អត្ថបទដោយលោក ម៉ែន ណាត / ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /០៥ កក្កដា ២០២០

ពលរដ្ឋខ្មែរ​មិន​បាន​បង្ហាញ​ការពេញចិត្ត​ពេញ​ថ្លើម ចំពោះ​វត្តមាន​នៃ​ស្តូប​អនុស្សាវរីយ៍ ឬ​​វិមាន​​ឈ្នះ​​-​​ឈ្នះ ដែល​​​រដ្ឋាភិបា​ល​​លោក ហ៊ុន សែន ខំកសាង និង​​ជួសជុល​​ឡើង​​វិញ ដើម្បី​​បំពេញ​​បំណង​​ចង់​​បាន​​របស់​​វៀត​ណាម ដែល​មាន​ប្រវត្តិ​សាស្រ្ត​ឈ្លានពាន​កម្ពុជា​ជាច្រើន​សតវត្សរ៍​មក​ហើយ បើទោះ​បីពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ចង់​បាន​សន្តិភាព និង​វិបុលភាព​ដូចគ្នា ក្នុង​នាម​ជាមនុស្សជាតិ​យ៉ាងណា​ក៏ដោយ។

ថ្មីៗនេះ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​​ឲ្យដឹង​តាម​រយៈ​អនុគណៈកម្មការ​ក​សាងសង់​​ស្តូប​អនុស្សាវរីយ៍​ នៃ​វិមាន​​​ឈ្នះ​-​ឈ្នះ​ នៅ​ខេត្តកោះកុង អំពាវ​នាវ​ឲ្យ​សាធារណជន និង​ពលរដ្ឋខ្មែរ ចូល​រួម​​គាំទ្រ​​​ដល់គម្រោង​សាង​សង់​​​​របស់​ខ្លួន។ អនុ​គណៈកម្មការ​នេះ បាន​ឲ្យដឹងថា «ខ្លួនកំពុង​មានការខ្វះខាតថវិកា សម្រាប់បន្ត​សាងសង​វិមានឈ្នះ​-​ឈ្នះ នៅ​ខេត្ត​កោះកុង»។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ កាល​ពីថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២០។

មិន​មាន​ការសាទរទៅលើគម្រោងនោះទេ ប៉ុន្តែ​​ពលរដ្ឋ​ខ្មែ​រ​នៅ​លើបណ្តាញ​សង្គម​​ហ្វេសប៊ុក បែរ​​ជា​​បង្ហាញទឹកចិត្ត​ឈឺចាប់ ទៅ​លើ​នយោបាយ​ឈ្លានពាន​របស់​វៀតណាម នៅ​កម្ពុជា ដែល​មេដឹកនាំ​កម្ពុជា មិន​ដែលហ៊ាន​​និយាយ ឬតវ៉ា​ជំទាស់​វៀតណាម​ម្តងណា​សោះ។ បណ្តាញសង្គម៖ «រូបសំណាក ឬស្តូប​អនុស្សាវរីយ៍​នានា​នៅ​កម្ពុជា គប្បី​ត្រូវ​បំបាត់ចោល ដើម្បី​បញ្ចប់​ការឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ និង​កសាង​កិត្យានុភាព​ខ្មែរ»

កាលពីថ្ងៃទី២៧ ខែមិថុនា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​(គ.ប.ម.) ត្រូវ​​បាន​​សារព័ត៌មាន​​​វីអូឌី (VOD) ចុះ​ផ្សាយ​​សេចក្តីអំពាវនាវ​មួយ​របស់​ខ្លួន ទៅកាន់​​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​​ផ្តល់​យោបល់​ថា «សាងសង់​ស្តូប​​ រំឭក​គុណ​​​វីរ​បុរស​ខ្មែរ​​ទាំងឡាយ​ ដែល​​បាន​​បូជា​​​ចំពោះ​​ការ​ការពារ​​ជាតិ ឬរូប​សំណាក​ តំណាង​​​ឱ្យ​​ខេត្ត​ តំបន់​​​ឱ្យ​បាន​​ធំ​ និង​​ល្អ​ប្រណិត ជំនួស​​ឱ្យស្តូប​​រំឭក​គុណ​ជាតិ​សាសន៍​​ដទៃ ដើម្បី​​ជា​ការ​​លើក​ស្ទួយ​​ដល់​ការ​កសាង​​​មោទកភាព​​ជាតិខ្មែរ​​​ឡើងវិញ»។ សេចក្តីអំពាវនាវបន្តថា «រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​​ដោយ​បក្ស​ប្រជាជន​ មាន​ការ​ខំប្រឹង​​ប្រែង​​យ៉ាង​​ខ្លាំង ​ក្នុង​​ការ​កៀរគរ​​ធនធាន​​កសាង​​ស្តូប​រំឭក​​គុណ​​វៀតណាម ​នៅ​គ្រប់​​​រាជធានី​-ខេត្ត​ ក្នុង​ប្រទេស​​កម្ពុជា ដែល​​យើង​​គិតថាជា​រឿង​មិនល្អ ​សម្រាប់​អនាគតជាតិ​ខ្មែរ»

​សារព័ត៌មាន​​វីអូឌី (VOD) ដដែល ដកស្រង់សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា បាន​អំពាវនាវថា «រដ្ឋាភិបាល ​ត្រូវ​ផ្អាក​គម្រោង​សាង​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-​វៀត​ណាម ឬ​​ស្ដូ​ប​​អនុស្សាវរីយ៍​ នៃ​​នយោបាយ​​ឈ្នះ​-ឈ្នះ នៅ​​តាម​​រាជធានី​-ខេត្ត ដោយ​​បារម្ភ​ថា ស្តូប​នេះ​ បង្ហាញ​​រូបភាព​​​កម្ពុជា ​ចុះ​ខ្សោយ​​​ក្លាយ​ជា​រដ្ឋ​​ចំណុះ​​ឱ្យ​​ប្រទេស​ជិតខាង​»

អត្ថបទទាក់ទង
ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​ អំពាវ​នាវ​រដ្ឋា​ភិបាល ឲ្យ​​​ផ្អាក​​​សង់​​​ស្ដូ​ប​​​វៀត​ណាម ​​​នៅ​​​កម្ពុជា​
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំទាស់គម្រោង​​សាង​សង់​​​បន្ថែម​ស្តូប​​វៀត​ណាម ឬ​ស្តូប​​នយោបាយឈ្នះ-ឈ្នះ
ស្តូប​វៀតណាម សង់​គ្រប់​​​​ខេត្ត​​​-​​ក្រុង នៅ​​​​កម្ពុជា និង​​វិមាន​​​​ឈ្នះ-ឈ្នះ មាន​​ខ្លឹមសារ​​​ដូច​គ្នា

.