Captureដដរ

(អត្ថបទ CWCI Cambodia / 02nd/11/2017)

លោក ប៉ាង សុខឿន អតីត​មេដឹកនាំ ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សព្វថ្ងៃ​រស់នៅ​ប្រទេស​ស៊ុយអែត (Sweden) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​លក្ខខណ្ឌគ្នា រវាង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​ខ្លាំងៗ បន្ទាប់​ពី​លោក ម៉ែន ណាត បញ្ចេញ​ព័ត៌មាន​ថា «ហ៊ុន ម៉ាណែត ផ្ញើ​លុយ​នៅ​ធនាគារ​​បារាំង BNP ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក ហើយ ហ៊ុន ម៉ាណែត ​បាន​ដេញ​ថ្លៃ​អាគារ​គណបក្ស Le Parti socialiste ក្នុង​ក្រុងប៉ារីស នូវ​ទឹកប្រាក់ ៥៨,៥​លាន​អឺរ៉ូ»។ 

លោក ហ៊ុន ម៉ាណែត បបួល​ភ្នាល់​គ្នា​ជាមួយ​លោក ម៉ែន ណាត ដោយ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន ជា​ការ​ទាមទារ​ឯកសារ​ភស្តុតាង ពីលោក ម៉ែន ណាត។ លោក ម៉ែន ណាត សម្រេច​ទទួល​យក​ការភ្នាល់​នោះ តាម​សំណើ​របស់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែលោក ម៉ែន ណាត ដាក់ ៣ លក្ខខណ្ឌតបទៅលោក ហ៊ុន ម៉ាណែត វិញ ដោយ​ឲ្យ ហ៊ុន ម៉ាណែត និង​​ឪពុករបស់​គាត់ ដក​បង្គោល​ព្រំដែនខ្មែរ​-​យួន ដែល​​បោះ​​ចូល​ក្នុង​ទឹកដីខ្មែរ និង​ឲ្យ​ទាមទារ​ កោះត្រល់ ពី​យួន មក​ឲ្យ​ខ្មែរ​វិញ។

ខាងក្រោមនេះ ជា​អត្ថបទ​របស់​លោក ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ)៖

ហ៊ុន ម៉ាណែត Vs ម៉ែន ណាត​៖ មើល​លក្ខខណ្ឌ​ភ្នាល់​ស្គាល់​មនុស្ស​!
តាមរយៈ​នៃទំនាស់​បុគ្គល​ទាំង​ពីរ បាន​ឈាន​ទៅ​រក​ការ​ដាក់​លក្ខខណ្ឌ​ភ្នាល់​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​ថា ខ្លួន​ជា​មនុស្ស​ស្អាតស្អំ និង ទៀងត្រង់ ក្នុង​ការ​យក​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក។ តាមរយៈ​លក្ខខណ្ឌ​​នៃ ការ​ភ្នាល់​របស់​ពួក​គេ​ទាំង​ពីរ យើង​ក៏​អាច​វាយ​តំលៃ​នៃ​ប្រភេទ​មនុស្ស​ទាំង​ពីរ​នេះ បាន​យ៉ាង​ងាយ​ផង​ដែរ​ថា៖

ក. ហ៊ុន ម៉ាណែត គឺ​ជា​មនុស្ស​សំដៅ​ប្រយោជន៍​បុគ្គល​ជា​ធំ មាន​បំណង​យក​រួច​ខ្លួន​ពី​ផ្លូវ​ច្បាប់ តែ​មិន​យក​ប្រយោជន៍​ជាតិ​ជាធំ, មិន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​មិន​ជំរុញ​ការ​អនុវត្ត​ច្បាប់​ជា​មូលដ្ឋាន​ សម្រាប់​ប្រយោជន៍​ជាតិ​ឡើយ។ សូម​មើល​លក្ខន្ត​របស់ ហ៊ុន ម៉ាណែត ដូច​ខាង​ក្រោម៖

១. ប្រគល់​លុយ​ទាំង​អស់ ដែល​លោក (ម៉ែន ណាត) ចោទ​ខ្ញុំ​ថា​មាន​នោះ អោយ​ទៅ​លោក។
២. ខ្ញុំ​នឹង​ធ្វើ​កិច្ច​សន្យា​ជា​សាធារណៈ​ថា ខ្ញុំ​នឹង​ឈប់​ប្រឡូក​ក្នុង​នយោបាយ​អស់​មួយ​ជីវិត។

ដោយឡែកខាងលោក ម៉ែន ណាត វិញ៖

ខ. ម៉ែន ណាត ជាមនុស្ស​សំដៅ​ទៅ​ប្រយោជន៍​ជាតិ ជា​សំខាន់ ដោយ​គ្រប់​លក្ខខណ្ឌ​របស់​លោក  សុទ្ធ​តែ​ផ្តោត​លើ​ប្រយោជន៍​ជាតិ​ទាំង​អស់ អត់​មាន​ទាក់​ទង​ប្រយោជន៍​បុគ្គល​ សូម្បី​តែ​ប៉ុន​ក្រចក។ សូម​មើល​លក្ខខណ្ឌ​របស់​លោក ម៉ែន ណាត វិញ​ម្តង ដូច​ខាង​ក្រោម៖

១). ត្រូវ​យក​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ទាំង ១២៤ (ស្រប​តាម​អនុសញ្ញា​បារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ​១៨៧៣) ដែល​ជា​បង្គោល​បន្សល់​ទុក​ពី​សម័យ​បារាំង មក​ដាក់​ត្រង់​កន្លែង​ដើម​វិញ​ទាំង​អស់ ដូច​ដែល​សម្តេច​តា នរោត្តម សីហនុ បាន​ស្នើ​ទៅ​{សហ​នាយក​រដ្ឋមន្ត្រី} ​លោក ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ {នរោត្តម រណឫទ្ធិ} កាល​ពី​ឆ្នាំ​១៩៩៣​-​១៩៩៤។
២). ត្រូវ​ដក​ចោល​បង្គល​ព្រំដែន​ថ្មី ទាំង​អស់ បោះ​ចោល ពីព្រោះ​វា​បោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ តាម​សន្ធិ​សញ្ញា​ព្រំដែន​បន្ថែម ឆ្នាំ​២០០៥ រួមទាំង​ត្រូវ​ដក​បង្គោល​ព្រំដែន នៅ​ក្នុង​ស្រុក​ភូមិ​កំណើត​របស់​លោក​តា ហេង សំរិន នៅ​ត្បូងឃ្មុំ​ផង។
៣). ត្រូវ​ចាប់​ផ្តើម​ប្តឹង​ប្តល់ ទៅ​តុលាការ​អន្តរជាតិ ទាមទារ​យក កោះត្រល់ និង កោះក្រចកសេះ មក​ឲ្យ​ខ្មែរ​វិញ។ រឿង​នេះគឺ ឪពុក​របស់ ម៉ាណែត ជា​អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង​​ស្តីពី ដែនទឹក​ប្រវត្តិសាស្ត្រ ជាមួយ​វៀតណាម ខែ​កក្កដា ឆ្នាំ​១៩៨២។

ដូច្នេះ ជន​រួមឈាម​ខ្មែរ អាច​គិត​ពិចារណា​បាន​ហើយ បើ ហ៊ុន ម៉ាណែត ពិត​ជា​ស្រឡាញ់​ជាតិ គិត​ប្រយោជន៍​ជាតិ និង​ ខ្លួន​ពិត​ជា​អត់​មាន​លុយ​មែន ខ្មែរ សុវណ្ណភូមិ (ប៉ាង សុខឿន) គិត​ថា លក្ខខណ្ឌ​របស់​លោក ម៉ែន ណាត អត់​មាន​អ្វី​គួរ​ឲ្យ​ខ្លាច នឹង​ត្រូវ​ទទួល​យក​មក ដើម្បី​យក​ឈ្នះ​ចាញ់​ឡើយ ព្រោះ​វា​បាន​ប្រយោជន៍ សម្រាប់​ជាតិ​ទាំង​អស់៕