អត្ថបទ៖ ចលនានិស្សិត SMD

ចលនានិស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ (Student Movement for Democracy – SMD) បាន​​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា នៃលោក ហ៊ុន សែន ត្រូវ​ដក​ខ្លួន​​ចេញ​​ពី​​គម្រោង​«តំបន់​​ត្រីកោណ​​អភិវឌ្ឍន៍ (Cambodia, Laos, Vietnam – CLV» នៅ​​តំបន់​​កន្ទុយ​នាគ ជា​ការ​ទប់​ស្កាត់​​ការ​ហូរ​ចូល​ជនជាតិ​វៀតណាម មក​កម្ពុជា និង​បញ្ចៀស​មហិច្ឆតា​ឈ្លាន​ពាន​ពី​ប្រទេស​វៀតណាម បន្ថែម​ទៀត លើ​ដែន​អធិប​តេយ្យ និង​បូរណភាព​​ទឹកដី​​របស់​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍ (សូម​ទាញ​យក / Download)​ ចុះ​ហត្ថលេខា​ដោយ​លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​​២០២០។ សូមអាន​ខ្លឹមសារ​លំអិត ដូច​ខាង​ក្រោម៖

សេចក្តីថ្លែងការណ៍
«រដ្ឋាភិបាលកម្ពុជា​ត្រូវ​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ទ្បាវ វៀតណាម
»

ចលនានិស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ដក​ខ្លួន​ចេញ​ពី​គម្រោង «តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ទ្បាវ វៀតណាម» ដើម្បី​ធានា​ការពារ​​អធិប​តេយ្យភាព​ បូរណភាព​ទឹកដី​ខ្មែរ និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។ គម្រោង «តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ទ្បាវ វៀតណាម» ដែល​ព្រមព្រៀង​គ្នា​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ ប្រទេស​ទាំង​បី នៅ​ក្នុង​កិច្ចប្រជុំ​កំពូល លើក​ទី​១១ កាល​ពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ ដូច​ការ​ផ្សាយ​នៃ​ទី​ភ្នាក់​ងារ​ព័ត៌មាន វីអិនអេ (VNA) វៀតណាម ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​លាក់​បាំង​ប្រជា​ពលរដ្ឋ និង​បណ្ដាញ​ព័ត៌មាន​ខ្មែរ​នោះ នឹង​នាំ​ទុក្ខ​បំផ្លាញ​ជាតិ​ខ្មែរ​ដ៏​ជ្រាល​ជ្រៅ។

គំម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ទ្បាវ វៀតណាម» នឹង​នាំ​គ្រោះ​អាសន្ន​ធំ​ណាស់ ដល់​អនាគត​នៃ​ទឹក​ដី​កម្ពុជា​ចំនួន​បួន​(៤)​ ខេត្ត​ភាគ​ឦសាន (រតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង) នៅ​ពេល​ដែល​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍន៍​នេះ បើក​ទូលាយ​ឲ្យ​ជនជាតិ​ឡាវ និង​វៀតណាម ចេញ​ចូល​សេរី​ក្នុង​ខេត្ត​ខ្មែរ​ទាំង​បួន រហូត​ដល់​អាច​កាន់​កាប់​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​ខ្មែរ​ទាំង​នេះ ក្នុង​ឈ្មោះ​ចូល​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​អភិវឌ្ឍន៍។ វៀតណាម នឹង​​គ្រប់​គ្រង​ខេត្ត​ខ្មែរ​ទាំង​បួន​យ៉ាង​ណែន​ តាម​រយៈ​នយោបាយ​ប្រជា​សាស្ត្រ​ជនជាតិ​វៀតណាម ដែល​នឹង​ប្រើ​សិទ្ធិ​ចូល​ធ្វើការ និង​សិទ្ធិ​បង្កើត​ជំនួញ​ក្នុង​តំបន់​ខេត្ត​ខ្មែរ ពី​ព្រោះ​ក្នុង​ផែនការ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ខេត្ត​ខ្មែរ​បួន​(៤) ដ៏​ធំ​ល្វឹង​ល្វើយ មាន​ពលរដ្ឋ​ខ្មែរ​សរុប​ប្រមាណ​តែ ៥០ ម៉ឺន​នាក់​ប៉ុណ្ណោះ ស្រប​ពេល​ខេត្ត​ឡាវ​បួន​(៤) មាន​ប្រជាជន ៧០ ម៉ឺន​នាក់ ខណៈ​ខេត្ត​វៀតណាម​ប្រាំ​(៥) មាន​ប្រជាជន រហូត​ដល់ ប្រាំ​ពីរ​(៧)លាន​នាក់​ឯ​ណោះ។ 

ឧបមាថា បើ​ប្រទេស​វៀតណាម គ្រាន់​តែ​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ត្រឹម​តែ​មួយ​(១)​លាន​នាក់ ចូល​ធ្វើការ និង​រកស៊ី ក្នុង​ខេត្ត​ខ្មែរ រតនគីរី មណ្ឌលគីរី ក្រចេះ និង​ស្ទឹងត្រែង ដែល​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ត្រឹម​តែ ៥០ ម៉ឺន​នាក់ ក៏​ជនជាតិ​វៀតណាម ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ពាក់​កណ្ដាល​ទៅ​ហើយ ដូច្នេះ​ពេល​នោះ វៀតណាម ចង់​ធ្វើ​អ្វី​លើ​ទឹកដី​ខ្មែរ ក៏​ងាយ​បំផុត។ ហើយ​ចុះ បើ​ជនជាតិ​វៀតណាម​ ដល់​ពីរ​(២)​លាន​នាក់ ឬ​បី​(៣)​លាន​នាក់ ចូល​ក្នុង​ខេត្ត​ខ្មែរ​ទាំង​បួន​(៤)​នេះ​វិញ តើ​ទៅ​ជា​ការ​បង្កើត គ្រោះ​ថ្នាក់​ប៉ុន​ណា​ដល់​ជាតិ​កម្ពុជា ពេល​វៀតណាម​នៅ​តែ​ចិញ្ចឹម​មហិច្ឆតា ឈ្លាន​ពាន​កាន់​កាប់​កម្ពុជា​ជាប់​មិន​ដាច់ ?   

នៅចំពោះមុខ​ស្ថានភាព​ដ៏គួរ​ឲ្យ​បារម្ភ​នេះ ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ទាម​ទារ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដក​ខ្លួន​ចេញ​ពី​គម្រោង «តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ទ្បាវ វៀតណាម» ដើម្បី ៖
១. បញ្ចៀស​គ្រោះ​នៃ​ការ​បង្ហូរ​ចូល នៃ​ជនជាតិ​វៀតណាម​ដ៏​ច្រើន​លើស​លប់​បន្ថែម​ទៀត មក​រស់នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ក្រោម​លេស​អនុវត្តន៍​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។​​​​​​
២. បញ្ចៀស​គ្រោះ​នៃ​ការ​បាត់បង់​បូរណភាព​ទឹកដី​ខ្មែរ​បន្ថែម​ទៀត ពី​នយោបាយ​ឈ្លាន​ពាន​របស់​វៀតណាម ក្រោម​លេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រួម។
៣. បញ្ចៀស​គ្រោះ​នៃ​ការ​បំបែក​ខេត្ត​ខ្មែរ​តូចៗ​បន្ថែម​ទៀត ចេញ​ពី​ខេត្ត​ខ្មែរ​តំបន់​ភាគ​ឦសាន​ទាំង​បួន ក្រោម​លេស​បង្កើត​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ងាយ​គ្រប់​គ្រង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ប៉ុន្តែ​អាច​វិវត្ត​ទៅ​ជា​ការ​គប់គិត​គ្នា ផ្ដល់​ឱកាស​ឲ្យ​ជនជាតិ​កំណើត​វៀតណាម​ ដែល​ចេះ​ភាសា​ខ្មែរ ទៅ​ត្រួតត្រា​រដ្ឋបាល​ខ្មែរ ដែល​អាច​នឹង​ពុះច្រៀក បង្កើត​ជា​តំបន់​តូចៗ​ថ្មីៗ​នោះ។
៤. ​ បញ្ចៀស​គ្រោះ​នៃ​ការ​បង្ក​អសន្តិសុខ​ក្នុង​ទឹកដី​ខ្មែរ ដោយ​ជនជាតិ​វៀតណាម ដែល​តែង​តែ​មាន​វប្បធម៌​បង្ក​ជម្លោះ មិន​គោរព​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស។ 
៥. បញ្ចៀស​គ្រោះ​នៃ​ការ​ហិន​ហោច​ព្រៃឈើ រ៉ែ មច្ឆា និង​ធនធាន​ធម្មជាតិ​ខ្មែរ​ផ្សេងៗ ពី​របៀប​រកស៊ី​បែប​បំផ្លាញ របស់​ជនជាតិ​វៀតណាម ដូច​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​ធ្លាប់​ឃើញ​រាប់​មិន​អស់​កន្លង​ទៅ។

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ត្រូវ​ធ្វើ​ប្រជា​មតិ​ឲ្យ​បាន​ត្រឹមត្រូវ ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ មុន​នឹង​សម្រេច​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ដ៏​គ្រោះ​ថ្នាក់​នេះ។​ បើ​មិន​ដូច្នោះ​ទេ ផែនការ​អភិវឌ្ឍន៍​នេះ មាន​ន័យ​ស្មើ​នឹង​រៀប​ក្បួន​ឲ្យ វៀតណាម គ្រប់គ្រង​ទឹកដី​ខេត្ត​ខ្មែរ​ភាគ​ឦសាន ដោយ​ជៀស​មិន​ផុត។

រដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០

ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត
ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត

.

.