Tag Archives: នរោត្តម សីហមុនី

លោក Nguyen Phu Trong ស្នើមហាក្សត្រខ្មែរ ឲ្យជួយសម្រួលភាពស្របច្បាប់ ដល់ជនជាតិវៀតណាម នៅកម្ពុជា

Cambodia King Norodom Sihamoni (left) and Nguyen Phu Trong

យ៉ោងតាមអត្ថបពីគេហទំព័ររីដមី (ReadMe) ដែលបានដកស្រង់ ពីអត្ថបទគេហទំព័ររបស់​វៀតណាម ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម មកកម្ពុជា កាលពីពេលថ្មីៗនេះ មានខ្លឹមសារដដូចខាងក្រោម។

ភ្នំពេញ៖ អំឡុងពេលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ង្វៀន ភូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម (ឬប្រធានបក្ស បើហៅតាមបរិបទខ្មែរ) បានស្នើព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ឲ្យ «បន្តចង្អុលបង្ហាញឲ្យមានការបង្កើតលក្ខខណ្ឌងាយស្រួលដល់ [ជនជាតិ​វៀតណាម] ជាពិសេសគឺ ភាពស្របច្បាប់» សម្រាប់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមណិត (Vietnam Net) ។

បើតាមប្រភពដដែល លោកប្រមុខរដ្ឋវៀតណាមរូបនេះ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដែលបានផ្ដោតអារម្មណ៍ និងជួយសម្រួលដល់សហគមន៍ជនជាតិវៀតណាម នៅប្រទេសកម្ពុជា នាពេលកន្លងមក។

នៅក្នុងជំនួបដដែលនោះ ព្រះមហាក្សត្រកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់បក្សកុម្មុយនីសវៀតណាម រដ្ឋវៀតណាម និងប្រជាជនវៀតណាម ចំពោះជំនួយមិនអាចកាត់ថ្លៃបាន ដល់កម្ពុជា នៅអំឡុងពេលរំដោះប្រទេស និងបំបាត់ការប្រល័យពូជសាសន៍។ ព្រះអង្គ ក៏មានព្រះបន្ទូលថា ប្រជាជនវៀតណាម គឺជា«មិត្តល្អណាស់ និងគួរអោយទុកចិត្តបាន» របស់ប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជា នឹងនៅតែជាអ្នកជិតខាងល្អរបស់វៀតណាម។

ក្នុងនោះដែរ ប្រមុខរដ្ឋទាំងពីរ ក៏បានរំលឹកពីការរីកចម្រើនរបស់ទំនាក់ទំនងកម្ពុជា-វៀតណាម នាពេល ៥ ទសវត្សរ៍មកនេះ ហើយនៅចុងបញ្ចប់ លោក ង្វៀន ភូជុង ក៏បានថ្វាយកុំព្យួទ័រចំនួន ១០០ គ្រឿង ដល់ព្រះអង្គ ដើម្បីជាអំណោយសម្រាប់វិស័យអប់រំកម្ពុជា៕
…………………………………

ទំព័រភ្ជាប់៖ Party Chief holds talks with Cambodian King
Party General Secretary and President Nguyen Phu Trong held talks with Cambodian King Norodom Sihamoni in Phnom Penh on February 25, 2019, during his ongoing state-level visit to Cambodia.
Advertisements