(រាយការណ៍ដោយលោក ហាស់ សាន / The Cambodia Daily / 20-5-2020) 

កម្ពុជា ចោទវៀតណាម ថា​បានរំលោភ​សេចក្តីថ្លែងការណ៍រួម ស្តីពី​បញ្ហា​ព្រំដែន ឆ្នាំ​​១៩៩៥ កម្ពុជា​​ព្រមាន​​វៀតណាម ឱ្យ​ឈប់​ចល័ត​ទីតាំង​ឈរ​ជើង រំលោភ​ចូលខ្សែ​បន្ទាត់​ព្រំដែន​ ដែល​មិន​ទាន់​បាន​ឯកភាព​គ្នា ​ក្នុង​បុព្វហេតុ​រក្សា​ទំនាក់​ទំនង​ល្អ រវាង​ប្រទេស​ជិតខាង​គ្នា។ ការព្រមាន​នេះ​ «ធ្វើ​ឡើង​ស្រប​ពេល​ដែល​វៀតណាម បាន​បោះតង់ និង​ដាក់​កង​កម្លាំង​យោធា​ ចំនួន ៣១ កន្លែង នៅ​ស្រុក​លើកដែក និង​ស្រុកកោះធំ ក្នុង​ខេត្តកណ្ដាល ប៉ុន្តែ​វៀតណាម​ បាន​រុះរើតង់​ទាំង​នោះ​ ចេញ​ពី​តំបន់​មិន​ទាន់​ឯកភាព​ ចំនួន  ៣ កន្លែងប៉ុណ្ណោះ ហើយ​នៅ​សស់ ២៨​ កន្លែងទៀត នៅ​មិន​ទាន់​រុះរើ​ចេញ​នៅឡើយ»

កាល​ពីចុង​ខែមេសា សមត្ថកិច្ច​ខេត្តកណ្ដាល​ បាន​ចុះពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ ស្ថិត​នៅ​ស្រុកកោះធំ ​ហើយ​បាន​រកឃើញ​តង់ចំនួន ៩ កន្លែង ត្រូវបាន​ទាហាន​វៀតណាម​ សាងសង់​នៅ​តំបន់​​ដែល​ភាគី​កម្ពុជា  និង​វៀតណាម មិនទាន់​ឯកភាព​គ្នា។

សាព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ VOD បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ (ថ្ងៃ ២០ ឧសភា) ​នេះ​ថា «កម្ពុជា​​បាន​បញ្ជូន​កំណត់​ទូតមួយ ទៅ​ភាគី​វៀតណា​ម​ កាល​ពីថ្ងៃទី ១៣ ខែឧសភា ដោយ​ព្រមាន​ថា វត្តមាន​របស់​យោធា​វៀតណាម​ នៅ​តាម​បណ្ដោយ​ព្រំដែន​ មិនទាន់​បាន​ឯកភាពគ្នា បាន​រំលោភ​ចំណុច​ទី ៨ នៃ​សេចក្ដីប្រការណ៍​រួម កាល​ពីថ្ងៃទី ១៧ ខែ​មករា ឆ្នាំ ១៩៩៥ និង​កថាខណ្ឌ ទី៥ ប្រការ​៣ នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥ ក៏ដូច​ជារំលោភ​កិច្ចព្រមព្រៀង​ព្រំដែននានា ដែលបាន​បញ្ចប់​ការចរចា​ដោយ​ភាគី កម្ពុជា និង​វៀតណាម»

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សាព័ត៌មាន The Cambodia Daily នៅ​មុន​ការផ្សាយ​នេះ​បន្តិច​ថា លោក​ស្វាគមន៍​ចំពោះចំណាត់ការ​របស់​កម្ពុជា​ ដែល​ហ៊ាន​ផ្ញើរកំណត់ទូត​របស់ខ្លួន​ ទៅ​តវ៉ា​ជាមួយ​វៀតណាម ហើយ​លោក សូមសរសើរ​ដល់​​កម្ពុជា {រដ្ឋាភិបាល​លោក ហ៊ុន សែន} ថា​មាន​សេចក្តីក្លាហាន​ក្នុងការប្រើ​ពាក្យ​ថា «វៀតណាម បាន​រំលោភ​សេចក្តីថ្លែងការណ៍​រួម ឆ្នាំ ១៩៩៥ និង​រំលោភ​សិទ្ធិ​សញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ ២០០៥»។ លោក​បន្តថា «នេះ​​ជាភាសា​ថ្មី​បំផុត​របស់ រដ្ឋាភិបាល​​ លោក ហ៊ុន សែន ដែល​​មិន​​ធ្លាប់​​ប្រើ​​ចំពោះ​វៀតណាម»

ទោះ​ជាយ៉ាង​ណាក៏​ដោយ លោក ម៉ែន ណាត ​ទាមទារ​ឲ្យ​វៀតណាម​ ត្រូវ​តែ​ដក​កងទ័ព​របស់ខ្លួន​ ចេញ​តំបន់​ឈរ​ជើង​ទាំងអស់​ ឲ្យ​ផុត​ពីព្រំដែន​កម្ពុជា​ ប្រសិន​បើ​វៀតណាម ចង់​រក្ស​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ជិតខាង។

ជាងនេះទៅទៀត លោក ម៉ែន ណាត បាន​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​លុប​ចោល​សេចក្តី​ថ្លែងការណ៍​រួម​ ឆ្នាំ​​១៩៩៥ ​ជា​សេចក្តីថ្លែងការណ៍​មួយ ធ្វើឲ្យ​ខាត​ប្រយោជន៍​ខែ្មរ ពីព្រោះ​សេចក្តីថ្លែងការណ៍​នេះ ត្រូវ​បាន​វៀតណាម​ តម្រូវ​ឲ្យ​មាន​ការបង្កើត​តំបន់ស ក្នុង​ទឹកដី​របស់កម្ពុជា​ខ្លួន​ឯង។ ជាងនេះ​ទៅទៀត​ លោកស្នើ​ឲ្យ​កម្ពុជា​ លុប​ចោល​រាល់សន្ធិសញ្ញា​ព្រំដែន​ទាំងអស់​ ដែល​ធ្វើ​ឡើង​ផ្ទុយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ ផ្ទុយ​ពី​មាត្រា២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រ​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​រូបនេះ ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​សេចក្តីក្លាហាន​ដាក់​ពាក្យ​បណ្តឹង​ តាម​យន្តការ​អន្តរជាតិ​ ដោយ​ប្រើប្រាស់ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ប្តឹង​ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ ទាំង​ព្រំដែន​គោក និង​​ចង្កោម​កោះ​ត្រល់

កម្ពុជា និង​វៀតណាម បាន​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​គោក​បោះ​រួមគ្នា​ ចំនួន ៣១៤ បង្គោល ឬស្មើ​នឹង ៨៤%។ ចំណែក​ចំណុច​មិន​ឯកភាព​គ្នា នៅ​សេសសល់ ១៦%​ ទៀត នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត នៅ​ក្រោយ​ពេល​ប្រទេស​បារាំង​ ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋាន​បំប្លែង​ ពី​ខ្នាត ១/១០០,០០០ មក​ខ្នាត ១/៥០០,០០០ តាម​កិច្ចព្រម​ព្រៀង​ទ្វេភាគី។ (១)

(១)* ខ្លឹមសារដែលត្រឹមត្រូវគឺ កម្ពុជា និងវៀតណាម បានប្រើប្រាស់ផែនទី ២ ប្រភេទគឺ ផែនទី​បោន (Bonne) ខ្នាត 1/100.000 ចំនួន ២៦ ផ្ទាំង និង ផែនទីយូធីអឹម (UTM) ខ្នាត 1/50.000 ចំនួន ៤០ ផ្ទាំង។ ផែនទី​ទាំងនេះ បានភ្ជាប់ជាមួយសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ ជាសម័យវៀតណាម ត្រួតត្រាកម្ពុជា ហើយបន្តប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន រហូតសព្វថ្ងៃ តាមសន្ធិសញ្ញាបំពេញបន្ថែមថ្មី ២០០៥ និង ២០១៩ ដ៏​ចម្រូង​ចម្រាស។
ឯកសារ៖ ១. សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ​១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជីស្ថិតិ​ផែនទី​ព្រំដែន ១៩៨៥ (ដើម) Download។ ២. សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ២០០៥ (សូមទាញយក Download) ។ ៣. សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម ២០១៩ (សូមទាញយក Download)។
(បញ្ជាក់ដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)


កសារសំខាន់ៗ ពាក់ព័ន្ធរឿង​ព្រំដែនគោក និង កោះត្រល់ រវាងកម្ពុជា-វៀតណាម

  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ (សូមទាញយក Download)
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • – កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.