ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើសេចក្តីបញ្ជាក់អំពីដំណើររឿងខ្លះៗ ដែលចុះហត្ថលេខាដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សានេះ បង្ហាញថា ភាគីវៀតណាម មិនញញើតញញើម ក្នុងការរំលោភឈ្លានពានចូលក្នុងដែនអធិបតេយ្យភាព នៃប្រទេសកម្ពុជា ដូចជាករណីនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីខែមីនា ឆ្នាំ២០២០ និងនៅស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី២៦ ខែមេសានេះជាដើម ដោយសំអាងលើឯកសារ កិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ដែលភាគីរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើជាមួយវៀតណាមជាហូរហែរ តាំងពីឆ្នាំ១៩៧៩ រហូតមកទល់សព្វថ្ងៃ។ សូមទាញយក (Download) ឬអានអត្ថបទខាងក្រោម។ (បញ្ចូលអត្ថបទដោយ នគរ)
សេចក្តីបញ្ជាក់
ជុំវិញការបោះតង់នៃយោធាវៀតណាម រំលោភចូលទឹកដីខ្មែរ ស្រុកកោះធំ ខេត្តកណ្តាល
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមស្វាគមន៍ចំពោះចំណុចខ្លះ ដែលលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការចម្រុះព្រដែនកម្ពុជា មានសេចក្តីក្លាហានលើកឡើងថា វៀតណាម រំលោភសេចក្តីថ្លែងការណ៍រួមស្តីពី «តំបន់ស ឬតំបន់មានជម្លោះ» ដែលបានធ្វើរួមគ្នាកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៩៥។ ជាមួយគ្នានេះ យើងខ្ញុំក៏សូមកោតសរសើរ ចំពោះចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ច ខេត្តកណ្តាល ចុះរុះរើការបោះតង់ទាំង ៩ កន្លែងរបស់យោធាវៀតណាម ដែលរំលោភចូលក្នុងទឹកដីខ្មែរ នៅតំបន់ព្រំដែន ស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
តាមការពិតទៅ សេចក្តីថ្លែងការណ៍រួម ឆ្នាំ១៩៩៥ នោះ បានធ្វើឡើងចាញ់ប្រៀបភាគីវៀតណាមរួចហើយថា ជាការដាក់ទឹកដីកម្ពុជាខ្លួនឯង ជា«តំបន់ស» ដោយហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យចូលទៅធ្វើស្រែចម្ការរបស់ខ្លួន ដោយទុកលទ្ធភាពឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ចប់ជម្លោះជាមុនសិន។
ការដោះស្រាយជម្លោះព្រំដែននេះ ធ្វើតាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ បានបញ្ចប់ទៅដោយការបោះបង្គោលព្រំដែនថ្មីៗចំនួន ៣១៥ បង្គោល ឬស្មើ ៨៤% ធ្វើឲ្យពលរដ្ឋខ្មែរ បាត់បង់ដីស្រែចំការរបស់ខ្លួន ទៅខាងវៀតណាម។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរក្សាសិទ្ធិជំទាស់ជាដាច់ខាត ចំពោះកលើកឡើងរបស់លោក វ៉ា គឹមហុង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ មេសាថា «តំបន់នោះ យើងដាក់ក្នុងតំបន់ ដែលយើងស្នើឱ្យភាគីបារាំង គេមកជួយនៅថ្ងៃក្រោយ ថ្ងៃណាគេមកជួយចម្លងផែនទីបោន [Bonne] ពីខ្នាត ១/១០០ពាន់ ទៅជាផែនទីយូធីអឹម [UTM] ខ្នាត ១/៥០ពាន់»។
ក្រុមការងារយើង ធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារួចហើយថា ក្នុងស្ថានភាពប្រទេសកម្ពុជា នៅតែគ្មានឯកភាពជាតិដូចសព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា មិនត្រូវធ្វើការបោះបង្គោលព្រំដែន និងមិនត្រូវមានការចម្លង ឬបម្លែងខ្នាតផែនទីអ្វីទាំងអស់ ដើម្បីបំពេញបំណងតាមការចង់បានពីភាគីវៀតណាមឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវតែពិចារណាឡើងវិញជាថ្មី ជំរុញការដាក់«មោក្ខភាព» នូវសន្ធិសញ្ញាមិនស្មើភាពគ្នា រវាងកម្ពុជា និងវៀតណាម ពោលគឺសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ ដែលបានបំពេញខ្លឹមសារបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ និងមាត្រា៥៥ ព្រមទាំងត្រូវលុបចោល នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលធ្វើឡើងនៅមុនទសវត្សរ៍ទី៩០។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បន្តជំរុញដល់រដ្ឋាភិបាលកម្ពុជា ត្រូវលើកបញ្ហាជម្លោះព្រំដែននេះ ទៅកាន់សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងករណីមួយចំនួនទៀត ដូចជាចង្កោមកោះត្រល់ ជាដើម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅពេលណាពិភពលោក ផុតគ្រោះពីវិបត្តិសុខភាពនៃជំងឺកូវីដ១៩។
គ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០
ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ឯកសារ៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូមទាញយក «ច្បាប់ដើម» Download ឬទាញយក «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
– ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជនជាតិវៀតណាម រាប់លាននាក់ រស់នៅកម្ពុជា (Download)
– លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)
.
អត្ថបទល្អ។