ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់របប ហ៊ុន សែន បន្តបោះបង្គោលព្រំដែន ជាមួយ​វៀតណាម

Capturedfere

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការបន្តបោះបង្គោលព្រំដែន​​កម្ពុជា-វៀតណាម ដែលធ្វើឡើងដោយរបបលោក ហ៊ុន សែន ជាមួយវៀតណាម ពីព្រោះថា ភាគីរបស់របបលោក ហ៊ុន សែន មិនដែលមានប្រៀបក្នុងការចរចាដោះស្រាយរឿងនេះ​ម្តងឡើយ។

ជាទូទៅ​ វៀតណាម តម្រូវឲ្យរបបលោក ហ៊ុន សែន ទទួលស្គាល់លើឯកសារ និងសន្ធិសញ្ញានានា តាំងពីឆ្នាំ១៩៧៩ ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងសន្ធិសញ្ញាឆ្នាំ១៩៨៥។ ភាគីរបបលោក ហ៊ុន សែន មិនដែលប្រឆាំងជំទាស់នឹង​វៀតណាម ម្តងណាទេ។ ហើយសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ ត្រូវបានយកទៅអនុម័តឡើងវិញ យ៉ាងចម្រូងចម្រាស់បំផុត នៅឆ្នាំ​២០០៥ ដោយឈ្មោះថ្មីថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម លើសន្ធិសញ្ញាព្រំដែនឆ្នាំ​១៩៨៥» ដោយភ្ជាប់មកជាមួយនូវ ផែនទីខុសច្បាប់ ខ្នាត ១/៥០.០០០ (UTM) និងផែនទី ១/១០០.០០០ (Bonne បោះពុម្ពនៅវៀតណាម)។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមក្រើនរំលឹករបបលោក ហ៊ុន សែន ជាថ្មីថា «ត្រូវបញ្ឈប់បោះបង្គោល​ព្រំដែន ជាមួយវៀតណាម» ជាបន្ទាន់ ដោយរង់ចាំកម្ពុជា មានឯកភាពផ្ទៃក្នុងជាតិ, មានឯកភាពនយោបាយ, មាន​សង្គមស៊ីវិល និងមានអ្នកជំនាញការព្រំដែនខ្មែរពីគ្រប់ភាគី ចូលរួមប្រឹក្សាយោបល់ និងពិនិត្យឡើងវិញ នូវការបោះបង្គោលព្រំដែនកន្លងទៅ។

ករណីរបបលោក ហ៊ុន សែន នៅតែមានៈបន្តបញ្ចប់រឿងបោះបង្គោលព្រំដែន រួមទាំងរឿងកោះត្រល់ផង នោះលោក ហ៊ុន សែន និងរបបរបស់លោក នឹងទទួលខុសត្រូវចំពោះប្រវត្តិសាសត្រ គឺមិនខុសពីស្តេច ជ័យជេដ្ឋា​ទី២ ជាមេដឹកនាំមានឈ្មោះ «ក្បត់ជាតិ» ក្នុងប្រវត្តិសាស្ត្រខ្មែរ លើទឹកដីព្រៃនគរ។

យើងខ្ញុំសូមបញ្ជាក់ជំហរថា នៅពេលកម្ពុជា មានឯកភាពជាតិ មានមេដឹកនាំល្អ ដែលស្រឡាញ់ជាតិ ស្រឡាញ់​ទឹកដី ពេលនោះ កម្ពុជាត្រូវតែសើរើ និងប្តឹប្តល់ទឹកដីខ្មែរដែលបាត់បង់យកមកវិញ រួមទាំងកោះត្រល់​ផង ទៅតាមយន្តការអន្តរជាតិ តាមមានកិច្ចព្រមព្រៀងក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ។

ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ១០ ខែធ្នូ ឆ្នាំ២០១៨


មេដឹកនាំ​វៀតណាម ជំរុញឲ្យកម្ពុជាបញ្ចប់ឯកសារ បោះបង្គោលព្រំដែន នៅត្រឹម​ឆ្នាំក្រោយ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.