ពីឆ្វេង៖ លោក ហ៊ុន ម៉ាណែត, និងលោក ហ៊ុន សែន ជាឪពុក

ក្នុងវេទិកាអ្នកសារព័រមាន ក្នុងទីក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី ១៤ ខែ​មករា ឆ្នាំ​២០២០ លោក ហ៊ុន សែន បានថ្លែង​បញ្ជាក់ថា គ្មានការផ្ទេរអំណាចណាមួយ ទៅឲ្យកូនច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងឆ្នាំ២០២០ ឬ ២០២១ ទេ។ លោកបន្ត​ថា «ម៉ាណែត ត្រូវរង់ចាំ ១០ ឆ្នាំទៀត ក្នុងចន្លោះឆ្នាំ ២០២៨ ទៅឆ្នាំ ២០៣០ បើសិនជាមាន​ការបោះឆ្នោតគាំទ្រ»។ លោកបន្ថែមថា «ម៉ាណែត មិនអាចទទួលតួនាទីនេះ រំលង​មន្រ្តី​ចាស់ទុំ ក្នុងជួររដ្ឋាភិបាលបានទេ»។ ការថ្លែង​របស់​លោក ហ៊ុន សែន នេះ ទំនង​ជា​​ចង់សំដៅទៅ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាមន្រ្តីមានអំណាចទី២ ក្នុងជួរបក្ស​កាន់់អំណាច និងក្នុងជួររដ្ឋាភិបាលរបស់លោក។

ការលើកឡើងខាងលើនេះ លោក ហ៊ុន សែន បានឆ្លើយតប​ទៅកាន់​កាសែត ឌីខេមបូឌា​ ដេលី (The Cambodia Daily) ដែលបានចុះផ្សាយ កាលពីសប្តាហ៍មុន និងបណ្តាញសារព័ត៌មាននានា អំពីផែនការរបស់លោក ហ៊ុន សែន ក្នុងរឿងផ្ទេរអំណាច ទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលអាចជាការមើលរំលងតួនាទី​មន្រ្តីគ្រាក់ៗ ក្នុងគណបក្សកាន់អំណាច និង​ អាចបង្កឲ្យបែកបាក់ផ្ទែក្នុងគណបក្ស​ខ្លួន។
(CWCI Cambodia / Updated, 14-1-2020)


(មតិយោបល់បន្ថែមដោយលោក ម៉ែន ណាត / ០៣ មករា ២០២០)
អត្ថបទសារព័ត៌មាន Asia Times ដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរ ហើយចុះផ្សាយដោយវិទ្យុមណ្ឌលព័ត៌មានស្រ្តី WMC គឺជាការរួមចំណែកជួយលើកទឹកចិត្តយ៉ាងសម្បើម ដល់​លោក ហ៊ុន សែន និងកូនប្រុសច្បង​របស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងរឿង «ការផ្ទេរអំណាចតពូជពង្សវង្សត្រកូល» ដូចរបបរាជានិយមផ្តាច់ការ​ ពីអតីតកាល និង របប​កុម្មុនីស្តផ្តាច់ការ នៅកូរ៉េខាងជើង ជាដើម។

ASIA TIMES៖ ផែនការរបស់លោក ហ៊ុន សែន គឺផ្ទេរអំណាចឱ្យកូនប្រុសលោក ចាប់ពីឆ្នាំនេះទៅ

(ពី wmc.org.kh /ថ្ងៃទី ៣ មករា ២០២០ ដោយ អុិត សេរីវឌ្ឍនៈ /ប្រែសម្រួល៖ ពៅ និកា)

សារព័ត៌មានអន្ដរជាតិ មានមូលដ្ឋាននៅហុងកុង Asia Times ចុះផ្សាយ​នៅ​ចុង​ឆ្នាំ ២០១៩ យ៉ាងលម្អិត អំពីស្ថានការណ៍​នៅកម្ពុជា។ ការចុះផ្សាយនេះ គឺរៀបរាប់​ជាពិសេសអំពីបញ្ហា​នៃព្រឹត្តិការណ៍​នយោបាយ​កម្ពុជា ផ្សាភ្ជាប់ជាមួយនឹងអំណាចនាយករដ្ឋមន្រ្ដី។ និយាយ​មកដល់​ត្រង់ចំណុចនេះ សារព័ត៌មាននេះ បានវិភាគនូវ​តម្រុយប្រទាញ​យក​សេណារីយ៉ូ ផ្ទេរអំណាចបុគ្គលដឹកនាំរដ្ឋភិបាល។ ក្នុងកណ្ដាប់ដៃសព្វថ្ងៃ របស់លោកនាយករដ្ឋមន្រ្ដី {ហ៊ុន សែន} គឺសារព័ត៌មាននេះថា ជៀសមិនផុតទេ គឺអំណាចទាំងនោះ បានទៅកាន់ដៃកូនប្រុសច្បងរបស់លោក {គឺលោក ហ៊ុន ម៉ាណែត} ដែលលោក បានត្រួសត្រាយកិត្យានុភាព​ឱ្យ។ ក៏ប៉ុន្ដែជាបឋមនៃអត្ថបទនេះ លើកឡើងថា មេដឹកនាំកម្ពុជា រំពឹងថានឹងពុះពារឧបសគ្គការគំរាមកំហែង របស់ក្រុមប្រឆាំង ដោយស្ដារទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ជាមួយនឹងការផ្លាស់ប្ដូរដ៏ភ្ញាក់ផ្អើលមួយ នៅឆ្នាំ ២០២០។

បន្ទាប់មកអ្នកអត្ថាធិប្បាយនយោបាយរបស់ Asia times លោក David Hutt ថាពាក់ព័ន្ធនឹងសវនាការ ដែលនឹងមកដល់ឆាប់ៗ ក្នុងខែ មករា ថ្ងៃទី ១៥ ខាងមុខនេះ របស់អតីតប្រធាន {លោក កឹម សុខា} អតីតគណបក្សសង្គ្រោះជាតិ។

ថ្វីបើគេហទំព័រនេះថា ស្ថានការណ៍នៅកម្ពុជា វិវត្ត{លឿន}ណាស់ ហើយពិបាកព្យាករណ៍ ក៏សារព័ត៌មាននេះ ហ៊ានបកស្បែកកម្ពុជាបន្ដិចម្ដងៗ ដោយអះអាងថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គេអាចរកឃើញគន្លឹះ សម្រាប់មើលឃើញ ពីអនាគត​នយោបាយ​កម្ពុជា​ហើយ។

ពោលគឺនៅថ្ងៃទី ១៥ មករា ប្រមុខបក្សប្រឆាំង លោក កឹម សុខា ទីបំផុតអាច​ឡើង​សវនាការ​បានហើយ បន្ទាប់ពីលោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពេលរំលងអាធ្រាត្រ នៅថ្ងៃទី ៣ កញ្ញា ២០១៧ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភីបាល។

អ្នកសង្កេតការណ៍ និងអ្នកវិភាគជាច្រើន រំពឹងថានឹងមានលោក កឹម សុខា នឹងត្រូវកាត់ទោស ពីបទប្រឆាំង នឹងរដ្ឋឃុបឃិតនឹងបរទេស ហើយបន្ទាប់មក លោកត្រូវបាន​ប្រគល់ទៅកាន់ដៃលោក {ហ៊ុន សែន} នាយករដ្ឋមន្រ្ដី ឱ្យមានការស្នើឡើងលើកលែងទោស ដល់ព្រះមហាក្សត្រ និងភ្ជាប់លក្ខខណ្ឌមួយទៀត គឺមិនអាចប្រឡូកចូល​នយោបាយ​វិញឡើយ។

លទ្ធផលក្នុង ឆ្នាំ ២០១៨ គឺបន្ដបន្ទាប់រដ្ឋាភិបាល មិនខ្វល់ខ្វាយពីមតិរិះគន់​សាធារណៈ​នោះ​ទេ ក្រោយពីរំលាយ គណបក្សសង្គ្រោះជាតិ ប្រមូលយកអាសនៈក្រុមប្រឹក្សាឃុំ ក្រោយលែងឱ្យពួកគេធ្វើនយោបាយ។ ប្រការអស់នេះ បានធ្វើឱ្យកម្ពុជា ត្រូវជួបបញ្ហានឹងភាគីកិច្ចសន្យាជំនួញដ៏ធំ របស់ប្រទេសនោះ គឺសហភាពអឺរ៉ុប ព្រោះដើមខែកុម្ភៈឆ្នាំនេះ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលផ្ដល់ឱ្យកម្ពុជា តាំងពីឆ្នាំ ២០០២ អាំចត្រូវបានពិចារណាដកទៅវិញ។ សហភាពអឺរ៉ុប បានកត់សម្គាល់កម្ពុជាមួយរយៈក្រោយនេះ ជាពិសេស​អំពី​កំណត់ត្រា​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិការងារ និងសិទ្ធិបញ្ចេញមតិផងដែរ។

លោក Josep Borrell រដ្ឋមន្រ្ដីក្រសួងការបរទេសសហភាពអឺរ៉ុប ដែលកើត​ដោយ​ព្រឹត្តន័យ​បាន​ប្រាប់មកកាន់ភាគីកម្ពុជា កាលពីថ្ងៃទី ១៥ ធ្នូ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដោយ​ថា កិច្ចខំប្រឹងប្រែងជាច្រើនគឺ អឹរ៉ុបត្រូវការជាចាំបាច់ក្នុងការពិចារណារក្សា EBA។ ប៉ុន្ដែលោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និយាយថា បើគេចង់កាត់ក៏កាត់ទៅ។

ក្នុងវោហារសាស្រ្ដបែបនេះ ធ្វើឱ្យព័ត៌មាននានាចុះថា លោកនាយករដ្ឋមន្រ្ដី មិនមានគំនិតស្ដារអ្វី ដែលសហភាពអឺរ៉ុប មើលឃើញថា មិនត្រឹមត្រូវនោះទេ។ ក្នុងពេលថ្មីៗនេះ ក៏គេពិបាកគិតគូរពីផលវិបាកនៃ ការដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរ គ្រាន់តែគេអាចដឹងថា ការនាំចេញរបស់កម្ពុជា នឹងថយចុះ ជាពិសេសគឺឧស្សាហកម្មវាយនភណ្ឌកម្ពុជា។

តែទោះបីជា សហភាពអឺរ៉ុប ដកកម្ពុជាចេញពីគម្រោងពាណិជ្ជកម្មនេះក៏ដោយ ក៏​​ការអនុគ្រោះ​មានដល់​ជិតដាច់ ឆ្នាំ ២០២០ ដែរ ដូច្នេះផលប៉ះពាល់ វាមិនប៉ះភ្លាមៗនោះទេ គឺរដ្ឋាភិបាល បានសន្យាថា នឹង​ជួយរកការគាំទ្រលើ តម្លៃពាំណិជ្ជកម្ម ឱ្យកាន់តែខ្ពស់ ចេញពីភាពមិនឯករាជ្យ នៃការនាំចេញ។

បើក្រឡេក​មើលគោនយោបាយការបរទេស ចំពោះការគាំទ្រប្រជាធិបតេយ្យ នៅ​​​កម្ពុជា គឺខុសពី​សហភាពអឺរ៉ុប បន្ទាប់ពីការឈានជើងមកជាន់ដីកម្ពុជា របស់លោកឯកអគ្គរដ្ឋទូត {សហរដ្ឋអាមេរិក} លោក Patrick Murphy នៅខែ សីហា។ រដ្ឋាភិបាលវ៉ាស៊ីនតោន គឺទប់មាត់ទប់កច្រើន តែងលេចឡើងនូវយន្ដការផ្សេងៗច្រើន ព្រោះសារលិខិតណា ក៏អាមេរិកមានចំពោះកម្ពុជា ហាក់ទាញកម្ពុជា ចេញពីក្រញ៉ាំរប់សចិន គឺដូចជាបណ្ដាសាររបស់ ក្រុមមេដឹកនាំនយោបាយនិរទេសខ្លួន របស់កម្ពុជា បញ្ចុះបញ្ចូលអាមេរិក ឱ្យដាក់សម្ពាធលើរដ្ឋាភិបាលបក្សប្រជាជនកម្ពុជា។ ក្រោយពីលោក សម រង្ស៊ី បរាជ័យក្នុងការវិលមកប្រទេសវិញ ក្រោយពីលោកនាយករដ្ឋមន្រ្ដី បញ្ជាឱ្យបិទគ្រប់ផ្លូវចូល មិនថាអាកាស គោក ឬទឹកទេ។

តែគេអាចប៉ាន់ប្រម៉ាណថា ចុងក្រោយនេះ ការនាំលោក កឹម សុខា ឡើងសវនាការ ហើយសាលក្រមរបស់លោក គឺនឹងបង្ហាញពីភាពប្រាកដប្រជា នៃការឃុំខ្លួនលោក ២ ឆ្នាំ ហើយជាងនេះ ក៏បានត្រដាងនូវផែនការរបស់ លោកនាយករដ្ឋមន្រ្ដីផងដែរ។

បែបណាក៏ដោយអ្នកគាំទ្រ មានសង្ឃឹមតិចណាស់ដែលថា គណបក្សសង្គ្រោះជាតិ អនុញ្ញាត​ឱ្យ​កែទម្រង់ឡើងវិញ។ សម្រាប់លោក សម រង្ស៊ី ឬក៏លោក មកវិញយ៉ាំងណានោះ ដរាបណាពួកគេមិនប្រកាស ពីមហិច្ឆតានយោបាយរបស់ពួកគេ។

បុរសខ្លាំងនៅកម្ពុជា {លោក ហ៊ុន សែន} ដោយមានភាពរឹងមាំ នៅក្នុងប្រទេស និង​ក្រៅប្រទេស ហើយក៏ជាមេដឹកនាំ ដែលកាន់អំណាចយូរជាងគេបំផុតលើពិភពលោក ត្រូវ​បានគេមើលឃើញថា នឹងផ្តល់​ការយកចិត្ត​ទុកដាក់ថ្មី ដល់​ការរៀបចំ ប្រគល់​អំណាច​របស់លោក ដល់កូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត។

លោកមានផែនការជម្រុញលោក ហ៊ុន ម៉ាណែត ជាលំដាប់គឺកាលពីឆ្នាំ ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លំដាប់ ដឹកនាំថ្នាក់ជាតិ ហើយត្រូវបានរាយការណ៍ថា ដឹកនាំបានល្អ។

កូនប្រុសច្បងរូបនោះ ក៏ត្រូវបានតំឡើងឋានៈជា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់​គណបក្សប្រជាជនកម្ពុជា ដែលជាស្ថាប័ន ធ្វើការសំរេចចិត្តរបស់ វរជននយោបាយកំពូលរបស់​បក្សកាន់អំណាច។

ថ្វីត្បិតតែជាមន្រ្តីយោធាជាន់ខ្ពស់ទី ២ មិនមែនទី១ និងជាមន្ត្រីជាន់ខ្ពស់​បំផុត​ក៏ដោយ សាលា​យោធាអាមេរិក WEST POINT បានអប់រំ លោក ហ៊ុន ម៉ាណែត តំណាងឲ្យប្រទេស​កម្ពុជា ក្នុងដំណើរ​ទស្សនកិច្ច​យោធាផ្លូវការ​​ភាគច្រើន នៅបរទេស។

កន្លងមកជាសរុប លោកបានធ្វើដំណើរទៅកាន់ប្រទេសជាង ១២ ក្នុងឆ្នាំ ២០១៩ ដើម្បី​ជួប​ជាមួយមេដឹកនាំយោធាដទៃទៀត គឺក្នុងពេលនោះ លោក ត្រូបានផ្តល់ឱកាស​ភ្ជាប់ទំនាក់ទំនង​​ ជាមួយមេដឹកនាំក្នុងតំបន់រួម នឹងទំនាក់ទំនងផ្ទាល់ខ្លួន ដែលនឹងបម្រើប្រយោជន៍ លោក បានល្អ ប្រសិនបើទីបំផុតមួយ លោក នឹងក្លាយជា​មេដឹកនាំជាតិ។

ទោះយ៉ាងណានៅក្នុងប្រទេស គឺមិនប្រាកដថា លោក ហ៊ុន ម៉ាណែត ទទួល​បាន​ជំនឿ​ទុកចិត្តទាំងស្រុង ពីសំណាក់គណបក្សប្រជាជនកម្ពុជា និង ជាសាធារណៈនោះទេ ក្នុងការ បង្ហាញភាពលេចធ្លោគ្រប់គ្រាន់ ដើម្បីធានាបាននូវ​​ការបន្តស្នងតំណែង​ឪពុក។

ប៉ុន្តែឆ្នាំ ២០២០ អាចជាឆ្នាំដែលមានការផ្លាស់ប្តូរ។ គេអាចរក ឧទាហរណ៍ក្នុងរយៈពេលជាង ៣ ថ្ងៃក្នុងខែ ធ្នូ នេះតែម្ដង ដែលរួមមានការទៅសម្ពោធរោងចក្រ ប្រគល់វិញ្ញាបនប័ត្រ នៅឯពិធីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ និង ការបើកព្រឹត្តិការណ៍កាកបាទក្រហមកម្ពុជា ក៏ដូចជាការជួបសំណេះសំណាលនឹង និស្សិតកម្ពុជា នៅអូស្ត្រាលី និងនូវែលសេឡង់។

និយាយទៅលោក ហ៊ុន សែន បានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍បែបនេះ អស់​ជា​ច្រើន​ទសវត្ស​មកហើយ ហើយអ្នកខ្លះ រំពឹងថា លោក ហ៊ុន ម៉ាណែត នឹងបំពេញតួនាទីនោះ ជាបណ្តើរ ៗ។ ជាការពិតអ្នកខ្លះ ប៉ាន់ស្មានថាគាត់ប្រហែលជាចាប់ផ្តើមបំពេញភារកិច្ចជាផ្លូវការ​របស់ឪពុកគាត់ នៅឆ្នាំក្រោយទៀតផង។

មួយវិញទៀត បើក្រឡេកទៅមើទំព័រហ្វេសប៊ុករបស់គាត់ ដែលជា​តម្រូវ​ការ​ចាំបាច់ សម្រា់ប​ប្រជាប្រិយភាព​មេដឹកនាំកម្ពុជា គឺលោក មានអ្នកចូលចិត្តដល់ទៅ ជាង ៦៧១.០០០ នាក់ ផងដែរ។ បើធៀបនឹងឪពុករបស់គេ គឺជាចំណែកតូចល្អិត​ក៏ពិតមែនតែបើធៀបនឹងមន្រ្ដីគ្រាក់ៗមួយចំនួន នៃបក្សកាន់អំណាច គឺច្រើនឆ្ងាយ។

ជាឧទាហរណ៍លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីគណបក្សប្រជាជន ដែលមាន​អំណាចជាងគេ បន្ទាប់ពីលោក ហ៊ុន សែន មានអ្នកតាមដានត្រឹមតែ ១៩០.៤៤៥ នាក់ នៅលើទំព័ររបស់គាត់។

ការឈ្នះលើឥស្សរជន​ គណបក្សប្រជាជនកម្ពុជា ប្រាកដជាពិបាកជាងការប្រមូលផ្តុំមិត្តភក្តិ​តាម​ហ្វេសប៊ុក។

ប្រសិនបើមានការផ្ទេរអំណាចមែន គឺទំនងកើតឡើងនៅឆ្នាំ ២០២១ ឬឆ្នាំ ២០២២។ តែលោក ហ៊ុន សែន ចាំបាច់ត្រូវបន្សាប ឬសហការណ៍ជាមួយគូប្រជែង ដែលមានសក្តានុពល និង​កម្ទេចចោល តាមរយៈការបោសសំអាតការរុះរើ ឬការសន្យានានា នឹងអ្នកដទៃ ដើម្បីជំរុញកូនចៅអ្នកនយោបាយរបស់ គណបក្សប្រជាជន លេចធ្លោគាំទ្រកូនលោក ផងដែរ។

អ្នកវិភាគខ្លះជឿជាក់ថា លោក ហ៊ុន​ សែន ទំនងប្រគល់អំណាច ដល់កូនប្រុស​របស់​គាត់ មុន​ពេលប្រទេស ឈានដល់វដ្តនៃការបោះឆ្នោតថ្មី ដែលរៀបចំឡើងនៅឆ្នាំ ២០២២ និងការបោះឆ្នោតទូទៅ នៅឆ្នាំ ២០២៣។

ប្រសិនបើនេះជាផែនការរបស់លោក ហ៊ុន សែន ពេលនោះលោក ហ៊ុន ម៉ាណែត នឹងទទួលបានអាសនៈសភា នៅពេលខ្លះ ក្នុងឆ្នាំ ២០២០ ដែលជាជំហានចាំបាច់ ដើម្បី ក្លាយជានាយករដ្ឋមន្រ្តី។

មែនទែនទៅ ការប្តូរម្ចាស់កៅអីនាយករដ្ឋមន្រ្ដី គឺជារឿងធម្មតា ហើយមិនតម្រូវឱ្យមានការបោះឆ្នោតជាផ្លូវការទេ ប្រសិនបើគណបក្សប្រជាជនកម្ពុជា មានភាពល្អប្រសើរ មើលលើទឹកចិត្តកូនប្រុសច្បង {របស់} លោកនាយករដ្ឋមន្រ្ដីបច្ចុប្បន្ននៅកម្ពុជា៕