(សម្រួលនិងអត្ថបទបន្ថែមដោយលោក ម៉ែន ណាត /២៥ តុលា ២០១៩)
—————–
ឯកសារមួយបង្ហាញអំពីឧកញ៉ាព្រៃឈើដ៏ឧក្រិដ្ឋ លោក ទ្រី ភាព មាន​ទឹក​ប្រាក់វិនិយោគជាង ១២៥៦ លានដុល្លារ ដែលបានបើកក្រុមហ៊ុន​អាជីវកម្មរកស៊ីឈើ​ចំនួន ២១ ក្នុង​នោះ​បានទទួល​ដីសម្បទានសេដ្ឋកិច្ច និង​តំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាល​លោក ហ៊ុន សែន ដែលមានផ្ទៃដីសរុប ៦៨០៨៨ ហិចតារ។

គួរសបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព ត្រូវបានបណ្តាញសារព័តមានអន្តរជាតិ និងអង្គការបរិស្ថាន​​អន្តរជាតិ​មួយចំនួន ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះដ៏អាក្រក់ហូរហែរ ពាក់ព័ន្ធការកាប់ផ្លាញព្រៃឈើ នៅកម្ពុជា ក្នុងចំណោមក្រុមឧកញ៉ាព្រៃឈើមួយចំនួនទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុមគ្រួសាររបស់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ឯកសារដដែល {មិនបញ្ចេញឈ្មោះ} បានសរសេរលំអិតពី​ក្រុមហ៊ុនរបស់​លោក ទ្រី ភាព យ៉ាងដូច្នេះថា៖ US$ 1,256,737,230 (មួយពាន់ពីររយហាសិបប្រាំមួយលាន និងប្រាំពីរ​សែន បីម៉ឺនប្រាំពីរពាន់ ពីររយសាមសិប ដុល្លារសហរដ្ឋ) ត្រូវបានរកឃើញ ពីការបូកសរុបដោយត្រួសៗ នូវទំហំទឹកប្រាក់ ដែលក្រុមហ៊ុន ទ្រី ភាព បានវិនិយោគ និងផ្សព្វផ្សាយកន្លង​មក។ ហើយវាក៏មិនអាច​ប្រកែកបានឡើយ នូវអ្វីដែលឈ្មួញឈើជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់ ដែលធ្លាប់ និងកំពុងបន្តរកស៊ីឈើឆ្លងដែន ខ្នាតយក្សលំដាប់អន្តរជាតិមួយនេះ ដោយ​មានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ហើយបានរីកចំរើន រហូតដឹកនាំ ក្រុមហ៊ុន ចំនួន ២១ ធំៗ ជាបន្តទៀត ដែលបានចុះបញ្ជី និងបង្ហាញជាសាធារណៈ។ លោក ទ្រី ភាព ក៏ទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ពីរដ្ឋាភិបាល​ចំនួន ១៤ ក្រុមហ៊ុន មានផ្ទៃដីសរុប ចំនួន 68,088 ហិកតារ ក្នុងនោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២ នៅកន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគីរី ត្រូវបាន​ប្រគល់ជូនរដ្ឋវិញ ដែលមានទំហំជិតផ្ទៃដី ២០០០០ ហិកតារ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រមូល​ឈើ រួចរាល់ជាស្ថាពរ។

នៅលើឆាកអន្តរជាតិ ទ្រី ភាព បានចាប់ដៃសហការវិនិយោគ ជាមួយក្រុមហ៊ុន មកពីប្រទេស ចិន បើកកំពង់ផែអន្តរជាតិ នៅទឹកឈូ ខេត្តកំពត ក្រុមហ៊ុនផលិតម៉ូតូ ឡាន សម្រាប់នាំចេញ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ជាដើម។ ទ្រី ភាព ក៏បានសហការជាមួយក្រុមហ៊ុន មកពីប្រទេសថៃ ក្នុងការនាំចេញដំឡូងមី និងមានមហិច្ឆិតា សហការជាមួយក្មួយរបស់ប្រធាធិបតីរុស្សី លោក Ruman Putin ក្នុងការវិនិយោគផលិតថាមពល ជាមួយក្រុមហ៊ុន Putin Consulting បន្តទៀត។

តាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប បានបង្ហាញអំពីអាជីវកម្មមានដូចជា៖លោក ទ្រី ភាព មានការិយាល័យនៅកណ្តាលរាជធានីភ្នំពេញ ទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ដែលសាងសង់ពីឈើប្រណិត សាងសង់ខុនដូរប្រណិត នៅអតីតដីសាលាកំពូល នៅបឹងកេងកង មានសណ្ឋាគារ និងកាស៊ីណូមិត្តភាព នៅជាប់ព្រំដែនវៀតណាម អូរយ៉ាដាវ សណ្ឋាគារ និងកាស៊ីណូនៅថ្មដា ជាប់ព្រំដែនថៃ សណ្ឋាគារនិង កាស៊ីណូនៅអានសេះ ជាប់ព្រំដែនថៃ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងរីសត និង ស្ប៉ា នៅកណ្តាលក្រុងកែប ដ៏ធំសម្បើម ផងដែរ។    

លោក ទ្រី ភាព មានចំការកៅស៊ូទំហំ ១៨៦០ ហិកតា ចំការម្រេច ៥០ ហិកតា នៅអន្លង់​រាប និងនៅថ្មដារ ចំការកៅស៊ូ នៅបឹងទន្លេម្រេច ខេត្តព្រះវិហារ ទំហំ ៣៣៧៦ ហិកតារ និងចំការម្រេច ៥០ ហិកតារ ផងដែរ។ លោក ទ្រី ភាព មានសិប្បកម្មកែច្នៃឈើពីរកន្លែងធំៗ ទីមួយ សារមន្ទីរក្រញូង នៅអង្គស្នួល ខេត្តកណ្តាល និងមួយទៀត នៅសំរោង ស្រុកកណ្តៀង ខេត្តពោធិសាត់។

មានផែស្ងួតចំនួន ៣ ធំៗ៖ ១. ផែរកុងតឺន័រ នៅចោមចៅ ភ្នំពេញមួយកន្លែង, ២. ផែរស្ងួត ស្តុកឈើ នៅភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និង ៣. ផែរស្ងួត មួយទៀត នៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម។ ហើយ ទ្រី ភាព ក៏មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២ ទៀតផងដែរ មួយនៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម និងមួយទៀតថ្មដារ ជាប់ព្រំដែន ថៃ ។

អាជីវកម្មប្រេងដែលដាក់ឈ្មោះថា ប៉ា ប៉ា ប៉េត្រូលៀម ដែលនាំចូលប្រេងពី​ប្រទេស​ថៃ សហការជាមួយក្រុមហ៊ុន PTT Global Chemical Plc បានបង្កើត​​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត មានទំហំទឹកប្រាក់ ៤០០ ​លាន​ដុល្លារ ​នៅទឹកឈូ ​ខេត្ត​កំពត ដែល​រួមមាន​រោងចក្រ​​ចម្រាញ់​ប្រេង និង​កំពង់ផែ​រ នាំចូល​ប្រេង​ឆៅ​ លើ​ផ្ទៃដី​ទំហំ​ ២៦៨​ ហិកតារ ដែលបានចំណាយទឹកប្រាក់ចំនួន ៣០០ លានដុល្លារ ដើម្បីសាងសង់កំពង់ផែអន្តរជាតិមួយដ៏ធំនៅទីនោះ ដែលចុះអនុសារណៈ ជាមួយក្រុមហ៊ុន ចិន Hutchison Port Holdings Limited មាន​មូល​ដ្ឋាន​នៅ​ទីក្រុង ​ហុងកុង​ ​នឹង​ចូល​ជ្រៅ​ក្នុង​សមុទ្រ ​៣​ គីឡូ​ម៉ែត្រ ក្នុង​ជម្ រៅ​១៥ ​ម៉ែត្រ ដែល​អាច​ទទួល​បាន​ទំនិញ​ចំនួន​ ២០០០០ ​តោនបាន​។  

នៅឯអន្លង់រាបវិញ មហាជនក៏បានឃើញរោងចក្រអារឈើធំៗ ចំនួន ២ ដែល​យាម​កាមយ៉ាងតឹងរ៉ឹង ដោយកម្លាំងប្រដាប់អាវុធ នៅក្នុងចំការកៅស៊ូ ដីសម្បទានសេដ្ឋកិច្ចពិសេស MDS Import Export Co., Ltd រោងចក្រអារឈើដ៏ធំមួយឈ្មោះថា M-1 និងរោងចក្រអារឈើមួយទៀតឈ្មោះ M-2 រោងចក្រទាំង ២ នេះបានបិទទ្វារ និងដុតកាកសំណល់ ដើម្បី បំបិទភស្តុតាង នាខែមេសា ២០១៩ បន្ទាប់ពីលេចឮសូរដំណឹងថា មានការកាប់ និងដឹកជញ្ជូនឈើ ខ្នាតយក្ស កាលពីចុងឆ្នាំ ២០១៨ រហូតមក។

ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីវិនិយោគតំបន់សេដ្ឋកិច្ចពិសេសរបស់ ទ្រី ភាព ឆ្នាំ២០១១

No Company Area Land size in ha Other
1 Try Pheap Oyadav S.E.Z O Yadav, Rattanakiry 136 Sub decree No.219/ 7 May 2013
2 MDS Thmorda S.E.Z Co., Ltd Thmorda, Pursat 2,236 CDC data
3 M D S Import Export Co., Ltd Thmorda, Pursat 4,200 Map attached
4 MDS Thmorda S.E.Z Co., Ltd បានប្រគល់ជូនរដ្ឋវិញ National park Virakchey in Taveng, Rattanakiry 9,146 sub decree No.26/29 Sept 2011
5 Try Pheap Import Export Co., Ltd បានប្រគល់ជូនរដ្ឋវិញ National park Virakchey in Taveng, Rattanakiry 9,709  Sub decree No.25/9 Feb/2011 and No.92 20 May 2011
6 Try Pheap Import Export Co., Ltd Beungper, Rovieng, Preah Vihear 9,916 Sub decree No.82/19 May 2011
7 M.D.S Import Export Co., Ltd Phnom Samkos, Veal Veng 4,402 Sub decree No.92/5 Aug 2010
8 M.D.S Import Export Co., Ltd Botum Sakor, Kohkong 6,771 Sub decree No.248/ 12 Dec 2012
9 (CAMBODIA) HONG FUTRY PHEAP MINING DEVELOPMENT CONSTRUCTION GROUP CO, LTD (Try Pheap and Vinacomin Joint Venture (Southern Mining).) Anlong Phe, Anlong Chrey, Thalaborivath, Stungtreng 6,000 Area 1 and 2
10 Cambodian company Mong Good Luck Mining Thalaborivath, Stungtreng 9,000 Mining concession data
11 MDS Import Export Co., Ltd   Phnom Samkos, Veal Veng, Pursat 1970 and 4,402 = 6372 Sub decree No.176/30.12.2010 and 126__28.09.2010
12 Island Tonsay, Kep Kep 200 Report of island concession

ការគណនាទំហំទឹកប្រាក់វិនិយោគរបស់ ទ្រី ភាព គ្រុប

លរ តំបន់ ទំហំគិតជាការ៉េ តម្លៃគិតជាការ៉េ សរុប
ខុនដូនៅ បឹងកេងកង[1] 1862 $5,000 $9,310,000
ទ្រី ផាឡេស នៅ កែប[2] 20,000 $500 $10,000,000
PAPA Petroleum Co., Ltd សហការជាមួយ
PTT Global Chemical Plc ប្រទេសថៃ និងចិន[3]  
    $400,000,000
កំពង់ផែអន្តរជាតិទឹកឈូ កំពត MoU ជាមួយចិន[4]     $300,000,000
អាជីវកម្មឈើក្រញូងស្ទឹងអាតៃ[5]      $220,000,000  
សារៈមន្ទីរក្រញូង[6]     $5,600,000
ដីសារៈមន្ទីរក្រញូង 450,000 $100 $45,000,000
ដីសិប្បកម្មនៅសំរោង 15000 $50 $750,000
គំរោងសាងសង់សណ្ឋាគារ និងកាស៊ីណូ នៅថ្មដា[7]     $98,977,230
១០ តំបន់សេដ្ឋកិច្ចពិសេស សណ្ដាគារ និង កាស៊ីណូស្ថានីយសាំង នៅ អូរយ៉ាដាវ[8]     $30,800,000
១១ ផែស្ងួតនៅឧត្តុង្គ កំពង់ស្ពឺ 300,000 $50 $15,000,000
១២ កាស៊ីណូ និងសណ្ឋាគារ ច្រកអានសេះ  50,000 $50 $10,000,000
១៣ ផលិតម៉ូតូសហការជាមួយក្រុមហ៊ុន ចិន[9]     $50,000,000
១៤ ចំការកៅស៊ូ បឹងទន្លេម្រេច 3376 ហត[10]     $52,000,000
  ១៥ ចំការកៅស៊ូនៅថ្មដា និងប្រមោយ វាលវែង ១៨៦០ ហត[11] 1,860 $5,000 $9,300,000
  សរុប     $1,256,737,230