សេចក្តីថ្លែងការណ៍
សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា «ស្តីពីការអំពាវនាវឲ្យពលរដ្ឋខ្មែរ ធ្វើពហិការ កុំទៅបោះឆ្នោត ខែកក្កដា» ដែលចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានឆ្កឹះចំលើចំណុចរសើបហើយ ធ្វើឲ្យមានប្រតិកម្មខ្លាំងៗ និងគំរាមកំហែងធ្ងន់ធ្ងរពីរបប ហ៊ុន សែន តបមកក្រុមប្រឹក្សាវិញថា «ជាក្រុមឧទ្ទាម» ខណៈពេលរបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់រួចហើយ តាំងពីថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២១៧។
យើងខ្ញុំសូមច្រានចោលចំពោះការចោទប្រកាន់នានាមកលើ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលធ្វើសកម្មភាពប្រកាន់ភ្ជាប់នូវគោលការណ៍គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌ជនរងគ្រោះ ការពារបូរណភាពទឹកដី និងការពារផលប្រយោជន៍ជាតិជាធំ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបន្តលើកទឹកចិត្តពលរដ្ឋខ្មែរ ឲ្យប្រើសិទ្ធិស្របច្បាប់របស់ខ្លួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដូច្នេះសូមមេត្តាកុំចាញ់សម្លុត កុំភ័យខ្លាចការគំរាមកំហែង ពីសំណាក់របបលោក ហ៊ុន សែន តទៅទៀត សូមធ្វើពហិការ កុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។ (សូមទាញយកសេចក្តីថ្លែងការណ៍)
ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រធាន
ម៉ែន ណាត
(ហត្ថលេខា)
