សេចក្តីថ្លែងការណ៍

សេចក្តីអំពាវនាវ​របស់​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា «ស្តីពី​ការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ធ្វើ​ពហិការ កុំ​ទៅ​បោះ​ឆ្នោត ខែ​កក្កដា» ដែល​ចុះ​ផ្សាយ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ឆ្កឹះ​ចំ​លើ​ចំណុច​រសើប​ហើយ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងៗ និង​គំរាម​កំហែង​ធ្ងន់ធ្ងរ​​ពី​របប​ ហ៊ុន សែន តប​មក​ក្រុមប្រឹក្សា​វិញ​ថា «ជា​ក្រុមឧទ្ទាម» ខណៈ​​ពេល​របប ហ៊ុន សែន បាន​ក្លាយ​ជា​របប​ខុស​ច្បាប់​រួច​ហើយ ​តាំង​ពី​ថ្ងៃទី​១៦ ខែ​វិច្ចិកា ឆ្នាំ​២១៧។

យើង​ខ្ញុំសូម​ច្រាន​ចោល​​ចំពោះ​ការ​ចោទ​ប្រកាន់​នានា​​មក​​លើ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ដែល​ធ្វើ​​សកម្មភាព​​​​ប្រកាន់​ភ្ជាប់​​នូវ​គោល​ការណ៍​​គោរព​​ច្បាប់ គោរព​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ យុត្តិធម៌​ជនរងគ្រោះ ការពារ​បូរណភាព​ទឹកដី ​និង​ការពារ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។

​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​បន្ត​លើក​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ ឲ្យ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ដែល​មាន​​ចែ​ងក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ដូច្នេះ​សូម​មេត្តា​កុំចាញ់​សម្លុត កុំ​ភ័យ​ខ្លាច​ការ​គំរាម​កំហែង ពី​សំណាក់​របប​លោក ហ៊ុន សែន តទៅ​ទៀត ​សូម​ធ្វើ​ពហិការ កុំ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​​២០១៨ បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ចូល​រួម​ប្រគួត​ប្រជែង​ដោយ​​ស្មើភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​នោះ។ (សូម​ទាញ​យក​សេចក្តីថ្លែងការណ៍)

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រធាន
ម៉ែន ណាត
(ហត្ថលេខា)

CWCI ថ្លែងការណ៍រឿង ពហិការការបោះឆ្នោត ខែកក្កដា18275074_1651153984956774_254485478664091462_n27460032_1713183462074718_682769877597157942_n