(CWCI Cambodia /អត្តបទដោយ ម៉ែន ណាត /០៦ សី)ហា ២០១៩)
របបដឹកនាំរបស់លោក ហ៊ុន សែន សម្រេចដាក់ចេញនូវ ប្រតិទិនឈប់សម្រាកប្រចាំឆ្នាំជាថ្មី ដោយដកចេញនូវទិវាឈប់សម្រាកដ៏សំខាន់ៗ ២ ដែលខ្លឹមជាប្រវិត្តសាស្ត្រ ទាក់ទងការផ្សះផ្សារ​ជាតិ និងការនាំចូលលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ នេះបើតាមអនុក្រឹត្យ ដែលចុះ​ហត្ថលេខាដោយនាយករដ្ឋមន្រ្តី {មិនស្របច្បាប់?} លោក ហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

ការដកចេញពីប្រតិទិននេះមាន «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា, ទិវាកុមារអន្តរជាតិ ០១ មិថុនា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ» ដែលនាំឲ្យមានការ​រិះគន់​ធ្ងន់ៗ ទៅលើរបបលោក ហ៊ុន សែន កំពុងដឹកនាំប្រទេស ឲ្យទៅរកសម័យអតីតកាល មុនទសវត្សរ៍ទី៩០។

ការដកចេញពីប្រតិទិនឈប់សម្រាក នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រៀបបានដូចការបំភ្លេចចោលទិវាបុណ្យជាតិដ៏សំខាន់ ដែលត្រូវបានកំណត់តាំងពីឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតជាតិ លើកទី១ ដែល​​រៀបចំដោយអង្គការសហប្រជាជាតិ ហៅកាត់អ៊ុនតាក់ (UNTAC) ក្នុងគោលបំណងរំលឹក​ឡើងវិញនូវ ការផ្សះផ្សារជាតិ បញ្ចប់សង្គ្រាមស៊ីវិល និង {បញ្ចប់ការឈ្លានពាន​របស់​វៀតណាម ដែលចូលលុកលុយកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៩} មកនោះ។

មួយវិញទៀតការដកចេញពីប្រតិទិនឈប់សម្រាកទិវាបុណ្យជាតិ នូវទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក៏គឺជាការដកចេញនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីកម្ពុជា មានកំណត់ក្នុងរដ្ឋធម្មនុញ្ញជាតិ។

នៅលើបណ្តាញសង្គម និងក្រុមមន្រ្តីអង្គការសង្គមស៊ីវិល បានមានប្រតិកម្មព្រមៗគ្នា ចំពោះការសម្រេចរបស់របបលោក ហ៊ុន សែន ក្នុងការលុបចោលទិវាបុណ្យជាតិដ៏មានសារសំខាន់ខាងលើ។

ក្រុមអ្នកប្រឆាំង និងអ្នកជាតិនិយម បានផ្តល់យោបល់ថា ទិវាបុណ្យជាតិខាងលើ មិនគួរត្រូវបានលុបចោលពីប្រតិទិនទេ។ ប៉ុន្តែអ្វីដែលគួរត្រូវលុបចោល គឺគួរតែរបប ហ៊ុន សែន លុបទិវា ៧ មករា ពីប្រតិទិនបុណ្យជាតិ ពីព្រោះថាថ្ងៃ ៧ មករា វាជាថ្ងៃដែលវៀតណាម ឈ្លាន​ពាន​កម្ពុជា៕

Advertisements