ការ​បោះ​បង្គោល​ព្រំដែន នៅ​រតនគីរី និង ​មណ្ឌលគិរី​ ត្រូវ​បាន​បញ្ចប់​ ទោះ​មាន​ភាព​ចម្រូងចម្រាស

(អត្ថបទដោយ ទីន ហ្សាការីយ៉ា / RFA Khmer /24-11-2018)
អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​អះអាង​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​វៀតណាម​ បាន​បញ្ចប់​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ មណ្ឌលគិរី និង​ ខេត្ត​រតនគីរី​ ទាំងស្រុង​ហើយ។

អ្នកស្រី​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​កាល​ថ្ងៃ​ទី​ ២៣ វិច្ឆិកា ថា ទោះបីជា​បេសកកម្ម​ចុះ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខែត្រ​ទាំងពីរ​នេះ មាន​ឧបសគ្គ​ខ្លះ​យ៉ាងណាក៏ដោយ ក៏​គណៈកម្មាធិការ​ព្រំដែន បាន​ខិតខំ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ដែរ។

កន្លងមក​ក៏​មាន​ភាព​ចម្រូងចម្រាស​គ្នា ​រវាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ នៅ​ខែត្រ ​មណ្ឌលគិរី និង​ខែត្រ ​រតនគិរី ​នេះ ដោយសារតែ​អាជ្ញាធរ​វៀតណាម បាន​ឈ្លានពាន​ចូល​មក​ទឹកដី​កម្ពុជា នៅ​តំបន់​.ស ដែល​ជា​តំបន់​ហាម​ឃាត់។ ក្រៅ​ពី​នេះ​ទៀត ក៏​នៅ​មាន​ខែត្រ​ផ្សេងទៀត ដូចជា​នៅ​ខែត្រ​ស្វាយរៀង និង​ខែត្រ​ព្រៃវែង​ជាដើម ដែល​ពលរដ្ឋ​កម្ពុជា​ចោទ អាជ្ញាធរ​វៀតណាម​ថា បាន​បោះ​បង្គោល​ព្រំដែន​ រំកិល​ចូល​ដី​ខ្មែរ ដូចជា​ស្រែចំការ​របស់​ពួកគាត់ ដូចជា​ការ​បោះ​បង្គោល​ព្រំ​ដែន​ លេខ​ ១៤៧ និង ​១៤៨ ឋិត​នៅ​ស្រុក​រំដួល ខែត្រ​ស្វាយរៀង មាន​ពលរដ្ឋ​ជិត ១០០ ​នាក់ បាន​លើកគ្នា​មក​តវ៉ា​រារាំង ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់ និង​គំរាមកំហែង​ពី​អាជ្ញាធរ​ខ្មែរ។

កម្ពុជា​-​វៀតណាម មាន​ព្រំដែន​ដីគោក​រួមគ្នា ប្រវែង​ប្រមាណ ១.២៧០ គីឡូម៉ែត្រ និង​ត្រូវ​បោះ​បង្គោល​ព្រំដែន​រួមគ្នា ចំនួន ៣១៤​ បង្គោល ដែល​គណៈកម្មាធិការ​ព្រំដែន​ នៃ​ប្រទេស​ទាំងពីរ បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨០ ​ភាគរយ​ហើយ។

លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់​បាន​ប្ដេជ្ញា​រួមគ្នា​ថា នឹង​បញ្ចប់​ការ​បោះ​បង្គោល​​ព្រំដែន​ឲ្យ​រួចរាល់​ នៅ​ក្នុង​ឆ្នាំ ​២០១៨ ​នេះ ដើម្បី​កសាង​ព្រំដែន​រួមគ្នា​មួយ ប្រកប​ដោយ​សន្តិភាព និង​ស្ថិរភាព។ នាយករដ្ឋមន្ត្រី​វៀតណាម ​សន្យា​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍។ ទំនាក់ទំនង​ការទូត និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្រប់​វិស័យ ព្រមទាំង​រឹតចំណង​មិត្តភាព​ រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទ្វេ​ថែមទៀត៕

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ បានមានប្រតិកម្មប្រឆាំងជំទាស់ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ខណៈកម្ពុជាមិនមានឯកភាពជាតិ។ ខាងក្រោមនេះ មានភ្ជាប់វីដេអូបទសម្ភាសន៍លោក មួង ណារេត ជាមួយលោក ម៉ែន ណាត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.