ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃឯកសាររបស់គណៈកម្មាធិការព្រំដែនកម្ពុជា ដឹកនាំដោយបណ្ឌិត ឌី ការ៉េត មានមូលដ្ឋាននៅប្រទេសបារាំង ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ សូមទាញយកឯកសារ ជាភាសាខ្មែរ (Download in Khmer) និង ភាសាបារាំង (Download in French)។
សេចក្តីថ្លែងការណ៍
នាទិវាខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា
ការរំលោភកិច្ចព្រមព្រៀងសន្តិភាព ដោយគ្មានការផ្ដន្ទាទោស
«កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា មិនបានសម្រេចឡើង ដើម្បីសន្តិភាពតែប្រទេសកម្ពុជាទេ គឺដើម្បីសន្តិភាពនៃអាស៊ីអគ្នេយ៍ទាំងមូល គឺតំបន់មួយដែលពេលនេះ ជាលើកដំបូងហើយ នៃរយៈកាលហាសឹប (៥០)ឆ្នាំមកនេះ ដែលគ្រឿងអាវុធគ្រប់ប្រភេទ ត្រូវបាត់ស្នូរទាំងអស់វិញ»។ នេះជាសេចក្តីបញ្ជាក់នៃលោក ហ្រង់ស្វ័រ មីតែរង់ (François Mitterrand) ប្រធានាធិបតីបារាំង នៅពេលបើកការចុះហត្ថលេខាចុងក្រោយ លើកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីស នាថ្ងៃទី២៣ តុលា ១៩៩១។
ហេតុនេះ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានកិច្ចសន្យាច្បាស់ៗណាស់គឺ៖ ហត្ថលេខីទាំងអស់ ត្រូវគោរព និង ប្តេជ្ញារក្សា និងការពារឯករាជ្យ អធិតេយ្យ បូរណភាពទឹកដី ឯកភាពជាតិ និង អព្យាក្រិតភាព នៃប្រទេសកម្ពុជា – ជាអាទិ ហត្ថលេខីទាំងអស់ មានទាំងប្រទេសយៀកណាម ត្រូវហាមឃាត់មិនឱ្យមានការបញ្ចូល ឬឈរជើង នៅក្នុងប្រទេសកម្ពុជា នៃកងកម្លាំងបរទេស រួមទាំងបុគ្គលិកយោធាក្នុងគ្រប់រូបភាព និងការបង្កើត ឬរក្សាមូលដ្ឋាន ចំណុចគាំទ្រ ឬការតាំងទីយោធានៅកម្ពុជាឡើយ…។
ប៉ុន្តែ យៀកណាម ដែលបានឈ្លានពាន និងកាន់កាប់កម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ មិនព្រមលុបចោលទេ នូវសន្ធិសញ្ញាខុសច្បាប់ នៃឆ្នាំ១៩៧៩ និងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយអាជ្ញាធរខ្មែរ ដែលខ្លួនចាត់តាំង ដើម្បីធ្វើអាណានិគមលើកម្ពុជា និងកាត់យកទឹកដី កោះ និងដែនសមុទ្រ របស់កម្ពុជា។ ម៉្យាងវិញទៀត ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះ យៀកណាមបានបញ្ជូនជនជាតិរបស់ខ្លួន រាប់លាននាក់ ចូលមកក្នុងប្រទេសកម្ពុជា ដែលជាការបង្កគ្រោះថ្នាក់ ដល់ឯកភាពជាតិនៃប្រទេសនេះ។ លើសពីនេះ ក្រោយឆ្នាំ១៩៩១ យៀកណាមនៅតែរក្សាទុកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅកម្ពុជា ក្រោមការក្លែងបន្លំផ្សេងៗ ដើម្បីធានា ការត្រួតត្រា និងការធ្វើអាណានិគម នៃកម្ពុជា។
ចំណែកបក្សកុម្មុយនិស្ត ប្រជាជនកម្ពុជា នៃលោក ហ៊ុន សែន ដែលទ័ពកុម្មុយនិស្តយួនយៀកមិញ បានបង្កើត នៅឆ្នាំ១៩៥១ ដែលអាចនៅរស់ ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ (ដោយ មិនត្រូវបាត់ខ្លួន ដូចបក្សខ្មែរ-យៀកមិញ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីឥណ្ឌូចិន ឆ្នាំ១៩៥៤ បានបង្ខំយៀកណាម ឲ្យដកទ័ព និងកម្លាំងនយោបាយរបស់ខ្លួន ពីប្រទេសកម្ពុជា) ហ៊ុន សែន ក៏បានរំលោភចេញមុខ លើកិច្ចព្រមព្រៀង ទីក្រុងប៉ារីសនេះ ដែលខ្លួនគាត់ ជាហត្ថលេខី ដែរ។
ដើម្បីខ្លួនបានឡើងកាន់អំណាច ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា បានគំរាមកាត់កម្ពុជាជាពីរ នៅឆ្នាំ១៩៩៣ ពីព្រោះពួកគេចាញ់ការបោះឆ្នោតសកល ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ បន្ទាប់មក ពួកនេះបានធ្វើរដ្ឋប្រហារបង្ហូរឈាម នៅឆ្នាំ១៩៩៧ ដើម្បីកម្ចាត់ អ្នកប្រឆាំង និងគោលនយោបាយរបស់ពួកខ្លួន។ ការផ្សះផ្សាជាតិកម្ពុជា ដែលគាំទ្រដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាំងពីបើកការចរចាគ្នាពីដំបូង គឺមិនអាចធ្វើកើតទេ ដោយសារតែរបបផ្តាច់ការរបស់ ហ៊ុន សែន និងបក្សពួក ដែលមិនគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ប្រកបយុត្តិធម៌ និងសមធម៌ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ បានសម្រេច។ របបផ្តាច់ការលើគ្រប់វិស័យ អំពើពុករលួយ និងភាពអយុត្តិធម៌ នៃរបប ហ៊ុន សែន បានបំបែកបំបាក់សង្គមខ្មែរជាច្រើនបំណែក ហើយទន្ទឹមគ្នានោះ ដោយទម្ងន់នៃការត្រួតត្រារបស់យៀកណាម ហ៊ុន សែន បានបោះបង់ទៅក្នុងដៃយៀកណាម នូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹតភាព នៃប្រទេសកម្ពុជាទាំងអស់។
ការរំលោភច្បាប់ ដោយគ្មានការផ្ដន្ទាទោស
សាធារណរដ្ឋសង្គមនិយមយៀកណាម ទទួលបានអត្ថប្រយោជន៍ធំ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ជាពិសេសគឺ ខ្លួនបានចេញពីភាពឯកោអន្តរជាតិ បន្ទាប់ពីការលុកលុយ និងការកាន់កាប់កម្ពុជា ពីឆ្នាំ១៩៧៩ ហើយអាចទទួលបានជំនួយ និងការជួយជ្រោមជ្រែង រាប់ពាន់លានដុល្លារ ពីបណ្តាប្រទេសលោកខាងលិច និងស្ថាប័នហិរញ្ញវត្ថុពិភពលោក សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ប៉ុន្តែវៀតណាម ជាប្រទេសទី១ ដែលរំលោភដោយចេតនា ដោយគ្មានការផ្តន្ទាទោស លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាក់ទិននឹងស្ថានភាពរបស់កម្ពុជា។
យៀកណាមនេះ តែងតែប្រកាសគោរពដោយមនសិការរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងរាល់ច្បាប់អន្តរជាតិ។ នេះជាការភូតភរសុទ្ធសាធ បើគេឃើញទង្វើរបស់យៀកណាម នៅកម្ពុជា តាំងពី ៤៣ឆ្នាំមកនេះ។ សង្គមស៊ីវិល និងអ្នកនយោបាយកម្ពុជា ក៏ដូចជាព្រះមហាក្សត្រ-ប្រមុខរដ្ឋ នរោត្តម សីហនុ ដែលជាអតីតប្រធានឧត្តមក្រុមប្រឹក្សាជាតិនៃកម្ពុជា ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង បានថ្កោលទោសយ៉ាងខ្លាំងក្លា ក្នុងរយៈកាលជាង ២០ឆ្នាំមកហើយ ចំពោះការបំពានជាក់ស្តែង របស់យៀកណាម លើកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែវាជាការឥតប្រយោជន៍ នៅមុខការព្រងើយកន្តើយ ឬការស្ងៀមស្ងាត់ ពីមហាអំណាចហត្ថលេខីផ្សេងៗទៀត និងអង្គការសហប្រជាជាតិ ទោះបីជាពួកគេជា «អ្នកធានានៃការអនុវត្តយ៉ាងតឹងរឹង» នៃកិច្ចព្រមព្រៀងនេះក្តី ដោយសារគេគិតគូរ តែចំពោះការប្រកួតប្រយោជន៍ ភូមិសាស្ត្រនយោបាយ មិនប្រាកដនិយមនៃតំបន់នេះ ប៉ុណ្ណោះ។
ការព្រងើយកន្តើយ និងការនៅស្ងៀមស្ងាត់ ចំពោះអំពើរបស់យៀកណាមនេះ ជាក់ស្តែង គឺជាការលើកទឹកចិត្ត ដល់ការរំលោភទាំងនោះ និងដល់នយោបាយវាតទីនិយមរបស់វៀតណាម ក៏ដូចជាការរំលោភរបស់ ហ៊ុន សែន នៅកម្ពុជាដែរ។ ទោះជាយ៉ាងណាក្តី បើគ្មានការដាក់ទណ្ឌកម្មខ្លាំងក្លា លើការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ នៅពេលនេះ ដែលជម្លោះភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ កើតមាននៅក្នុងតំបន់ផង នោះវាបង្កើតហានិភ័យធំ នៃការផ្ទុះសង្រ្គាមថ្មីមួយ នៅកម្ពុជា និងក្នុងតំបន់ ក្នុងពេលខាងមុខនេះ។ ប្រវតិ្តសាស្រ្តចាស់ ប្រាកដជានឹងត្រឡប់មកវិញទៀតមិនខាន។
ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ២០២៣
គណៈកម្មាធិការ ព្រំដែនកម្ពុជា
ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក
In French language bellow:
DECLARATION DU CFC-CBC
Pour le 32e anniversaire des Accords de Paix de Paris sur le Cambodge
Les violations impunies des Accords de Paix
«Les Accords de Paix de Paris de 1991 sur le Cambodge (APPC), ne sont pas conclus que pour la paix du Cambodge, mais aussi pour celle de toute l’Asie du Sud-Est, région du monde où, pour la première fois depuis cinquante ans, les armes vont se taire…», a tenu à préciser le Président français François MITTERRAND (1).
Les APPC sont clairs : les Parties signataires respectent et s’engagent à “maintenir et protéger l’indépendance, la souveraineté, l’intégrité territoriale, l’unité nationale et la neutralité du Cambodge” ; les Parties, dont le Vietnam, se doivent «de s’abstenir d’introduire ou de faire stationner au Cambodge des forces étrangères, y compris les personnels militaires sous quelque forme que ce soit, et d’établir ou de maintenir au Cambodge des bases, des points d’appui ou des installations militaires…»
Or, le Vietnam, qui a envahi militairement et occupé le Cambodge de 1979 à 1991, n’a pas aboli ses traités illégaux de 1979 et des années 1980 avec les autorités cambodgiennes qu’il a alors mis en place pour coloniser le pays et annexer des terres, îles et eaux maritimes cambodgiennes. D’autre part, dès 1979 jusqu’aujourd’hui, il n’a cessé d’introduire des millions de ses ressortissants au Cambodge, mettant en danger l’unité nationale de ce pays. En outre, même après 1991, il y a maintenu ses forces armées, sous divers camouflages, pour assurer sa domination et sa colonisation du pays.
De son côté, le Parti communiste PPC de Hun Sen, fondé par les forces communistes vietnamiens, les Vietminh, en 1951, qui a pu, grâce aux Accords de Paris de 1991, échapper à une disparition inéluctable, comme le Parti des Khmers-Vietminh après les Accords de Genève sur l’Indochine de 1954, suite au retrait forcé des forces vietnamiennes du Cambodge, n’a cessé non plus de violer les APPC dont il est lui-même un signataire.
Hun Sen et son Parti PPC, pour s’imposer au pouvoir, ont menacé de couper le Cambodge en deux en 1993 quand ils ont perdu les élections générales organisées par l’ONU, puis firent un coup d’Etat sanglant en 1997 pour se débarrasser des opposants à sa politique. La réconciliation nationale cambodgienne, pertinemment préconisée par les APPC, devient impossible à cause la dictature totalitaire de Hun Sen, de son non-respect manifeste des droits humains et des principes de Démocratie libérale pluraliste, juste et équitable formulés par lesdits Accords. La dictature, la corruption et les injustices de son régime ont fini par fragmenter la société cambodgienne. Et, en même temps, soumis à la domination du Vietnam, Hun Sen a abandonné à ce dernier l’Indépendance du Cambodge, sa souveraineté, son intégrité territoriale et sa neutralité.
Des violations impunies
La République Socialiste du Vietnam a bénéficié des APPC de 1991, qui l’a permis alors de rompre son isolement international après son invasion et son occupation du Cambodge en 1979, et de recevoir de nouveau des milliards de dollars US d’aides et d’assistance des riches pays occidentaux et des institutions financières mondiales pour sa propre reconstruction et son développement économique et social. Mais, le Vietnam est bien le premier pays à violer délibérément et impunément lesdits Accords concernant la question du Cambodge.
Le Vietnam n’a cessé de proclamer son respect consciencieux de la Charte de l’ONU et du droit international. C’est un mensonge, étant donné ses agissements au Cambodge. Les sociétés civiles et les politiciens cambodgiens, ainsi que le Roi-Chef d’Etat NORODOM SIHANOUK, et ex-Président du Conseil National Suprême du Cambodge aux Accords de Paix de Paris de 1991 sur le Cambodge, ont vivement dénoncé depuis plus de 20 ans les violations flagrantes de ces Accords par le Vietnam. En vain, devant l’indifférence et le silence des autres Puissances signataires et de l’ONU, pourtant «garantes de l’application stricte» desdits Accords, mais visiblement préoccupées par l’enjeu géopolitique irréaliste de la région.
Cette indifférence et ce silence, d’évidence, étaient et sont un encouragement à ces violations du Vietnam et à sa politique expansionniste, ainsi qu’aux violations du régime de M. HUN SEN du Cambodge. Or, l’absence de fortes sanctions des violations de ces Accords de Paix de Paris, en ce moment de grave conflit géopolitique dans la région, développe des risques d’explosion d’une nouvelle guerre au Cambodge et dans la région elle-même. L’Histoire va sans doute se répéter.
——————
(1) Discours du Président français François Mitterrand à l’ouverture de la conclusion des Accords de Paix sur le Cambodge du 23 octobre 1991 à Paris.
Paris, le 23 octobre 2023
Le Comité des Frontières du Cambodge
En France et dans le Monde