ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ​បារម្ភ​អំពី​លំហូរ​ជន​ជាតិ​ចិន ​ក្នុង​រយៈ​ពេល ​២ ឆ្នាំ​ចុង​ក្រោយ​

(RFI ដោយ អេង គីមហុង / 26-12-2018)
«២​ ឆ្នាំ​ចុង​ក្រោយ​នេះ ជន​អន្តោ​ប្រវេសន៍​ចិន ​បាន​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​កំហុក ហើយអាជ្ញាធរ ​ពុំ​មាន​វិធាន​ការ​ច្បាស់​លាស់ ​ដើម្បី​ទប់​ស្កាត់​ឡើយ» ។ នេះ​គឺ​ជាក្ដី​​បារម្ភ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជា តាមរយៈ​សេចក្ដី​ថ្លែង​ការណ៍​ ចុះ​ថ្ងៃ​ពុធ​ ទី ២៦ ​ធ្នូ ២០១៨ ​នេះ​។ បន្ថែម​ពី​ការ​ព្រួយ​បារម្ភ​ស្ថាប័ន​ឃ្លាំ​មើល​មួយ​នេះ​ និយាយ​ថា ពលរដ្ឋ​ខ្មែរ​ អាច​នឹង​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​ នៅ​លើ​ទឹក​ដី​ខ្លួន បើ​ពុំ​មាន​ការ​ទប់​ស្កាត់​ ឲ្យ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​យ៉ាង​ណា​មិញ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចេញ​មក​បដិសេធ ​នឹង​ការ​លើក​ឡើង​ទាំង​នេះ​។ 

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ បាន​បរិហា​ថា បច្ចុប្បន្ន​កំណើន​ជន​ជាតិ​ចិន​ មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ខេត្ត​ក្រុង​មួយ​ចំនួន​ គ្មាន​សណ្ដាប់​ធ្នាប់​ និង​បង្ក​អន្តិសុខ​។ ជាក់​ស្ដែង​ ខេត្ត​ព្រះសីហនុ បាន​បង្ក​ភាព​ភ័យ​ខ្លាច ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ​និង​ពលរដ្ឋ​ក្នុង​ស្រុក​ ដែល​ទៅ​លេង​កំសាន្ត​ នៅ​ខេត្ត​មួយ​នេះ​។ ក្រៅ​ពី​ខេត្ត​ព្រះ​សីហនុ​ លំហូរ​ជន​ជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​ កោះកុង កំពត ស្វាយរៀង ជា​ដើម​។

តាម​រយៈ​ក្ដី​ព្រួយ​បារម្ភ​នេះ ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ថាពលរដ្ឋ​ខ្មែរ ​អាច​នឹង​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​ នៅ​លើ​ទឹក​ដី​ខ្លួន បើ​ពុំ​មាន​ការ​ទប់​ស្កាត់​អន្តោប្រវេសន៍​ចិន​ ឲ្យ​ទាន់​ពេល​វេលា​។

លោក រ៉ុង​ ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជា បាន​គូស​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជា​ មិន​មែន​ជា​ការ​រើស​អើង​ពូជសាសន៍​ឡើយ​ តែ​ចង់​ស្នើ​ឲ្យ​រដ្ឋា​ភិបាល ​មាន​វិធាការ​ទប់​ស្កាត់​ ចំពោះ​លំហូរ​ជន​អ​ន្តោ​​ប្រវេសន៍​ចិន ​ឲ្យ​បាន​ច្បាស់​លាស់​។ លោក​បន្ថែម​ថា ដោយ​សារ​តែ​ការ​គ្រប់​គ្រង ​ពុំ​មាន​ភាព​ច្បាស់​លាស់​ វត្តមាន​ជន​ជាតិ​ចិន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ ​និង​ការងារ​របស់​ពល​រដ្ឋ​ខ្មែរ​។

លោក រ៉ុង ឈុន​ រំពឹង​ថា កង្វល់​ និង​សំណើរ​របស់​ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន ​ពី​រដ្ឋា​ភិបាល​កម្ពុជា​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា កង្វល់​បែប​ណា​ ក៏​អាជ្ញាធរ​ទទួល​យក​មក​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ដែរ​។ ជាក់​ស្ដែង​បញ្ហា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ថ្នាក់​ជាតិ​ បាន​បញ្ជូន​ក្រុម​ការងារ ​ទៅ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​។ បន្ថែម​លើ​នេះ​អ្នក​នាំ​ពាក្យ​ដដែល​ ស្នើ​ឲ្យ​ពលរដ្ឋ​ជឿ​ជាក់​លើ​រដ្ឋា​ភិបាល ​ក្នុង​បញ្ហា​លំហូរ​ជន​ជាតិ​ចិន​។

ជា​ការ​កត់​សម្គាល់ ក្ដី​ព្រួយ​បារម្ភ​ទៅ​លើ​លំហូរ​ជន​ជាតិ​ចិន នៅ​កម្ពុជា ​តែង​តែ​កើត​មាន​ឡើង​ជា​រឿយៗ​។ វិធាន​ការ​របស់​រដ្ឋា​ភិបាល ​តែង​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​ដែរ ប៉ុន្តែ​រលក​រិះគន់​ និង​ក្ដី​ព្រួយ​បារម្ភ​ពី​វត្តមាន ​ចិន ​នៅ​កម្ពុជា ​នៅ​តែ​កើត​ឡើង​។ តួលេខ​ដោយ​ឡែក​ស្ដី​ពី​កំណើន​ភ្ញៀវ​ទេសចរណ៍​ ចិន ​មក​ទស្សនា​កម្ពុជា ​មាន​ជិត ​២ លាន​នាក់​ ក្នុង​ឆ្នាំ ​២០១៨ ​នេះ ៕

.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.