ញ និង​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ ផង​ដែរ៖ «អ្វី​ដែល​ ហ៊ុន ម៉ាណែត លើក​ឡើង ឆ្លុះ​បញ្ចាំង​អំពីការ​ការពារ​ទ្រព្យ​សម្បត្តិ​ឪពុកគាត់ កេរដំណែល​ឪពុក​គាត់ទាំងអំណាច និង​ទ្រព្យ​សម្បតិ្ត​ទាំងអស់ដែល​គាត់បាន​រាប់​ពាន់លានដុល្លារ​ពី​ការ​កេង​ប្រវ័ញ្ច​ជាតិហ្នឹង។ នេះ​ជា​ការ​លើក​ឡើង​របស់​គាត់បែប​ផ្តាច់ការ​ ដូចប្រទេស​កូរ៉េខាង​ជើងអ៊ីចឹង បើ​និយាយ​ពី​ប្រទេស​ក្នុង​តំបន់។ ហ៊ុន ម៉ាណែត ថាត្រូវ​តែ​ការពារ​អ្វី​ដែល​កម្ពុជា​កំពុង​មាន​បច្ចុប្បន្ន ដោយ​គាត់​មិន​ខ្វល់​ថា តើ​របបហ្នឹង​អ្នក​ណា​ទទួល​ស្គាល់ ឬមិន​ទទួល​ស្គាល់​នោះ​ គឺអត់សំខាន់​ទេ។ សំខាន់គាត់​ត្រូវ​តែ​បន្ត​អំណាច ហើយ​ប្រើ​អំណាច​យោធា​ហ្នឹង ដើម្បី​គ្រប់​គ្រងប្រទេស»

អ្នក​ឃ្លាំមើលសង្គម​រូប​នេះ​ ថ្លែង​ថា លោក​ ហ៊ុន ម៉ាណែត គួរ​តែ​កុំ​បន្ត​កេរដំណែល​ផ្តាច់​ការ​របស់​លោក​ ហ៊ុន សែន បែប​នេះ​ទៀត ដោយ​គួរ​តែ​បង្វែរ​មក​គិត​រឿង ​ស្តារស្ថានការណ៍​នយោបាយ​ឡើងវិញ ខណៈកម្ពុជា​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម ​ពី​ក្រុម​ប្រទេស​​ប្រជាធិបតេយ្យ​លោក​ខាង​លិច៖ «មាន​វប្បធម៌​ខ្មែរដូចគ្នា យើង​គោរពពុទ្ធសាសនាដូច​គ្នា យើង​អត់​ពិបាក​ទេ ហើយយើង​ធ្វើការ​កែតម្រូវ​ទៅ កុំ​ស្តីបន្ទោសពួក​អ្នក​ប្រឆាំង។ គេ​ប្រឆាំង​យើង​ដោយសារ​ឃើញ​យើង​ដឹក​នាំ​មិន​ល្អ ហើយ​គេ​ប្រឆាំង​ហ្នឹង គឺ​ជា​ការ​ផ្តល់យោបល់ (ដូច្នេះយើង​កែទម្រង់​ទៅ។ ហើយ​អ្វី​ដែល​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ ឬ​សហរដ្ឋ​អាមេរិក​គេ​ផ្តល់​យោបល់​ឱ្យ​យើងត្រូវ​តែ​ស្តារ​​លិទ្ធិប្រជាធិបតេយ្យឡើង​វិញ យើង​នាំគ្នា​ស្តារ​ទៅ។ យើង​ទៅព្រមាន​គេ​ធ្វើស្អីកាល​ណា​យើង​ព្រមាន​កាន់តែខ្លាំង វាធ្វើ​ឱ្យ​គេ​ប្រឆាំង​កាន់តែខ្លាំង ដូច្នេះ (ហ៊ុនម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែ​ពិចារណាឡើងវិញដែរ។ ករណី​កម្ពុជា​ហ្នឹង យើង​ត្រូវ​តែ​ដោះស្រាយដោយ​ខ្លួន​ឯង»

លោក​ ហ៊ុន ម៉ាណែត ត្រូវ​បាន​​តែង​តាំង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​ជំនួស​លោក មាស សុភា ដែល​ជា​មនុស្ស​ជំនិត​របស់​ លោក ហ៊ុន សែន នៅក្រោយ​ការ​បោះឆ្នោត​បែប​បង្រ្គប់​កិច្ច​។ ក្រសួង​ការពារ​ជាតិ​ថែម​ទាំង​បាន​ផ្ទេរ​អង្គភាព​យោធា​សំខាន់ៗ​ ចំនួន ៥ ដែល​ធ្លាប់​ស្ថិត​ក្រោម​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធោពលខេមរ​ភូមិន្ទ ឱ្យ​ស្ថិត​ក្រោម​បញ្ជាការដ្ឋាន​កង​ទ័ពជើង​គោក​វិញ​ ដែល​នេះ​គឺ​ជាការ​​ផ្តល់​អំណាច​យ៉ាង​ច្រើន​សម្បើម​ដល់​ លោក​ ហ៊ុន ម៉ាណែត​។ លោក​ ហ៊ុន សែន បាន​ចេញ​មុខ​​ការពារថា ការ​តែង​តាំង​នេះ​ដោយ​សារ​កូន​របស់​លោក​​មាន​សមត្ថភាពគ្រប់​គ្រាន់ និង​មាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​។

ទោះជាយ៉ាងណា អ្នក​វិភាគ និង​អ្នក​ឃ្លាំមើលសង្គម​ អះអាង​ដូច​គ្នា​ថា និន្នាការ​បែបនេះ គឺជា​ការ​ប្រមូល​ផ្តុំ​អំ​ណាចរបស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​ និង​ជាការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​ទាយាទស្នង​ត្រកូល​ទៅ​វិញ​ទេ ព្រោះកូន​បង្កើត​ និង​កូន​ប្រសារ​របស់​លោក ហ៊ុន សែន ​សុទ្ធតែ​ត្រូវ​បាន​តែ​ងតាំង​ជា​មន្ត្រី​ៗ​កំពូល​ក្នុង​ជួរកង​ទ័ព ប៉ូលីស ​ស្ថាប័ន​ស៊ីវិល​ និង​នៅ​ស្ថាប័ន​នីតិបញ្ញតិ ខណៈ​​ត្រកូល​ “ហ៊ុន” កំពុង​​​ក្តោបក្តាប់​ជំនួញ​ជា​ច្រើន​មុខ​នៅ​កម្ពុជា៕

CaptureefefCaptureេថេថេ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.