(Source: ideology.news /20-1-2019)
កាលពីខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ពលរដ្ឋ​ក្នុង​ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កំពង់ឆ្នាំង ជិត ​២​ ពាន់​គ្រួសារ ក្នុងនោះ​ពលរដ្ឋ​ខ្មែរ ​មានចំនួន​ ១.១៨០ ​គ្រួសារ និង ​ជនជាតិ​វៀតណាម​មានចំនួន ​៧៨០ ​គ្រួសារ ដែលមួយចំនួនធំ​ បាន​ឡើងមក​រស់នៅ​លើគោក​ តាម​ផែនការ​របស់​ អាជ្ញាធរ​ខេត្ត​រួចហើយ ។

រហូតមកដល់ ដើមឆ្នាំ ២០១៩ នេះ បើតាមប្រភពពលរដ្ឋ នៅស្រុកបរិបូរណ៍ បានឲ្យដឹងថា ការធ្វើបម្លាស់ទី ផ្ទះបណ្តែតទឹក នៅក្នុងឃុំឆ្នុកទ្រូ មិនបានប្រព្រឹត្តិទៅ តាមការកំណត់របស់អាជ្ញាធរខេត្តឡើយ។ ផ្ទះបណ្តែតទឹកមួយចំនួន មិនបានធ្វើបម្លាស់ទីទេ ដោយមានសមត្ថកិច្ចមួយចំនួនកាង និងមួយចំនួនទៀត ឡើងគោកហើយ ក៏ត្រឡប់ទៅកាន់កន្លែងចាស់វិញ ដោយសារត្រូវដងត្រូវផ្លែគ្នា ជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ ។ 

ហើយប្រភពបានឲ្យដឹងបន្តទៀតថា ចំពោះផ្ទះដែលគេសង់ គេសង់រកេតរកូត នៅខាងលើនោះ ផ្ទះមួយចំនួនគ្មានមនុស្សនៅទេ គឺគេសង់ដើម្បីចាប់យកដី តែប៉ុណ្ណោះ ។

មជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង រង់ចាំមើលថា តើផែនការបម្លាស់ទី របស់ផ្ទះបណ្តែតទឹក របស់អាជ្ញាធរខេត្ត នឹងទទួលបានជោគជ័យបែបណា?

ហើយនៅថ្ងៃទី ១៩ មករា ២០១៩ នេះ ពាក់ព័ន្ធនឹងករណីនេះ អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ មិនអាចទាក់ទងសុំការបំភ្លឺ បាននោះទេ ៕ (ពីទំព័រ អាឌីអូឡូជី)