(អត្ថបទដោយលោក អ៊ុំ សំអាន និងលោក ម៉ែន ណាត) /១៣ ធ្នូ ២០១៨
ឯកសារព្រំដែន និង កោះត្រល់៖ អ្នកជំនាញផែនទីខ្មែរ លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តីក្រសួងរ៉ែ ក្នុងសម័យសាធារណរដ្ឋខ្មែរ​ បង្ហាញផែនទី​សមុទ្រ​ខ្មែរ ដែលោកចងក្រង និងធ្វើឡើងជាមួយអ្នកជំនាការបារាំង ក្នុងអំឡុងឆ្នាំ១៩៦៥-១៩៧៣ (សម័យសង្គមរាស្ត្រនិយម រហូតដល់សម័យសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់) ជូនក្រុមការងារកិច្ចការព្រំដែន កាលថ្ងៃទី២២ កុម្ភៈ ២០១៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្រុមការងារកិច្ចការព្រំដែននេះ មានសមាសភាពពី គណៈកម្មាធិការព្រំដែនកម្ពុជា ដឹកនាំដោយលោក ស៊ាន ប៉េងសែ, សមាជិកសភាបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (លោក ម៉ែន ណាត លោក ឆាំ ឆានី ពីប្រទេសន័រវេស៍, លោកស្រី ទ្រី សម ពីអាល្លឺម៉ង និងលោក ប៉ាង សុខឿន ពីប្រទេសស៊ុយអែត)។

ក្រុមការងារ បានពិគ្រោះយោបល់អំពីហានីភ័យ ទឹកដី និងព្រំដែនខ្មែរ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃដែលមិនអាចរំដោះខ្លួនចេញគំនាបនយោនបាយវៀតណាម។

លោក ស៊ាន ប៉េងសែ បានបង្ហាញថា កោះត្រល់ និង កោះក្រចកសេះ ជារបស់ខ្មែរ ដែលត្រូវលោក ហ៊ុន សែន (បច្ចុប្បន្នជានាយករដ្ឋមន្ត្រី) កាត់កងឲ្យវៀតណាម ឆ្នាំ១៩៨២ តាមសន្ធិសញ្ញាព្រំដែន​ “ទឹកប្រត្តិសាស្រ្ត”​ ខែកក្កដា ឆ្នាំ១៩៨២ (ធ្វើឡើងសម័យ យួន គ្រប់គ្រងកម្ពុជា និង ទាហានយួន ជាង ២០ ម៉ឺននាក់ មានវត្តមាននៅកម្ពុជា) ដែលកាល​នោះ​លោក ហ៊ុន សែន ជារដ្ឋមន្រី្តក្រសួងការបរទេស នៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ឆ្នាំ១៩៨២ សម័យរដ្ឋាភិបាល ដែលលើកបន្តុបដោយវៀតណាម។

សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម ឆ្នាំ២០០៥ ត្រូវរដ្ឋាភិបាលកម្ពុជា បាន​យកសន្ធិសញ្ញាដែនទឹក ឆ្នាំ១៩៨២ និង សន្ធិសញ្ញាព្រំដែនគោក ឆ្នាំ១៩៨៥ យកមកប្រើ ឡើងវិញ ទោះដឹងថា សន្ធិសញ្ញាព្រំដែនទាំងនេះ ខុសច្បាប់ក៏ដោយ ពីព្រោះសន្ធិសញ្ញាព្រំដែនទាំងនេះ ផ្ទុយនឹងមាត្រា១​ ចំណុច ២.ឃ​ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង មាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញ ដែល​តម្រូវឲ្យលុបចោល នោះ។

គួសបញ្ជាក់ថា លោក ស៊ាន ប៉េងសែ (កើតថ្ងៃទី ០១ មករា ១៩៣៦ – មរណភាពថ្ងៃទី ២៣ មករា ២០១៨) បានទទួលមរណភាពនៅក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨២ ឆ្នាំ។ លោក មានស្រុកកំណើតនៅ​ ​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

Advertisements