កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ

(អត្ថបទលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / Updated 26-8-2019)

ឯកសាររបាយការណ៍ លោក កែ គឹមយ៉ាន ដែលជាអតីតអគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ កាលពី​ឆ្នាំ១៩៩៩ បានសរសេរថា វៀតណាម បានរំកិលព្រំដែន ចូលមកក្នុងទឹកដីខ្មែរ តាមបណ្តាយជីកព្រែក ឬប្រឡាយ ៧៩ ដែលបច្ចុប្បន្ន វាក្លាយជាខ្សែបន្ទាត់ព្រំដែនខ្មែរ-យួន ពីកើត ទៅលិច។ លោក កែ គឹមយ៉ាន សរសេរថា វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុច​ច្រកទ្វារ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ

កាលនោះបន្ទាប់ពីជូនរបាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនយូរប៉ុន្មាន លោក កែវ គឺមយ៉ាន ត្រូវបានដកហូតតួនាទី​ពី អគ្គមេបញ្ជាការកងយោធពល​ខេមរភូមិន្ទ ឲ្យទៅកាន់ជាប្រធាន​អាជ្ញាធរ​ប្រឆាំងគ្រឿងញៀន មកទល់​សព្វថ្ងៃ។

ចំណែកទេសរដ្ឋមន្រ្តី លោក វ៉ា គឹមហុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថ្លែងសារភាព នៅ ក្រសួងមហាផ្ទៃថា «វៀតណាម ទាមទារឲ្យកម្ពុជា យកផែនទី​ព្រំដែន តាមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ និង សន្ធិសញ្ញា ២០០៥ ដើម្បីបោះបង្គោលព្រំដែនថ្មី» ដែលកម្ពុជា ត្រូវតែអនុលោមតាមភាគីវៀតណាម។

តំណាងរាស្រ្តពីបក្សប្រឆាំង ពីគណបក្សសង្គ្រោះជាតិ (២០១៣-២០១៨) លោក អ៊ុំ សំអាន ត្រូវបានចាប់ឃុំខ្លួន ដោយបុព្វហេតុ​ប្រឆាំង «ការបោះព្រំដែន ជាមួយ​វៀតណាម » តាមរយៈ​​ការអនុវត្តផែនទី​ព្រំដែន អមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត។ លោក សំអាន ធ្លាប់បញ្ញាក់​ហូរហែរ​ថា «រដ្ឋាភិបាល ហ៊ុន សែន ធ្វើឲ្យ​ខាត​បង់​ទឹកដី ទៅ​វៀតណាម»

លោក អ៊ុំ សំអាន ត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ទាំងនៅមាន «អភ័យឯកសិទ្ធិ​តំណាងរាស្រ្ត» ចំនួន ២ ឆ្នាំ ៦ ខែ និងពិនិ័យប្រាក់ ៤ លានរៀន កាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៦។ លោក សំអាន ត្រូវបាន​ចាប់ខ្លួន កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦។ លោក សំអាន ត្រូវបាន​ដោះលែង​ពីពន្ធនាគារ ឲ្យមាន​សេរីភាព​ឡើងវិញ នៅថ្ងៃទី ២៥ សីហា ២០១៨។ សពថ្ងៃ​លោក រស់នៅជួបជុំប្រពន្ធ និងកូនប្រុស​តែម្នាក់​របស់លោក នៅសហរដ្ឋ​អាមេរិក។

សូមភ្ជាប់ឯកសារទាក់ទងរឿងព្រំដែន ដូចខាងក្រោម៖

Advertisements