សូមកែតម្រូវកថាខណ្ឌចុងក្រោយ នៃអត្ថបទចុះផ្សាយដោយគេហទំព័រ និងវិទ្យុ VOD ដែលមានភ្ជាប់នៅខាងក្រោម។
ខ្លឹមសារដែលត្រឹមត្រូវគឺ កម្ពុជា និងវៀតណាម បានប្រើប្រាស់ផែនទី ២ ប្រភេទគឺ ផែនទីបោន (Bonne) ខ្នាត 1/100.000 ចំនួន ២៦ ផ្ទាំង និង ផែនទីយូធីអឹម (UTM) ខ្នាត 1/50.000 ចំនួន ៤០ ផ្ទាំង។ ផែនទីទាំងនេះ បានភ្ជាប់ជាមួយសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ ជាសម័យវៀតណាម ត្រួតត្រាកម្ពុជា ហើយបន្តប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន រហូតសព្វថ្ងៃ តាមសន្ធិសញ្ញាបំពេញបន្ថែមថ្មី ២០០៥ និង ២០១៩ ដ៏ចម្រូងចម្រាស។
១. សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិផែនទីព្រំដែន ១៩៨៥ (ដើម) Download។ ២. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ (សូមទាញយក Download) ។ ៣. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ (សូមទាញយក Download)។
(បញ្ជាក់ដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
កម្ពុជា ស្នើវៀតណាមបញ្ឈប់ជាបន្ទាន់ការរំលោភបំពានខ្សែបន្ទាត់ព្រំដែន
កម្ពុជា ក្រើនរំលឹកវៀតណាម ឱ្យឈប់ចល័តទីតាំងឈរជើង រំលោភចូលខ្សែបន្ទាត់ព្រំដែន ដែលបានឯកភាពគ្នារួចហើយ ដើម្បីរក្សាភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងប្រទេសជិតខាងគ្នា។
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាល បានចុះពិនិត្យតាមបណ្ដោយព្រំដែន ស្ថិតនៅស្រុកកោះធំ ហើយបានរកឃើញ «តង់ចំនួន ៩ កន្លែង» ត្រូវបានទាហានវៀតណាម សាងសង់នៅតំបន់ដែលភាគីកម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នា។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់វីអូឌី (VOD) នៅថ្ងៃនេះថា «កម្ពុជា បានសម្រេចបញ្ជូនកំណត់ទូតមួយ ទៅភាគីវៀតណាម កាលពីថ្ងៃទី ១៣ ខែឧសភា» សប្ដាហ៍មុន ដើម្បីប្រាប់ទៅភាគីវៀតណាម ឱ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពានខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា ដោយធ្វើយ៉ាងណាឱ្យកងទ័ពរបស់ខ្លួន រុះរើតង់ត្រឡប់ទៅកាន់ទីតាំង ដែលបានឯកភាពគ្នាវិញ។ លោក កុយ គួង មានប្រសាសន៍ថា៖ «ខ្លឹមសារនៃកំណត់ទូតហ្នឹង យើងបានបញ្ជាក់ថា វត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយព្រំដែន មិនទាន់បានឯកភាពគ្នាហ្នឹង គឺបានរំលោភចំណុចទី ៨ នៃសេចក្ដីប្រកាសរួមកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ និងកថាខណ្ឌទី ៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចាដោយភាគីកម្ពុជា និងវៀតណាម»។
លោក កុយ គួង បន្តថា «វៀតណាម បានបោះតង់ និងដាក់កងកម្លាំងយោធាចំនួន ៣១ កន្លែង នៅស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្ដាល» ប៉ុន្តែ លោកថា «ភាគីវៀតណាម បានរុះរើតង់ចេញពីតំបន់មិនទាន់ឯកភាព ចំនួន ៣ កន្លែងប៉ុណ្ណោះ ហើយនៅសស់ ២៨ កន្លែងទៀត មិនទាន់រុះរើចេញនៅឡើយ»។ លោក កុយ គួង មានប្រសាសន៍បន្តថា៖ «ក្នុងកំណត់ទូតនោះ ស្នើឱ្យភាគីវៀតណាម ធានាថា សកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាត នៅក្នុងពេលអនាគត ដើម្បីរក្សាភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអ្នកតាមដានបញ្ហាព្រំដែន លោក រ៉ុង ឈុន ដែលជាអតីតសមាជិកដឹកនាំនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីកូតាអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរសាទរ ចំពោះការផ្ញើតំណត់ទូត តវ៉ាទៅភាគីវៀតណាម ប៉ុន្តែ លោក ស្នើទៅរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ និងពង្រឹងការការពារអធិបតេយ្យភាពកម្ពុជា។
លោក រ៉ុង ឈុន ប្រាប់ថា៖ «កម្ពុជាយើង ត្រូវពង្រឹងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ហើយត្រូវពង្រឹងសមត្ថកិច្ចកងកម្លាំងការពារព្រំដែន ដើម្បីធ្វើម៉េចឱ្យព្រំដែនសិ្ថតស្ថេរ ចៀសវាងកុំឱ្យយួន បង្ខិតចូលមកក្នុងដែនអធិបតេយ្យយើងបន្តទៀត។ រដ្ឋាភិបាល ត្រូវតែឈរទៅលើគោលការណ៍ យកផែនទីដែលបានតម្កល់ទុកនៅប្រទេសបារាំង យកមកធ្វើការបោះបង្គោលព្រំដែន ធ្វើម៉េចកុំឱ្យខាតបង់ បាត់បង់ទឹកដី ព្រំដែនកម្ពុជាយើង»។
កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០ គីឡូម៉ែត្រ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនគោក បោះរួមគ្នាចំនួន ៣១៤ បង្គោល ឬស្មើ នឹង ៨៤ ភាគរយ។ ចំណែកចំណុចមិនឯកភាពគ្នា នៅសេសសល់ ១៦ ភាគរយទៀត នឹងត្រូវធ្វើបន្តទៀត នៅក្រោយពេលប្រទេសបារាំង ផ្តល់ផែនទីចម្លងតាមមាត្រដ្ឋានបំប្លែងពីខ្នាត ១/១០០,០០០ មកខ្នាត ១/៥០០,០០០ តាមកិច្ចព្រមព្រៀងទ្វេភាគី ៕ {មានអត្ថបទកែតម្រូវ នៅខាងដើមអត្ថបទនេះ}។
ឯកសារសំខាន់ៗ ពាក់ព័ន្ធរឿងព្រំដែនគោក និង កោះត្រល់ រវាងកម្ពុជា-វៀតណាម
- – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ (សូមទាញយក Download)
- – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ (សូមទាញយក Download)
- – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ១៩៨៥ (ដើម) Download
- – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
- – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
- – កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
- – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (Download)
- – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
- – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូមទាញយក «ច្បាប់ដើម» Download ឬទាញយក «ចម្លង» Download)
- – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
- – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
- – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
- – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
- – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជនជាតិវៀតណាម រាប់លាននាក់ រស់នៅកម្ពុជា (Download)
- លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)
.