លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពីរដ្ឋធម្មនុញ្ញ (មាត្រា២), ព្រំដែនដីគោក និង កោះត្រល់ នៃបូរណភាពទឹកដីខ្មែរ ប្រឆាំងជំទាស់នឹងការអះអាងរបស់ ហ៊ុន សែន ថ្មីៗនេះ
កាលពីថ្ងៃទី ១៧ ខែមីនា ២០១៨ នៅចំពោះមុខពលរដ្ឋខ្មែរ នៅអូស្ត្រាលី នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា (ឆ្នាំ ១៩៩៣) មានចំណុចខ្សោយ ២ ជាហេតុនាំឲ្យពិបាក ក្នុងការតវ៉ាលើបញ្ហាទឹកដី ជាមួយប្រទេសជិតខាង ហើយគាត់ត្រូវប្រឹងប្រែងរក្សាទឹកដី បន្សល់ដោយសម្តេច នរោត្តម សីហនុ និងត្រូវប្រឹងបោះបង្គោលព្រំដែន ឲ្យបានរឹងមាំ។
ហ៊ុន សែន បានអះអាងទៀតថា កោះត្រល់ (យូនហៅ ភូកុក) គឺអគ្គទេសាភិបាលបារាំង ឈ្មោះ (ហ្សុល) ប្រ៊េវីយ៉េ (Jules Brévié) គូសកំណត់ ទៅឲ្យវៀតណាម តាំងពីឆ្នាំ ១៩៣១ មកម្ល៉េះ។ លុះនៅឆ្នាំ ១៩៤៩ រដ្ឋសភាបារាំង ក៏មានការប្រជុំ រឿងកូសាំងស៊ីន រួមទាំង កោះត្រល់ ដែរ តែខ្មែរមិនបានតវ៉ានោះទេ ថែមទាំងបោះឆ្នោតអនុប្បវាទថែមទៀតផង។
ជាការឆ្លើយតប លោកបណ្ឌិត ឌី ការេត ប្រធានស្តីទីនៃ គណៈកម្មាធិការព្រំដែនកម្ពុជា បានប្រឆាំងជំទាស់ ចំពោះការអះអាងរបស់លោក ហ៊ុន សែន ដែលលោក ហ៊ុន សែន ខ្លួនឯងជាអ្នកចុះហត្ថលេខា លើឯកសារនានា ជាមួយវៀតណាម តាំងពីទសវត្សទី ៨០ មកទល់សព្វថ្ងៃ ធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដី ហើយ យួន កាន់កាប់ប្រជុំ កោះត្រល់ ទាំងស្រុង។ (សូមអាន ឬទាញយកសេចក្តីថ្លែងការណ៍ CFC)។