របប ហ៊ុន សែន ព្រមានសារព័ត៌មាន មិនឲ្យ​ប្រើ​ពាក្យ «របបក្រុង​ភ្នំពេញ និង របប ហ៊ុន សែន»

រូបថតលោក ស ខេង ចាប់ដៃលោក ហ៊ុន សែន

(អត្ថបទដោយ ម៉ែន ណាត /២២ មករា ២០១៩)
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ មករា ២០១៩ បានថ្លែងទិតៀន និងលាយឡំការព្រមាន ដល់ស្ថាប័ន​​សារព័ត៌មាន​​មួយចំនួន ដែលមិនចំណុះរបបដឹកនាំរបស់លោក ថាមាននិន្នាការ​នៃ​ការ​ប្រើ​ពាក្យ ​«របប​ក្រុងភ្នំពេញ​ ឬ ​របប ហ៊ុន សែន​»។ លោកនិយាយថា រដ្ឋាភិបាល​បច្ចុប្បន្ន​ ជា​រដ្ឋាភិបាល​ស្របច្បាប់​ ដែលកើត​ចេញ​ពី​ការបោះឆ្នោតត្រឹមត្រូវ។ លោក ស ខេង ថា​ «ការ​ហៅ​រដ្ឋាភិបាល​ ​ជារបប​ក្រុងភ្នំពេញ ឬ​ របប ហ៊ុន សែន នោះគឺជា​ការ​លាប​ពណ៌ ដែលគេចង់សំដៅថា រដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋាភិបាលខុសច្បាប់។ វាជារឿងធ្ងន់ធ្ងរពេក យើងមិនអាចទទួលយកបានទេ»។

តាមវិទ្យុវីអូអេ (VOA) ថ្ងៃទី ២១ មករា នេះឲ្យដឹងថា ការិយាល័យ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍ ​ព្រមាន​មិនឲ្យ​ស្ថាប័ន​សារព័ត៌មាន ប្រើ​ពាក្យពីរឃ្លា​ ដែល​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ មិន​ពេញ​ចិត្តគឺ​ «របបក្រុង​ភ្នំពេញ​» និង «​របប​លោក​ ​ហ៊ុន សែន» ទេ។​ ​មន្ត្រីនាំពាក្យ​​​អះអាងថា​ ​ពាក្យ​ទាំងនេះ មាន​គោល​ដៅ​ សម្រាប់​បម្រើសកម្មភាព​​​បដិវត្តន៍។​

លោក​ ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រាប់​វិទ្យុ ​VOA ​នៅថ្ងៃ​ចន្ទ នេះ​ថា​ ការ​ប្រើ​ប្រាស់​ពាក្យខាងលើ​ ​គឺមានចរិត​ជា​សកម្មភាព​បដិវត្តន៍​មួយ។​

លោក ហ៊ីង សុខសាន្ត មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ  ប្រាប់វិទ្យុអាស៊ីសេរី (RFA) ដែលមានខ្លឹមសារដើមថា «ការ​ប្រើ​ពាក្យ​ របប​ក្រុងភ្នំពេញ ឬ​ របប ហ៊ុន សែន មិន​មាន​អ្វី​ខុស​ទាស់​នោះ​ទេ ព្រោះ​មិន​មាន​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ណាមួយ​ ក្នុង​ការ​កម្រិត​កា​រប្រើ​ពាក្យពេចន៍​ របស់​ពលរដ្ឋ​ ដែល​ចង់​និយាយ​សម្តៅ​លើ​ រដ្ឋាភិបាល​ដឹកនាំ​ ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា ​នោះ​ឡើយ»។ លោក ​ថ្លែង​ថា «រដ្ឋាភិបាល​បច្ចុប្បន្ន មិនបាន​កើត​ចេញ​ពី​ការបោះឆ្នោត ​តាម​បែប​ប្រជាធិបតេយ្យ​ នោះ​ទេ»។ ​លោក​ ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ ស្តារ​ស្ថានការណ៍​នយោបាយ និង ​ការ​គោរព​សិទ្ធិមនុស្ស​ នៅ​ក្នុង​ប្រទេស ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ជំនួស​ឱ្យ​ការ​ប្រឹង​អួតខ្លួន​ឯង​ថា ​ជា​អ្នក​ប្រជាធិបតេយ្យ​នោះ។

គួររំលឹកថា របប ហ៊ុន សែន កាលពី ថ្ងៃទី ១៦ វិច្ឆិកា ២០១៧ បានបញ្ជាឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ដោយរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ក្រោយការចាប់ឃុំខ្លួនប្រធានបក្សប្រឆាំងនេះ គឺលោក កឹម សុខា ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ តាំងពីថ្ងៃទី ០៣ កញ្ញា ២០១៧ មកនោះ។

កាលនោះផងដែរ របប ហ៊ុន សែន ក៏បានបង្ក្រាបអង្គការសង្គមស៊ីវិលរបស់អាមេរិកាំង NDI ការបិទអង្គភាពកាសែតឯករាជ្យ រួមទាំង The Cambodia Daily, VOA និង RFA ដែលររប ហ៊ុន សែន នេះ ទទួលការថ្កោលទោសធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ រួមទាំង អឺរ៉ុប និងអាមេរិក។

ទោះបីយ៉ាងណាក្តី សហភាពអឺរ៉ុប អាមេរិក និងប្រទេសលោកសេរីនានា មិនទាន់ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតរបស់របប ហ៊ុន សែន កាលពីខែកក្កដា ២០១៨ នៅឡើយទេ និងថែមដាក់ទណ្ឌកម្ម នៅលើមុខទំនិញខ្លះ នាំទៅអឺរ៉ុប ព្រមទាំងទណ្ឌកម្មលើមន្រ្តីធំៗខ្លះ របស់លោក ហ៊ុន សែន ក្នុងការចេញចូលទឹកដី អាមេរិក។

.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.