Tag Archives: សម សុខា

បណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ «មាត្រា២», ព្រំដែនដីគោក ​និង កោះត្រល់ ប្រឆាំងជំទាស់នឹង​ការអះអាង​របស់ ហ៊ុន សែន

 

ឌី ការេត ១

លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ (មាត្រា២), ព្រំដែនដីគោក ​និង កោះត្រល់ នៃបូរណភាពទឹកដីខ្មែរ ប្រឆាំងជំទាស់នឹងការអះអាងរបស់ ហ៊ុន សែន ថ្មីៗនេះ!

កាលពីថ្ងៃទី ១៧ ខែមីនា ២០១៨ នៅចំពោះមុខពលរដ្ឋខ្មែរ នៅអូស្ត្រាលី នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា (ឆ្នាំ១៩៩៣) ​មានចំណុចខ្សោយ ២ ជាហេតុនាំឲ្យពិបាក ក្នុង​ការតវ៉ា លើបញ្ហាទឹកដី ជាមួយ​ប្រទេសជិតខាង ហើយគាត់ត្រូវប្រឹងប្រែងរក្សាទឹកដី បន្សល់​​ដោយសម្តេច នរោត្តម សីហនុ និងត្រូវប្រឹងបោះបង្គោលព្រំដែន ឲ្យបានរឹងមាំ។

ហ៊ុន សែន បានអះអាងទៀតថា កោះត្រល់ (យូនហៅ ភូកុក) គឺអគ្គទេសាភិបាលបារាំង ឈ្មោះ ​(ហ្សុល) ប្រ៊េវីយ៉េ (Jules Brévié) គូសកំណត់ ទៅឲ្យវៀតណាម តាំងពីឆ្នាំ១៩៣១ មកម្ល៉េះ។ លុះនៅឆ្នាំ ១៩៤៩ សភាបារាំង ក៏មានការប្រជុំ រឿងកូសាំងស៊ីន រួមទាំង ​កោះត្រល់ ដែរ តែខ្មែរមិនបាន​តវ៉ានោះទេ ថែមទាំងបោះឆ្នោតអនុប្បវាទថែម ទៀតផង។

ជាការឆ្លើយតប លោកបណ្ឌិត ឌី ការេត ប្រធានស្តីទីនៃ គណៈកម្មាធិការព្រំដែនកម្ពុជា បានប្រឆាំងជំទាស់ ចំពោះការអះអាងរបស់ ហ៊ុន សែន ដែល ហ៊ុន សែន ខ្លួនឯងជាអ្នកចុះហត្ថលេខា លើឯកសារនានា ជាមួយវៀតណាម តាំងពីទសវត្សទី ៨០ មកទល់សព្វថ្ងៃ ធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដី ហើយ យួប កាន់កាប់ប្រជុំ កោះត្រល់ ទាំងស្រុង។ (សូមអាន ឬទាញយកសេចក្តីថ្លែងការណ៍ CFC)។

CFC, DECLARATION sur la Constitution et Koh Tral, 22mars2018, Kh_Page_1CFC, DECLARATION sur la Constitution et Koh Tral, 22mars2018, Kh_Page_2
27067145_1539679609461470_6609290173237821459_n11866367_831987446897360_16957174121862871_n
Advertisements

កម្ពុជាជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសារ ហ៊ុន សែន កំអែលកុម្មុយនីស្ត ថ្ងៃ ៧ មករា ជាថ្ងៃរំលឹកយួន ឈ្លានពានកម្ពុជា ព្រំដែនគោក និង កោះត្រល់

22814350_10211960516425900_5479263300456782306_n

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ កម្ពុជាជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសាររបប ហ៊ុន សែន កំអែលកុម្មុយនីស្ត ថ្ងៃ ៧ មករា (សូមអានសេចក្តីថ្លែងការណ៍)

ស្របពេលរបប ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា ជាបក្សបង្កើតដោយវៀតណាមកុម្មុយនីស្ត រៀបចំប្រារព្វខួបថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ពួកគេ ក្រោយពេលពួកគេ ចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ, បិទស្ថាប័នផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល ព្រមទាំង រំលាយគណបក្សសង្គ្រោះជាតិ និងរចនាសម្ព័ន្ធគណបក្សនេះ (សមាជិកសភា ៥៥ រូប និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់) ដែលមានពលរដ្ឋគាំទ្រជិតកន្លះនគរ (ឬ ៤៤%) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ គឺជាការធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងអន្លុងវិបត្តិធ្ងន់ធ្ងរជាថ្មី ដែលពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ កំពុងព្រួយបារម្ភ ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមចាត់ទុកថាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មិនមែនជាថ្ងៃកំណើតទី២ ដូចការអះអាងរបស់លោក ហ៊ុន សែន ​និងគណបក្សប្រជាជនកម្ពុជាទេ ពោលគឺវាជាថ្ងៃ ដែលវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់កម្ពុជាដោយកម្លាំយោធា ដែលផ្ទុយច្បាប់ និងប្រូតូកូលអន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាម បានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់ ដែលយើងនៅតែចាត់ថា «ជានិគមជនយួនខុសច្បាប់នៅកម្ពុជា» មកទល់សព្វថ្ងៃ។

ក្នុងអំឡុងពេលវៀតណាម ត្រួតត្រាប្រទេសកម្ពុជា ១០ឆ្នាំ (១៩៧៩-១៩៨៩) ត្រូវបានអង្គការសហប្រជាជាតិ (UN) ចាត់ទុកថា «វៀតណាម ឈ្លានពានប្រទេសកម្ពុជា»។ ពេលនោះវៀតណាម  បានបង្ខំឲ្យរបប ហ៊ុន សែន ធ្វើនៅសន្ឋិសញ្ញា  កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជា ដូចជាព្រំដែនទឹក, ការកំណត់ព្រំដែន​គោកជាថ្មី និងប្រជុំ កោះត្រល់ ផងទៀត។

សន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជាវៀតណាម ថ្ងៃទី១៨ កម្ភៈ ឆ្នាំ១៩៧៩ ចុះហត្ថលេខា​ដោយ លោក ហេង សំរិន និង សារាចរណ៍ណែនាំ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាម នៅកម្ពុជា។ ម៉្ល៉ោះហើយ យួនខុសច្បាប់នៅកម្ពុជាសព្វថ្ងៃ នៅតែបន្តរស់នៅស្រុកខ្មែរ យ៉ាងមានសេរី និងបង្កផលវិបាកដង្គមជាច្រើន

សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៨២ ដែលចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ បានធ្វើឲ្យ វៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃនេះ។

សន្ធិសញ្ញាព្រំដែនគោក រវាកម្ពុជាវៀតណាម ឆ្នាំ១៩៨៣, ឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ ដែលធ្វើឡើងដោយលោក ហ៊ុន សែន និងវៀតណាម សុទ្ធតែធ្វើឲ្យកម្ពុជា បាត់បង់បូរណភាព​ទឹកដី ទៅខាងវៀតណាម។ ជាក់ស្តែង តាំងពីពេលប្រទេសទាំង២ បោះបង្គោលកំណត់ព្រំដែនថ្មី (២០០៦-បច្ចុ្បន្ន)មក បានធ្វើឲ្យពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែន បាត់បង់ដីស្រែចំការរបស់ខ្លួន សូម្បីតែភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៃរបប ហ៊ុន សែន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដោះដូរ ឲ្យទៅវៀតណាម ដោយយកភូមិខ្មែរ ២ ទៀត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅដោះដូរ ឬហៅថា «យកភូមិខ្មែរ ដូរយកភូមិខ្មែរ ទៅឲ្យយួន»។

ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមទទូចអំពាវនាវឲ្យរបប ហ៊ុន សែន ភ្ញាក់រលឹកវិលមករកផ្លូវត្រូវ និងវិលមកតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយ៖
១. ត្រូវដោះលែង លោក កឹម សុខា និងលុបចោលសាលក្រមការរំលាយបក្សសង្គ្រោះជាតិ ដើម្បីឲ្យបក្សនេះ ចូលរួមការប្រគួតប្រជ្រែងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ដោយស្មើមុខ  ដោយសេរី  ត្រឹមត្រូវ  និងយុត្តិធម៌  ព្រមទាំងត្រូវដោះលែង អ្នកទោសមនសិការទាំងអស់ ដោយគ្មានលក្ខខណ្ឌ។
២. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលផ្លុយពីខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងក្រុងប៉ារីស។ រួចមកកម្ពុជា ត្រូវប្តឹងសើរើទាមទារ កោះត្រល់ និងទឹកដីដែលបាត់បង់ មកជូនពលរដ្ឋកម្ពុជាវិញ តាមរយៈម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨

ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI ប្រឆាំងថ្ងៃ ០៧ មករា_Page_1CWCI ប្រឆាំងថ្ងៃ ០៧ មករា_Page_2