អង្គការឃ្លាំមើលហិរញ្ញវត្ថុពិភពលោក ដាក់កម្ពុជា ក្នុងបញ្ជីតាមដានរឿងលាងលុយកខ្វក់

វិមានសន្តិភាព ខុទ្ទកាល័យលោក ហ៊ុន សែន

អង្គការឃ្លាំមើលការលាងលុយកខ្វក់ នឹងដាក់កម្ពុជាក្នុងបញ្ជីតាមដាន

(ដោយលោក ស៊ុន សុខេន / VOD News, 22-2-2019)
អង្គការ​ឃ្លាំមើល​ការ​លាងលុយ​កខ្វក់អន្តរជាតិ​ នឹងបញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីតាមដានដោយថា ​ប្រទេស​នេះ ងាយស្រួល​ក្នុងការ​ប្រព្រឹត្តសកម្មភាពនេះ។

​យោងតាម​ការចុះផ្សាយរបស់ ទីភ្នាក់​សារព័ត៌មានរ៉យទ័រ (Reuters) អង្គការ​ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា​ FATF នឹង​ដាក់កម្ពុជា ក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយអាចនឹង​ត្រួតពិនិត្យ​លំហូរហិរញ្ញវត្ថុ វិនិយោគ និង ពាណិជ្ជកម្ម​ ចេញ​ និងចូលប្រទេស​កម្ពុជា។

​ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ជា​គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានមូលដ្ឋាននៅទីក្រុង ប៉ារីស ប្រទេសបារាំង។ អង្គការនេះ ធ្វើការលើការ​ប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្ដល់ហិរញ្ញទាន ​ដល់​ក្រុម​ភេរវកម្ម​។

បើតាមរ៉យទ័រ (Reuters) ដែលបានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ ការដាក់​កម្ពុជា ក្នុងបញ្ជី​ឃ្លាំមើលរបស់ FATF អាចនឹង​​បង្កការលំបាក ដល់ក្រុមហ៊ុន ក៏ដូចជា​បុគ្គល​ទូទៅ ក្នុងការប្រើប្រាស់​ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ

ប្រភពដដែល ឲ្យដឹងថាកម្ពុជា ត្រូវបានដកចេញពី​បញ្ជីពណ៌ប្រផេះរបស់​ FATF កាលពីឆ្នាំ ២០១៥ កន្លងទៅ ហើយការដាក់កម្ពុជាក្នុងបញ្ជីនេះឡើងវិញ បង្ហាញថា​ប្រទេសនេះ ដើរថយក្រោយក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការលាង​លុយកខ្វក់នេះ៕

Reuters: Global watchdog to put Cambodia on its money-laundering watchlist

.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.