ទំព័រកាសែតកោះសន្តិភាព ចុះផ្សាយអំពីបទល្មើសរបស់ជនជាតិ យួន ចូលមកនេសាទ នៅដែនទឹកខ្មែរ ខុសច្បាប់ ជាហូរហែរ ដែលកកន្លងទៅ គ្មានការបង្ក្រាបជាក់លាក់ពីមន្ត្រីសមត្ថកិច្ចខ្មែរ។ ប៉ុន្តែលើកនេះ អាជ្ញាធរខ្មែរ បង្ក្រាបជាទ្រង់ទ្រាយធំ ដែលនាំឲ្យមានការចាប់អារម្មណ៍ និងការលើកទឹកចិត្ត ពីសំណាក់ពលរដ្ឋខ្មែរផង។

………………….
ដឹង​បន្ថែម ករណី​បាញ់​រះ​អស់ ​២៧​គ្រាប់ ​កក្រើក​លើ​ដង​ទន្លេមេគង្គ​ក្រោម
(កាសែតកោះសន្តិភាព /ដោយ សុំ ពៅពិសិដ្ឋ / ០១ កក្កដា ២០១៩)

ខេត្តព្រៃវែង៖ បច្ចុប្បន្ន​នេះ ទូក​ប្រព្រឹត្ត​បទល្មើស​ទាំង ​៣ ​គ្រឿង ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ​ឃុំ​ស្វាយ​ភ្លោះ ។ រីឯ​ជនល្មើស​ដែល​រង​របួស ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​ជនល្មើស​ ៥ ​នាក់​ផ្សេង​ទៀត សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ជលផល ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ដើម្បី​ឱ្យ​រាង​ចាល​ កុំឱ្យ​ព្រ​ហើនកោងកាច​ដាក់​ខ្មែរ​ទៀត ។

សូមបញ្ជាក់ថា សំឡេង​គ្រាប់កាំភ្លើង បាន​ផ្ទុះ​ឡើង​កក្រើក​បន្តបន្ទាប់​គ្នា រហូត​ដល់​ទៅ ​២៧ ​គ្រាប់ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​ វៀតណាម ​១ ​ក្រុម ដែល​កំពុង​ធ្វើ​សកម្មភាព​អូស​ទូក​កាវ ​ភ្ជាប់​ដុំ​ឆក់​ត្រជាក់ នៅ​ក្នុង​ទន្លេមេគង្គ​ក្រោម ក្នុងភូមិ​សាស្ត្រ ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង ​១១ ​យប់​ថ្ងៃ​ទី ​២៨ មិថុនា ។ ការ​បង្ក្រាដ៏​ធ្ងន់​ដៃ ​មិន​ធ្លាប់​មាន​នេះ ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ ​ពី​គ្រប់​មជ្ឈដ្ឋាន ។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ​ក្នុង​ដង​ទន្លេមេគង្គ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ បាល​ឃុំ​ស្វាយ​ភ្លោះ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បាន​ប្តឹង​ថា​ មាន​ទូក​កាវ​ជា​ច្រើន​​គ្រឿងរបស់ ​ជនជាតិ​វៀតណាម បាន​ចេញ​ធ្វើ​សកម្មភាព​ អូស​កាវ ​ភ្ជាប់​ដុំ​ឆក់​ត្រជាក់ នៅ​ក្នុង​ទន្លេ​ស្ទើរ​រាល់​យប់ បណ្តាល​ឱ្យ​ទាក់​ដាច់​សន្ទូច មង របស់​ពួក​គាត់​អស់​ជា​ច្រើន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខរបរ​នេសាទ ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​ផង​ដែរ ។

លោក គឹ​ម សា​រួត ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឱ្យ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ចេញ​ប្រតិបត្តិការ ដោយ​ស្នើ​សុំ​កម្លាំង​សហការ​ពី​អគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ​ដាក់​កម្លាំង​តាម​ឃ្លាំមើល រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​តែ​ម្តង ដោយ​ប្រើ​កម្លាំង​ជាង​១០​នាក់ និង​អូ​ប័​រ​ចំនួន​២​គ្រឿង។

លោក គឹ​ម សា​រួត បាន​បន្ត​ថា ពេល​ចុះ​បង្ក្រាប​នោះ​កំលាំង​សមត្ថកិច្ច បាន​ប្រទះ​ឃើញ​ទូក​នេសាទ​ខុស​ច្បាប់​ជា​ច្រើន​គ្រឿង ប៉ុន្តែ​នៅ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច ក្រុម​ជនល្មើស​ទាំងនោះ​បាន​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច ដោយ​បើកទូក​បំ​បុក​អូ​ប័​រ​របស់​សមត្ថកិច្ច និងប្រើ​កាំបិត ពូថៅ​បម្រុង​កាប់​សមត្ថកិច្ច​ទៀត ទើប​សមត្ថកិច្ច​បង្ខំចិត្ត​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​គំរាម​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ត្រូវ​ជនល្មើស​ម្នាក់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​អ៊ុ​ក ត្រង់​ជើង​ស្តាំ​បៀម​គ្រាប់​ជាប់ជើង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង និង​ចាប់​បាន​ជនល្មើស​ជា​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ទៀត រួម​ជាមួយ​ទូក​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​គ្រឿង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ មាន​ចរិត​កាច​សាហាវ​ណាស់ មិន​ខ្លាច​ញញើត​សមត្ថកិច្ច​ឡើយ បើ​ត្រឹម​សមត្ថកិច្ច​នៅ​ថ្នាក់​ឃុំ ឬ​ស្រុក​នោះ ហើយ​កាលពី​ជាង​កន្លះ​ឆ្នាំ​មុន ក្រុម​ជនល្មើស​ទាំងនេះ ធ្លាប់​បាន​បើកទូក​បំ​បុក​ទូក​សមត្ថកិច្ច បណ្តាល​អោយ​មន្ត្រី​ជលផល​ម្នាក់ ស្លាប់​បាត់បង់​ជីវិត ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​ចាប់​ជនល្មើស​មិន​ទាន់​បាន​នៅឡើយ​ទេ ដោយសារ​វា​គេច​ទៅ​ប្រទេស​វៀតណាម​វិញ ។ (សម្រួលដោយ៖ ស្រីណា​)

Advertisements