
(អត្ថបទដោយលោក ម៉ែន ណាត /១៧ ធ្នូ ២០១៩)
អ្នកជំនាញព្រំដែនកម្ពុជា ជាបណ្ឌិតច្បាប់ផង លោក ឌី ការ៉េត សព្វថ្ងៃជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ បង្ហាញអំពីយុទ្ធសាស្ត្ររបស់វៀតណាម «យួន» បង្ខំឲ្យរបបដឹកនាំរបស់លោក ហ៊ុន សែន ត្រូវជួយជ្រោមជ្រែង«និគមជនយួនខុសច្បាប់» ឲ្យបានរស់នៅស្របច្បាប់ ដូចពលរដ្ឋខ្មែរ។ ក្នុងសេចក្តីថ្លែងការណ៍នេះ លើកឡើងអំពីករណីទំហំដី ៤០ ហិកតា នៅខេត្តកំពង់ឆ្នាំងថា «សម្រាប់យួន ជារឿងស្របច្បាប់» ដោយមានភ្ជាប់ឯកសារមួយ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ១៩៨៦ ស្តីអំពី «និគមជនយួននៅកម្ពុជា»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖
ប្រជាពលរដ្ឋខ្មែរ មិនគួរប្រឆាំងតវ៉ា នឹងការរៀបចំដីធ្លី ៤០ ហិកតា និងបរិស្ថាន នៅខេត្តកំពង់ឆ្នាំង នៃលោក ហ៊ុន សែន ពីចុងខែវិច្ឆិកានេះ ដើម្បីទទួលពួកអាណានិគមយួន ឲ្យបានរស់នៅស្រួល និងសុខសប្បាយនៅស្រុកខ្មែរនោះទេ។
ការសម្រេចចិត្តរបស់លោក ហ៊ុន សែន នេះ បានធ្វ់ើឡើងបន្ទាប់ពីដំណើររបស់គាត់ ទៅក្រុងហាណូយ ពីថ្ងៃទី ០៤-០៥ ខែតុលា ឆ្នាំ២០១៩ កន្លងមក ដែលពេលនោះរដ្ឋាភិបាលយួន បានរំលឹក និងបង្ខំគាត់ ជាថ្មីទៀត ឲ្យទំនុកបម្រុងពួកយួន នៅកម្ពុជា ឲ្យស្របច្បាប់តាម «សិទ្ធិគ្រប់លក្ខខណ្ឌ (droits légitimes)» នៃពួកគេនេះ និងស្របតាមគោលការណ៍សិទ្ធិមនុស្សផង {ដែលពួកលោក ហ៊ុន សែន ខ្លួនឯង មិនដែលទាំងគោរពសិទ្ធិមនុស្សសោះនោះ}។
សិទ្ធិគ្រប់លក្ខរបស់ពួកអាណានិគមយួននេះ វាបានមកពីច្បាប់នានា ដែលចេញមកពី «សន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ» រវាងយួនហាណូយ និងបក្សនៃលោក ហ៊ុន សែន ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩។ ដូច្នេះ នាដើមទសវត្ស១៩៨០ (១៩៨២-១៩៨៣) បក្សប្រជាជនបដិវត្តកម្ពុជា បានចេញសារាចរបើកព្រំដែន ឲ្យពួកអាណាគមយួន ចូលមករស់នៅលើទឹកដីខ្មែរ សឹងតែតាមអំពើចិត្ត ក្នុងនាមនៃ «យុទ្ធមិត្តភាព» រវាងប្រជាជនទាំងពីរ ដោយមានការទំនុកបម្រុង អំពីបក្ស និងប្រជាជនខ្មែរជាចាំបាច់ផង។
ក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ពីនោះ ការទំនុកបម្រុងរបស់ខ្មែរ ហាក់ដូចជាពុំបានល្អសោះ។ ហេតុនេះទើបនៅថ្ងៃទី ២៦ កុម្ភៈ ១៩៨៦ សមមិត្តបដិវត្ត ហ៊ុន សែន បានឡើងជាប្រធានថ្មី នៃក្រុមប្រឹក្សារដ្ឋមន្រ្តី «នាយករដ្ឋមន្រ្តី» បានចេញសារាចរមួយយ៉ាងលំអិត (៤ ទំព័រ) អំពីការផ្តល់លក្ខខណ្ឌរឹតតែងាយស្រួល សម្រាប់ការរស់នៅរបស់ពួកអាណិកជនយួន នៅកម្ពុជា។ (សូមអានលំអិត សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦)។
អាស្រ័យហេតុការណ៍ទាំងនេះ ការរៀបចំដីធ្លី ៤០ ហិកតា និងបរិស្ថាន នៅខេត្តកំពង់ឆ្នាំង (ឬនៅកន្លែងណាផ្សេងទៀត) គឺស្របតាមច្បាប់អន្តរជាតិ (រវាងយៀកណាម និងកម្ពុជានៃ ហ៊ុន សែន) {ដែលមានន័យថា «ស្របតាមច្បាប់អន្តរជាតិ» ទទួលស្គាល់តែភាគីវៀតណាម និងរបបដឹកនាំរបស់ ហ៊ុន សែន} ដែលមានសុពលភាពជានិច្ច និងបន្តគ្រប់គ្រងកម្ពុជា មកទល់សព្វថ្ងៃ ហើយនិងបន្តទៅទៀត។
ទីក្រុងប៉ារីស ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩
ជ.គណៈកម្មាធិការព្រំដែនកម្ពុជា
ឌី ការ៉េត ប្រធាន


————–
ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
– កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមអានលំអិត សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យវៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃ។ (សូមទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)
.
ខុំនៅ ចាំបានថាគណកមុការណ៏[ពំដែនកមួុជា ដែលមានលោក [បធាន សៀន បេ៉ងសែ នឹង លោក ឌី កេរ៉ត នោះ បានជួយរៀបចំជាមួយសមាជិក គណកមុការនៃសហរដួ អាមេរិក នោះ នៅ ឆាួំ២០១០ នៅតាមរដួមួយចំនួន នៃសហរដួអាមេរិក។