Tag Archives: យួន ឈ្លានពានកម្ពុជា តាមរយៈរបប ហ៊ុន សែន ​និង CPP

ពលរដ្ឋខ្មែរនៅអឺរ៉ុប និងអាមេរិក ប្រកាសធ្វើបាតុកម្ម ប្រឆាំងថ្ងៃ ៧ មករា ជាថ្ងៃដែល យួន ឈ្លានពានកម្ពុជា តាមរយៈរបប ហ៊ុន សែន ​និង CPP

26113905_10214669829956383_5102050775065236596_n

ពលរដ្ឋខ្មែរនៅអឺរ៉ុប គ្រោងធ្វើមហាបាតុកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីប្រឆាំងថ្ងៃ ០៧ មករា របស់របប ហ៊ុន សែន ដែលនៅតែអះអាងថា ជាថ្ងៃកំណើតទី២ ដែលប្រទេសវៀតណាម ជួយរំដោះពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម កាលពីឆ្នាំ១៩៧៩។ ប៉ុន្តែអ្នកច្បាប់ ក្រុមបញ្ញវន្តខ្មែរ និងអ្នកជាតិនិយម បានហៅថ្ងៃ ០៧ មករា ១៩៧៩ ជាថ្ងៃដែលកងទ័ពវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា ហើយពួកគេ បន្តនយោបាយឈ្លានពានខ្មែរ រហូតមកទល់សព្វថ្ងៃ តាមរយៈរបប ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា (CPP)។

ដំណឹងមហាបាតុកម្មរបស់ពលរដ្ឋខ្មែរ នៅអឺរ៉ុបនេះ បានឲ្យដឹងថា ពួកគេ នឹងជួបជុំគ្នា នៅទីលានសេរីភាព ក្នុងទីក្រុងប៉ារីស ថ្ងៃទី ០៧ មករា ២០១៨ ម៉ោង ២ៈ៣០ នាទីរសៀល។ គោលបំណងបាតុកម្ម មាន ៣ ចំណុច៖

១. ថ្កោលទោសនយោបាយវាទីនិយមរបស់ប្រទេសវៀតណាម នៅប្រទេសកម្ពុជា ចាប់តាំងពីការលុយផ្នែកយោធា នៅឆ្នាំ១៩៧៩ មក។
២. សូមឲ្យប្រទេសបារាំង ជាសហប្រធាន ធ្វើអន្តរាគមន៍ ដើម្បីទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១។
៣. ទាមទារឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងត្រូវដោះលែងលោក កឹម សុខា ដែលជាជនរងគ្រោះដោយសាររបបផ្តាច់ការ ហ៊ុន សែន។

ដោយឡែកពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ក៏ប្រកាសធ្វើបាតុកម្ម និងវេទិកាសាធារណៈ ដើម្បីប្រឆាំងថ្ងៃ ០៧ មករាផងដែរ ដែលមានធ្វើនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វនញ៉ា និងទីក្រុងហូស្តុន រដ្ឋតិចសាស។

លោក ចាន់ វាសនា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានដឹងឲ្យថា «មហា​បាតុកម្ម​អហិង្សា​ គឺ​មិន​ទទួល​ស្គាល់​ថ្ងៃ ៧ មករា វាជា​ថ្ងៃ​ដែល​បរទេស​ឈ្លានពាន ​មក​លើ​ទឹកដី​កម្ពុជា»។ មហា​បាតុកម្ម​អហិង្សា​នោះ គ្រោង​ធ្វើនៅ​ អគារ​អាណាហែម (1321 E Anaheim) នៅ​ថ្ងៃ​សៅរ៍ ទី​ ០៦ ខែ​មករា ឆ្នាំ​២០១៨។

ចំពោះគណបក្សសង្គ្រោះជាតិ នៅទីក្រុងហូស្តុន (Houston( រដ្ឋតិចសាស (Texas) គ្រោងរៀបចំវេទិកាសាធារណៈ ដើម្បីជួបជាមួយ មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានវាគ្មិនលោក សម រង្ស៊ី លោកស្រី មួរ សុខហួរ និងលោក អេង ឆាយអ៊ាង។ ពិធីនេះ នឹងធ្វើនៅថ្ងៃទី ១៤ មករា ២០១៨ ម៉ោង ៦ ល្ងាច ដល់ ៩ យប់។ / អត្ថបទដោយ ម៉ែន ណាត, ០៣ មករា ២០១៨

25660325_10214669830356393_7128800695125032252_n26113846_10214669829996384_7456669055993224566_n26165219_2262891843937342_8275173667692097277_n

Advertisements